កម្ពុជា អាច​នឹង​មាន​ភ្លៀង​ធ្លាក់ នៅ​ទូ​ទាំ​ង​ប្រ​ទេស ចាប់​ពីពេ​ល​​នេះ​ទៅ

សង្គម​និង​សេដ្ឋកិច្ច
29 Shares

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២០ បានឲ្យដឹងថា កម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅតាម​បណ្ដាខេត្តនាៗ ទូទាំងប្រទេស កម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ ២១ ខែ មេសា ។

សម្រាប់បណ្ដាខេត្ត នៅតំបន់វាល់ទំនាបកណ្ដាល សីតុណ្ហភាពអប្បរបរមា មានពី ២៤អង្សាសេ ដល់ ២៧អង្សាសេ និងនៅថ្ងៃទី ១៥ ដល់១៨ ខែមេសា សីតុណ្ហភាព​អតិបរមា មានពី ៣២ ដល់ ៣៦អង្សាសេ និងថ្ងៃទី ១៩ ដល់ ២១ សីតុណ្ហភាពអតិបរមា មានពី ៣៤ ដល់ ៣៨អង្សាសេ ។ ហើយចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែ មេសា នឹងមាន​ភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន។

សម្រាប់បណ្ដាខេត្ត នៅខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានចន្លោះពី ២៣ ដល់ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី ៣២ ដល់ ៣៥អង្សាសេ។ ចំពោះផ្នែក​មួយចំនួននៃខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ពីខ្សោយ ទៅមធ្យម។

ចំណែក បណ្ដាខេត្ត នៅតំបន់មាត់សមុទ្រ តុណ្ហភាពអប្បបរមា មានចន្លោះពី ២៥ ដល់ ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី ៣២ ដល់ ៣៤អង្សាសេ ហើយចាប់​ពីថ្ងៃទី ១៥ ដល់ ១៧ ខែ មេសា ផ្នែកមួយចំនួន នឹងមានភ្លៀងធ្លាក់ក្នុងកម្រិត តិច ទៅច្រើ។

ក្រសួងអំពាវនាវ ឲ្យសារធារណជន ប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរន្ទះ នឹងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានឡើង ជាពិសេស នៅតំបន់វាលទំនាបកណ្ដាល និងតំបន់ជួរ​ភ្នំដងរែក ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែ មេសា៕

កម្ពុជា អាច​នឹង​មាន​ភ្លៀង​ធ្លាក់ នៅ​ទូ​ទាំ​ង​ប្រ​ទេស ចាប់​ពីពេ​ល​​នេះ​ទៅ
29 Shares