កាន់​តែ​សម្រុក ផលិតកម្ម Galaxy ប្រកាសចេញបទចម្រៀង៣០បទជាប់ៗ​គ្នា

កម្សាន្ត
616 Shares

បន្ទាប់​ពី​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​រួច ផលិតកម្ម​ Galaxy Navatra បានប្រកាស​ថា​ខ្លួន នឹង​ចេញ​បទ​ចម្រៀង​មួយ​ថ្ងៃ​មួយ​បទ រយៈ​ពេល​មួយ​ខែ​ពេញ ​តាម​រយៈChanel Yutub និង​ Facebook page ផ្លូវ​ការ​របស់​ខ្លួន ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត។

ស្ថាបនិក និង​ជា​កវី​និពន្ធ​ទំនុក​ច្រៀង​ប្រចាំ​ផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ និយាយ​ថា បទ​ចម្រៀង​ដែល​ផលិតកម្ម​គ្រោង​បញ្ចេញ ភាគ​ច្រើន នៃ​បទ​ចម្រៀង​ទាំង​៣០​បទ គឺ​ជា​បទ​សង់ទីម៉ង់ ប៉ុន្ដែក្នុងនោះក៏មានបទញាក់ពីរ ទៅ បីបទដែរ។

លោក​បាន​បញ្ជាក់​ពី​ហេតុផល នៃ​ការ​ចេញ​បទ​ចម្រៀង​ផ្ទួនៗ​គ្នា​នេះ​ថា ផលិតកម្ម​ចង់​ផ្សព្វផ្សាយ​បទចម្រៀង​របស់​ខ្លួន​ឲ្យ​បាន​ច្រើន ហើយ​ម្យ៉ាង​ក៏​ចង់​សាកល្បង​ផ្លាស់ប្ដូរ​កម្មវិធី​ផលិត​បទ​ចម្រៀង​ខ្លះ​ដែរ ដើម្បី​ទិសដៅ​ថ្ងៃ​ខាង​មុខ។ បច្ចុប្បន្ន​មួយ​ចំនួន​ធំ​បាន និពន្ធ​នឹង​ផលិត​រួច​រាល់​ជា​បណ្ដើរៗ​ហើយ ​ចង់​ចាំ​តែ​ថ្ងៃ ផុស​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ។

នៅ​ដើម​ឆ្នាំ​២០២០ នេះ កវីនិពន្ធ យឹម តាស្រង់ នឹង​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ផលិតកម្ម Galaxy Navatra បាន​ចេញ​បទ​ចម្រៀង​ពីរោះ និង​ញាក់​កន្ត្រាក់​អារម្មណ៍​ជា​ច្រើន​បទ ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ប្រិយមិត្ត​អ្នក​ស្ដាប់ ក្រោម​ការ​និពន្ធ​ដោយ​ក្រុម​អ្នក​និពន្ធ​ជា​ច្រើន។


បទ​ទាំង​នោះ​មាន​ដូច​ជា៖”បទ”យល់ច្រឡំថាគេស្រឡាញ់យើង”, បទ”គេនោះជាស្រីកាប់ដាវ”, បទ”ឡាន​សារ៉ែន”,​បទ”អគុណ​ធនាគារ” បទ”មិត្ត​ប្រុស​ចេះ Marketing” បទ “ចូល​ដណ្ដឹង​បង​ទៅ”ជាដើម។


ចំណុច​ពិសេស​មួយ​ទៀត​ផលិតកម្ម Galaxy Navatra ដែល​មាន​លោក​ ឧកញ៉ា ឡេង ណាវ៉ាត្រា​ជា ចាងហ្វាង​នេះ ក្រៅ​ពី​មាន​ការ​គាំទ្រ លើ​បទ​​ចម្រៀង គឺ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​មួយ​នេះ បាន​ស្ម័គ្រចិត្ត​​ផ្តល់​ប្រាក់ចំណូលគ្រប់កម្មវិធីប្រគុំតន្ត្រី និងស្ពតពាណិជ្ជកម្មទាំងអស់ ​ដល់​អ្នក​និពន្ធ ២០ភាគរយ ដើម្បីជាការដឹងគុណ ​ដែល​ចំណុច​នេះ​ក្នុង​ប្រវត្តិសាស្ត្រ តារា​វិស័យ​ចម្រៀង​ខ្មែរ មិន​ទាន់​មាន​តារា​ចម្រៀង​ណា​មួយ​ហ៊ាន​ធ្វើ​នៅ​ឡើយ​នោះ​ទេ៕

កាន់​តែ​សម្រុក ផលិតកម្ម Galaxy ប្រកាសចេញបទចម្រៀង៣០បទជាប់ៗ​គ្នា
616 Shares