លោក បេន ដេវីស ទទួលបាន​ថវិ​កា​២ម៉ឺនដុល្លារ ពីក្រសួង​បរិ​ស្ថា​ន ដើ​ម្បីអភិរក្សធន​ធាន​ធម្ម​ជា​តិ​​នៅ​ដែន​ជម្រ​ក​សត្វព្រៃ​ភ្នំ​ត្នោត-ភ្នំពក

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងបរិស្ថាន​ បានផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ ដើម្បីលើកទឹកចិត្តដល់ លោក បេន ដេវីស (BEN DEVIS) ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ និងអភិរក្ស​ធ​ន​ធា​ន​ធ​ម្ម​ជា​តិ​នៅ​ដែ​ន​ជ​ម្រ​ក​​​ស​​​ត្វ​ព្រៃ «ភ្នំត្នោត-ភ្នំពក»។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន  មានប្រ​សា​ស​​ន៍ថា ថវិកា ២០,០០០ដុល្លារ (ម្ភៃពាន់ដុល្លារអាម៉េរិក) សម្រាប់ឆ្នាំទី២នេះ លោក BEN DEVIS ស្ថាបនិក BeTreed Adventure សហការជាមួយសហគមន៍តាបស នឹង​បន្ត​អ​នុ​វ​ត្ត​ន៍កា​រ​ងា​រដូចខាងក្រោម៖ ១. បន្តជួសជុលផ្លូវលំ តភ្ជាប់ពីសហគមន៍មក​ដែនជម្រកសត្វ​ព្រៃភ្នំត្នោត និងផ្លូវលំជុំវិញដែ​នជ​ម្រ​កសត្វព្រៃដើម្បីងាយស្រួលល្បាត

២. រៀបចំកំណត់ទីតាំងក្នុង ដែន ជម្រកសត្វព្រៃ  ដើម្បីដាក់ជាចំការពូជឈើនាងនួន និងដាំចម្ការ​នា​ងនួនថ្មីលើផ្ទៃដីចំនួន ៤ហិកតា ដែលទើបបានដោះដូរជាមួយប្រជាជន

៣. អនុវត្តន៍ការដោះដូរដីជាមួយប្រជាជន ដែលមានចម្ការនៅក្នុងតំ​ប​ន់​ស្នូ​ល​នៃ​ដែ​ន​ជ​ម្រ​ក​ស​ត្វ​ព្រៃ​ភ្នំ​ត្នោត-ភ្នំពក

៤. ធ្វើការល្បាតជាមួយសហគមន៍៕