ចៅហ្វាយ​ខេត្ត ព្រះវិហារ ចុះ​ពិនិត្យ​ទីតាំង​សណ្ឋាគារ ដែល​ឧកញ៉ា អ៊ឹង ឃាង ប្រកាសផ្តល់សណ្ឋាគារមួយ​កន្លែងសម្រាប់​ជា​កន្លែង​ព្យាបាលអ្នកជំងឺកូវីដ១៩

ជុំវិញ​ឧកញ៉ា

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ១៩ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៤ ខែមីនានេះ បានបន្ដដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យទីតាំងអគារស្នាក់នៅ២កន្លែងបន្ថែមទៀត ដើម្បីត្រៀមទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែក ចំពោះអ្នកដែលសង្ស័យ ឬមានផ្ទុកជំងឺកូវីដ១៩ ក្នុង​នោះ មាន​ សណ្ឋាគារព្រះវិហារជ័យ ដែល​ជា​របស់​
លោកឧកញ៉ាបណ្ឌិត អ៉ឹង ឃាង នឹង ផ្ទះ​សំណាក់​មួយ​កន្លែង។

មានការអញ្ជើញចូលរួមអមដំណើរនាឱកាសនោះ រួមមាន ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជាច្រើនរូបផងដែរ ។ ការចុះពិនិត្យទីតាំងនេះ បានធ្វើឡើងដោយមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យខេត្តនីមួយៗ ត្រៀមលក្ខណៈសម្បតិ្តក្នុងការរៀបចំ និងរកទីកន្លែងដើម្បីត្រៀមបង្ការ ក្នុងករណីដែល COVID-19 ផ្ទុះឡើង។

សូមបញ្ជាក់ថា ការចុះពិនិត្យទីតាំងស្នាក់នៅទាំង២កន្លែងនាពេលនេះ រួមមានទី១ៈ សណ្ឋាគារ ព្រះវិហារជ័យ ស្ថិតក្នុងភូមិសាស្ដ្រឃុំស្រអែម ស្រុកជាំក្សាន្ដ មានចំនួន ៤២បន្ទប់ និងទីតាំងទី២ៈ ស្ថិតនៅផ្ទះសំណាក់គ្រូបង្រៀន ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ មានចំនួន ២២បន្ទប់៕

ប្រភព៖https://www.information.gov.kh/

Loading...