លោកឧកញ៉ា ម៉ុង​ ឬទ្ធី ​ឲ្យដឹងថា «COVID-19 ​បានធ្វើអោយបាត់​បង់ទី​ផ្សារ​កៅ​ស៊ូអស់រលឹង»

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីពេល​ចុងសប្តាហ៍​នេះថា ចំការ​កៅស៊ូ​នៅ​ក្នុង​តំបន់​ឆ្នេរសមុទ្រ​កែវផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​របស់លោកឧកញ៉ា ឃើញញថា​ឆ្នាំនេះ​គ្មាន​ជម្ងឺ​មកបៀតបៀន និងមានការ​លូតលាស់​បានល្អជាង​ឆ្នាំទៅមិញ។​។ប៉ុន្តែយ៉ាង​ណា លោកឧកញ៉ាថា COVID-19 បានធ្វើអោយ​បាត់បង់​ទីផ្សារ​កៅស៊ូអស់រលឹង​ ខណៈដែលខ្វះខាត​កម្លាំង​ពលកម្ម​ប្រមូលផល​ចំការ​កៅស៊ូ​ផងនោះ។

ក្នុងនោះដែរ លោកឧកញ៉ា ម៉ុង ឬទ្ធី បានរៀបរាប់ឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ​របស់លោក ដូច្នេះថា «វេលាម៉ោង​៨ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២០​ចុះមក​ពិនិត្យ​មើល​ចំការ​កៅស៊ូ​នៅ​ក្នុង​តំបន់​ឆ្នេរសមុទ្រ​កែវផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ឃើញថា​ឆ្នាំនេះ​គ្មាន​ជម្ងឺ​មកបៀតបៀន​លូតលាស់​បានល្អជាង​ឆ្នាំ​២០១៩​ រោងចក្រ​កែច្នៃ​បានជួសជុល​លាងសំអាត​និងបាន​ចាប់ផ្តើម​ដំណើរការ​ពីរតោន​ក្នុងមួយម៉ោង​ រាជរដ្ឋាភិបាល​បាន​អនុគ្រោះ​ពន្ធនាំចេញ​50$/1ton តែជា​អកុសល​ខ្វះខាត​កម្លាំង​ពលកម្ម​ប្រមូលផល​ចំការ​កៅស៊ូ​សរុបចំនួន​2.500ha មាន​កម្លាំង​ប្រមូលផល​បានតែ​ចំនួន​700haតែប៉ុណ្ណោះ​ វាស៊យ​កាន់តែធ្ងន់ធ្ងរ​​មួយទៀត​នោះគឺ​ COVID-19បានធ្វើអោយ​បាត់បង់​ទីផ្សារ​អស់រលឹង​ បើផ្អាក​មិនអោយ​កម្មករ​ប្រមូល​ផល​ពួកគាត់​ត្រូវ​ដាច់បាយ​»។

ពាក់ព័ន្ធ នឹងឥទ្ធិពលជំងឺ Covid 19 នេះដែរ កាលពីពេលកន្លងទៅ លោក ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានស​ភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា​ ក្រុមហ៊ុនចំការកៅស៊ូធំៗ កំពុងជួបវិបត្តិចំនួន២ធំៗ ដែលកំពុងជិះឥទ្ធិពលដល់​វិស័យកៅស៊ូកម្ពុជា គឺ៖ ១- កំពុងខ្វះកម្លាំងពលកម្ម និង២- ជ័រកៅស៊ូនៅទីផ្សារ នៅបន្តមានតម្លៃថោក ក្នុងរយៈពេលជិតដប់​ឆ្នាំមកដល់ស​ព្វថ្ងៃ​នេះ។

លោកឪកញ៉ាបញ្ជាក់ថា  វិបត្តិនេះ នឹងអាចបន្ត ដោយសារស្ថានភាពសេដ្ឋកិច្ចសកលនា​បច្ចុប្បន្ននេះហើយបើតាមស្ថានភាពសេដ្ឋកិច្ចសកលនាសព្វថ្ងៃនេះ គឺមិនទាន់​មានវិធី​ដែលអាចស្រោចស្រង់បាននូវឡើយទេ។ តែយ៉ាងណា លោកថា បច្ចុប្បន្នកំ​ពុងត្រៀម​ប្រមូ​លបញ្ហារបស់ក្រុមហ៊ុន សហគ្រាស អ្នករកស៊ី ដែលជួបការលំបាកជាមួយមន្ត្រី និងស្ថាប័នរដ្ឋនានា ដើម្បីដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ដោះស្រាយនាពេលខាងមុខ៕ អត្ថបទ៖ សិរីកា

Loading...