បង្ហាញ​ឈ្មោះ សេដ្ឋីធំៗ ឧបត្ថម្ភ​ប្រាក់ ដល់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់ជំងឺ កូវីដ-១៩ នៅកម្ពុជា

ជុំវិញ​ឧកញ៉ា

នៅក្នុងពេលកម្ពុជាកំពុងជួបប្រទះនឹងជំងឺរីករាលដាលកូវីដ១៩ ដែលរាជរដ្ឋាភិបាលកំពុងតែចាត់វិធាន​ការដើម្បីទប់ទល់ជំងឺដ៏កាចសាហាវមួយនេះ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវរាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទានដោយព្រះរាជទ្រព្យផ្ទាល់ជាថវិកាចំនួន ៣០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់រាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចខាងលើ។

ក្រៅពីព្រះរាជគំរូដ៏ឧត្តុង្តឧត្តមរបស់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវរាជមាតាជាតិខ្មែរនេះ នៅមានសប្បុរសជនជាច្រើនផ្សេងទៀតក៏បានចូលរួមឧបត្ថមផ្តល់ជំនួយជាថវិកាផងដែរ។ ក្នុងនោះមានឧកញ៉ាជាសេដ្ឋីប្រាក់វាល់លានដែលជាម្ចាស់ក្រុមហ៊ុន និងមុខជំនួញធំៗនៅកម្ពុជាជាច្រើនរូបចូលរួមឧបត្ថមថវិកាសម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ​កូវីដ-១៩​នេះ ក្នុងនោះរួមមាន៖

១. អ្នកឧកញ៉ា ហុង ពីវ ឧបត្ថម្ភ​ទឹកប្រាក់ចំនួន ២លានដុល្លារសហរដ្ឋអាមេរិក

២. អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភ​ទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក

៣. លោកឧកញ៉ា ពុង ឃាវសែ ឧបត្ថម្ភ​ទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក

៤. ឧកញ៉ា ភាព ហៀក ឧបត្ថម្ភ​ទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក

៥. លោកឧកញ៉ា លី ហួរ ឧបត្ថម្ភ​ទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក

៦. លោកឧកញ៉ា ថៃ ជាហួត ឧបត្ថម្ភ​ទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក

៧. លោកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ​ទឹកប្រាក់ចំនួន ២០០ លានរៀល

៦. លោក ឧកញ៉ា ហ៊ួត ជា ឧបត្ថម្ភ​ទឹកប្រាក់ចំនួន ៥ លានរៀល ចូល​តាមរយៈ​សមាគម​សិល្បៈ​ខ្មែរ។

ក្រៅពីសេដ្ឋីប្រាក់វាល់លានខាងលើក៏នៅមានថា្នក់ដឹកនាំស្ថាប័នរដ្ឋជាច្រើននាក់ទៀតចូលរួមឧបត្ថម្ភ​ក្នុងសកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នេះផងដែរ។

រាជរដ្ឋាភិបាលបានកំណត់ទីតាំងចំនួន ២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួសសប្បុរស៖ កន្លែងទី១៖ នៅគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានទីតាំងនៅក្រសួងសុខាភិបាល និងកន្លែងទី២៖ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី​ ដែលមានឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀតជាអ្នករងចាំទទួល៕

អត្ថបទ៖ លន ហ្សាឌីណា
ប្រភព៖ Sabay

Loading...