ព្រះមហា​ក្សត្រ យាង​ចេញ​ទៅ​ពិនិត្យ និង​​ព្យាបាល​ព្រះ​​រាជសុខ​ភាព នៅ​​ប្រ​ទេស​ចិន​នៅ​ថ្ងៃនេះ

ទាន់​ហេតុការណ៍
37 Shares

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណា​​ចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមា​តាជាតិខ្មែរ យាងចាកចេញពីកម្ពុជាហើយ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ តាមព្រះទីនាំង​យ​​​ន្ត​ហោះពិសេស ឆ្ពោះទៅកាន់ទីក្រុង ប៉េកាំង សាធារណ​រដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និង​ព្យា​​បាលព្រះរាជសុខភាពមួយរយៈ។

នៅក្នុងព្រះរា​ជ​សារ​​របស់​ព្រះ​ករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​ម​ហា​ក្សត្រនៃ​ព្រះរា​ជា​ណា​​ច​ក្រ​កម្ពុជា ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ផ្ញើជូនជន​រួមជាតិ ព្រះ​អង្គ​​បានគូសបញ្ជាក់ថា « ទូល​ព្រះ​​បង្គំ ខ្ញុំព្រះករុណាខ្ញុំ និង សម្ដេចព្រះ​មហាក្សត្រី ព្រះវរ រាជ​មាតា​ជាតិខ្មែរ ជាទីគោរព​ស​ក្ការៈ​ដ៏​ខ្ពង់ខ្ពស់បំផុត សូមព្រះ​អនុញ្ញាត និងអនុញ្ញាតពី​សម្ដេច ព្រះ​ម​ហា​សង្ឃរាជទាំងពីរគណៈ និង​ព្រះថេរា​នុត្ថេរៈគ្រប់ព្រះង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អ​ស់​លោ​ក លោកស្រី លោកតា លោ​កយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្ត មាន​ពី​មាតុប្រទេស ចាប់ពី​ថ្ងៃ​ទី​០១​ ខែមេសា ឆ្នាំ២០២០តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារ​ណ​រដ្ឋប្រជា​មានិតចិន ដើ​ម្បី​ពិនិត្យ-ព្យាបាលព្រះរាជសុខភាព។

នៅក្នុងឱកាស​អវត្ត​មាន​រប​ស់​ទូ​លព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ​ ខាងលើនេះ សម្ដេច​វិបុលសេនាភក្ដី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ធ​ស​ភា​ នឹងទទួល​ជួយទូល​ព្រះ​បង្គំ​ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជា ណាចក្រ​ក​ម្ពុ​ជា»។

ព្រះរាជដំណើរយាងជាទៀងទាត់រៀងរាល់៦ខែម្ដង របស់ព្រះ​ករុ​ណាព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណា​​ចក្រ​ក​ម្ពុ​​​ជា និងសម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេ​រី​ភា​ព​ សេចក្ដី​ថ្លៃថ្នូរ និងសុភមង្គល ទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋ​ប្រជា​មា​និ​​តចិន ដើ​ម្បី​ពិ​និ​​ត្យ-ព្យាបាលព្រះរាជសុខភាព៕

37 Shares