ឯកឧត្តម វេង សាខុន៖ ពូជដំឡូង​បារាំង៣​ប្រ​ភេទ ដែលសមស្របដាំ​ដុះ​ក្នុង​ខេត្តមណ្ឌលគិរី

សង្គម​និង​សេដ្ឋកិច្ច
339 Shares

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹង​ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមរយៈលទ្ធផលនៃការពិសោធន៍ស្រាវជ្រាវ កន្លង​មករបស់សកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញឲ្យឃើញថា ពូជដំឡូងបារាំង ដែលសមស្រប សម្រាប់ខេត្តមណ្ឌលគិរី មាន៣ពូជសំខាន់ៗ។

ឯកឧត្តម វេង សាខុន បានបញ្ជាក់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមដូច្នេះថា« រដូវប្រមូលផល ដំឡូងបារាំង នៅខេត្តមណ្ឌលគីរី នាឆ្នាំ២០២០ នេះ ។ សូមបញ្ជាក់ថា៖ កន្លងមក សាកលវិទ្យាល័យភូមិន្ទកសិកម្មបាននាំយកពូជដំទ្បូងបារាំងផ្សេងៗ ពីប្រ​ទេស​​​មួយចំនួនដូចជា ប្រទេសអាល្លឺម៉ង់៤ពូជ ប្រទេសអៀកទ្បង់៤ពូជ ប្រទេសកូ​រ៉េ១៣​ពូជ និងប្រទេសវៀតណាម២ពូជ ។ តាមរយៈ លទ្ធផលនៃការ​ពិសោធន៍ស្រាវជ្រាវ កន្លង​មក របស់សកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញឲ្យឃើញថា ពូជដំឡូងបារាំង ដែលសមស្រប សម្រាប់ខេត្តមណ្ឌលគិរី មាន៣ពូជ ដូចខាងក្រោមៈ១. ពូជ Tornado នាំចូលពី ប្រទេសអៀកឡង់២. ពូជ Madeira និង ពូជ Coronada នាំចូលពី ប្រទេស​អាល្លឺម៉ង់៣. ពូជ PO3 និង ពូជ PO7 នាំចូលពី ប្រទេសវៀតណាម»។

រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ បានអះអាងថា ចំពោះទិន្នផលអាចទទួលបាននៃការដាំ​ដុះប្រភេទពូជ​ទាំង៣នេះអាចទទួលបានផលពី ១៣តោន ទៅ ២៥តោន ក្នុងមួយហិច​តាឯណោះ។

ដោយទ្បែកពូជដទៃទៀត ឯកឧត្តម វេង សាខុន ក៏បានឲ្យដឹងដែរថា សាកលវិទ្យា​ល័យកំពុងធ្វើការតាមដាននៅទ្បើយ រង់ចាំពិនិត្យមើលលទ្ធផលនៅ​ពេលក្រោយបន្ត​ទៀត ទើបអាចធ្វើសេចក្តីសន្និដ្ឋាន ។

ជាមួយគ្នានោះរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទបាន​រៀបរាប់​បន្ថែម អំពីរដូវកាលដាំដុះនៃពូជទាំង៣នេះដែរថា យើងបាន​ពិនិត្យ​ឃើញថា រដូវដែលអាចដាំដុះបានគឺនៅ ចន្លោះពីចុងខែកញ្ញា ដល់ សប្តាហ៍ទី២ នៃ​ខែធ្នូ។ តែសមស្របបំផុត គឺចាប់ពី ពាក់កណ្តាលខែតុលា ដល់ ខែវិច្ឆិកា៕ អត្ថបទ៖ សិរីការ

ឯកឧត្តម វេង សាខុន៖ ពូជដំឡូង​បារាំង៣​ប្រ​ភេទ ដែលសមស្របដាំ​ដុះ​ក្នុង​ខេត្តមណ្ឌលគិរី
339 Shares