ប្រមុខរដ្ឋាភិបាលកម្ពុជា ប្តេជ្ញា​ប្រើ​ក​ណ្តាប់​ដៃ​​ដែ​ក​ប្រ​យុទ្ធប្រឆាំ​ង«​ស​ត្រូ​វ​ឥ​ត​​ស្រ​​​មោ​ល​​កូវី​ដ​ ១៩»

Uncategorized

សារជាផ្លូវការរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រ​កម្ពុជាថ្លែងពីវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០នេះ គឺបាន​អំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ (Covid-19) ទាំងអស់គ្នា ។​ទន្ទឹមគ្នា​នោះ សម្តេចបានអះអាងថា រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញាប្រើកណ្តាប់ដៃដែកប្រយុទ្ធប្រឆាំង“សត្រូវឥតស្រមោល កូវីឌ ១៩ឲ្យទាល់តែបាន។

នាឪកាសនោះ សម្តេចថ្លែងបញ្ជាក់ថា«ខ្ញុំសូមជូនសារផ្លូវការទៅកាន់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់​ថ្នាក់ទូទាំងប្រទេស​អោយ​បានជ្រាបថា ពេលនេះកម្ពុជាកំពុងចាត់វិធានការកណ្តាប់​ដៃដែកប្រយុទ្ធប្រឆាំង​ទប់​ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ ( Covid-19) ជា “សត្រូវឥតស្រមោល” ដែលគិតមកទល់ព្រឹកមិញគឺបណ្តាលអោយមានអ្នកឆ្លងមេរោគនេះកើនដល់ ៩៣ នាក់ហើយ។ ហេតុនេះ កម្ពុជាត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរីក​រាលដាលទាំង​អស់គ្នា»។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឪពុកម្តាយ និងអាណាព្យាបាល ដែលបានផ្តល់ឱកាសអោយកូនក្មួយចំនួន ៤២២ នាក់ បានចូល​បម្រើ​ការងារគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ ១៩ នៅក្នុងដំណាក់​ការដ៏ចាំបាច់បំផុតនេះ។

យ៉ាងណា ឆ្លៀតឪកាសនោះដែរ សម្តេចបានអំពាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេស​ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩  គឺសូមបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីឌ-១៩ នេះគឺងាយឆ្លង​ពីមនុស្សម្នាក់​ទៅម្នាក់បានយ៉ាងងាយ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានរក​ឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នក​ឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩៣នាក់ហើយ ខណៈមាន​អ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ៕ អត្ថបទ៖ សិរីការ

Loading...