សម្ដេចតេជោ ហ៊ុន សែន៖ ជន​​​ជាតិ​បរទេស កើត ជំងឺ​Covid-19​កម្ពុជា កម្ពុជា​​ចេញ​ប្រាក់​ថ្លៃ​ព្យាបាល​ឲ្យ

សង្គម​និង​សេដ្ឋកិច្ច
240 Shares

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០
សម្ដេចតេជោ ហ៊ុន សែន បាន​ថ្លែង​ឱ្យ​​ឲ្យ​ដឹង​ថា ជន​​​ជាតិ​បរទេស កើត ជំងឺ​Covid-19​កម្ពុជា កម្ពុជា​​ចេញ​ប្រាក់​ថ្លៃ​ព្យាបាល​ឲ្យ។

សម្ដេច​​បន្ត​ថា ការ​​ធ្វើ​បែប​នេះ គឺ​ខុស​ពី​នយោបាយ របស់​ប្រទេស​វៀតណាម ដែល​បាន​ប្រកាស​ថា រាល់​អ្នក​កើត​ជំងឺ ​Covid-19 នៅ​ប្រទេស​វៀតណាម​ត្រូវ​ចេញ​ថ្លៃ​ព្យាបាល​ដោយ​ខ្លួន​​ឯង។

ទន្ទឹម​នឹង​ការ ​ប្រយុទ្ធ ប្រឆាំង​នឹង​ជំងឺ​ Covid-19​នេះ សម្ដេចតេជោ ហ៊ុន សែន បាន​ដាក់​ចេញ​នៅ ការងារ​៣​ដែល​ត្រូវ​ធ្វើ ក្នុង​នោះ៖

ទី១/ ការពារ​ការ​ឆ្លង​ពី​ខាង​ក្រៅ​មក​បន្ថែម​ទៀត

ទី២/ការពារ​ពី​អ្នក​​​កើត​ជំងឺ​នេះ កុំ​ឲ្យ​ឆ្លង​ទៅ​អ្នក​ដទៃ

ទី៣/ ព្យាបាល​អ្នក​កើត​ព្យាបាល​​ឲ្យ​ជា​សះស្បើយ ។

ជា​មួយ​គ្នា​នោះ សម្ដេច មិន​មាន​ផែន​គ្មាន​ការ​ជម្លៀស​ពី ក្រៅ​ប្រទេស​ចូល​ស្រុក​វិញ​ទេ ដោយ​ទុក​ពួក​គាត់​នៅ​ទី​នោះ ។ ចំពោះ​ពលរដ្ឋ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​បាន​​ត្រឡប់​មក​​ពី​ប្រទេស​ថៃ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ តាម​រក​​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​ឃើញ ដើម្បី​ពិនិត្យ​សុខភាព​ឲ្យ​បាន​ត្រឹម​ត្រូវ។

ចំពោះ​ពលរដ្ឋ​ដែល មិន​ទាន់​ចូល​មក ស្រប​ពេល​ដែល​ប្រទេស​​ថៃ បាន​បិត​​ប្រទេស​បណ្ដោះអាសន្ន សម្ដេច​ឲ្យ​ធ្វើ​ការ​យ៉ាង​ជិត​ស្និត​ជា​មួយ ភាគី​ថៃ ដើម្បី​គិត​គូ ដល់​សុខភាព​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ។
ត្រូវ​​តាម​រក​អ្នក​​ឆ្លង​ ឬ អ្នក​ជាប់​ការ​សង្ស័យ មក​ដាក់​ដាច់​ដោយឡែក នឹង​ធ្វើ​ការ​ព្យាបាល។

គិត​មក​ដល់​ព្រឹក​ថ្ងៃ​​ទី២៥ ខែ មិនា ឆ្នាំ ២០២០​នេះ ប្រទេស​កម្ពុជា មាន​មនុស្ស​ឆ្លង Covid-19​ចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងដល់ ៩៣ករណីហើយ។

សម្ដេចតេជោ ហ៊ុន សែន៖ ជន​​​ជាតិ​បរទេស កើត ជំងឺ​Covid-19​កម្ពុជា  កម្ពុជា​​ចេញ​ប្រាក់​ថ្លៃ​ព្យាបាល​ឲ្យ
240 Shares