គម្រោង​សាងស​ង់​ស្ពានមិត្តភាព​កម្ពុជា-​កូរ៉េ នឹ​ង​ត្រូវ ប្រើ​ប្រាស់​ថវិកាជិត៣០០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោង​សាង​សង់ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ (​ផ្សារ​ចាស់​-​ជ្រោយ​ចង្វា​រ​; ​ជ្រោយ​ចង្វា​រ​-​អរិយ​ក្សត្រ​) ​នឹង​ចំណាយ​ទឹកប្រាក់ជិត៣០០លានដុល្លារ​អាមេរិក​។​ ​នេះសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ ​​​នៅ​ថ្ងៃ​ទី​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​សេចក្តីជូនដំណឹងរបស់ក្រសួង​ការបរទេស ​បញ្ជាក់​ទៀត​ថា​ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារ​ចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាមេរិក។ ឯកសារ​នេះ ត្រូវ​ចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណ​អាហ័រ​ណកូរ៉េប្រចាំកម្ពុជា នៅ​ថ្ងៃ​ទី​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​នៅ​វិមាន​សន្តិភាព​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្រ្តី ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។

សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានឱ្យដឹងថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលភ្ជាប់ពីផ្សារចាស់ – ជ្រោយ​ចង្វា ​​,ជ្រោយចង្វារ-អរិយក្ស​ត្រ អាចនឹងបើ​កការដ្ឋានសា​ងសង់នៅឆ្នាំ ២០២៣ ខាងមុខ៕