សម្តេច ហ៊ុន សែន ៖ ​ពលករខ្មែរ ទើប​ត្រ​ឡប់​​ពី​ថៃ​ជាង​ ​៥ម៉ឺននាក ត្រូវដា​ក់​​ខ្លួន​ឲ្យ​នៅ​ដា​ច់​​ដោយ​​ឡែក​សិន

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសស្នើឲ្យព​លករ​ខ្មែរ ដែលទើបតែត្រឡប់មកពីប្រទេសថៃ តាមរបាយការណ៍មានជាង ៥ម៉ឺននាក់ ដាក់ខ្លួនឲ្យនៅឆ្ងាយពីគេរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់​ការរីករាលដាល​នៃជំងឺ​កូវីដ១៩។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីសន្និសីទសារព័ត៌មាន នៅរដ្ឋសភាជាតិ ព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា បានមានប្រ​សា​សន៍ថា ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ មានប្រមាណជាង ៥ម៉ឺននាក់ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ សម្តេចលើកទឹកចិត្តចំពោះ​ប្រជាព​លរដ្ឋ ដែលជាពលករ សូមដាក់ខ្លួនឲ្យនៅនឹងកន្លែង ដើម្បីតាមដានសុខភាព និងការ​ពារការរីករាលដាលនៃជំងឺកូវីដ១៩ ទៅក្រុមគ្រួសារ និងមិត្តភ័ក្តិ។

សម្តេចបានបន្ថែមថា អាជ្ញាធរ ត្រូវតែពិនិត្យគ្រប់គ្រងភូមិទាំងអស់ មិនថាតែអ្នក​មកពីប្រទេសថៃប៉ុណ្ណោះទេ ពោលគឺអ្នកដែលត្រឡប់មកពីក្រៅប្រទេសទាំងអស់។

សម្តេចបញ្ជាក់ថា បងប្អូនដែលត្រឡប់មកពីប្រទេសថៃ ត្រូវតែដាក់ខ្លួនឲ្យនៅដាច់​ដោយ​ឡែករយៈពេល១៤ ថ្ងៃ ប្រសិនបើមានអាការអ្វីកើតឡើងខុសប្រក្រតី ត្រូវតែទៅជួប​គ្រូពេទ្យ ដើម្បីធ្វើការតាមដាន ចៀសវាងការឆ្លងទៅក្រុមគ្រួសារ មិត្តភ័ក្តិ និងសហគមន៍។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបិទកាស៊ីណូទាំងអស់​នៅទូទាំង​ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ជាបណ្ដោះអាសន្ន រហូតមាន​បទបញ្ជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេ​សកម្ពុជា៕