សម្តេច ស ​ខេង ​អាច​នឹង​​មា​ន​ការ​​បិទ​ភូមិបើ​​សិនមានផ្ទុះកូវីដ ១៩ ច្រើន

សង្គម​និង​សេដ្ឋកិច្ច
19 Shares

ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា កម្ពុជា អាចនឹងមាន​ការ​បិទមួយភូមិ ឬកន្លះភូមិ ប្រសិនបើរកឃើញតំបន់​ណាមានអ្នកឆ្លងមេរោគ​កូវីដ១៩​ច្រើន។

សម្តេចថ្លែងដូច្នេះថា« បើសិនមានករណីឆ្លងច្រើន យើងត្រូវបិទ បិទមួយភូមិ ឬកន្លែង​ណាមានតាមការជាក់ស្តែង។ បើផ្ទះអ្នកឆ្លងនៅដាច់ដោយឡែក យើងបិទតែផ្ទះគាត់ តែបើនៅជាប់ៗគ្នា គឺត្រូវតែបិទទាំងអស់ហើយ»។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធី​ជួបជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្ដ្រីនគរបាល អន្ដោ​ប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០។

សូមបញ្ជាក់ថា វីរុសកូវីដ-១៩ បានឆ្លងចូលកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ខណៈ​ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ មាន​ការប្រុងប្រយ័ត្នខ្ពស់  ចូលរួមថែរក្សានូវអនាម័យឲ្យបានល្អ និងអនុវត្តតាមការណែ​នាំរបស់ក្រសួងឲ្យបានត្រឹមត្រូវ។ បច្ចុប្បន្នអ្នកផ្ទុកជំងឺឆ្លងCOVID-19 នៅកម្ពុជា កើន​ឡើងជាង ១០០នាក់ ហើយ៕

សម្តេច ស ​ខេង ​អាច​នឹង​​មា​ន​ការ​​បិទ​ភូមិបើ​​សិនមានផ្ទុះកូវីដ ១៩ ច្រើន
19 Shares