អគ្គនាយិកា និងជាស្ថាបនិកនៃសាលាអន្តរជាតិវើលដ៏ កម្ពុជា លោកជំទាវ សាយ សោភា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” តបតាមសេចក្ដីទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះបើយោងតាម ព្រះរាជក្រឹត្យ ចុះកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា សាយ សោភា ត្រូវបានគេស្គាល់ថា ជាឧត្ដមភរិយារបស់លោកឧកញ៉ា ភឺន ផល្លា ។ ក្រៅពីមានតួនាទីជាអគ្គនាយិកា សាលាអន្តរជាតិវើលដ៏ កម្ពុជា លោកជំទាវឧកញ៉ា ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជាផងដែរ៕


