សមាជិកសភាពាណិជ្ជកម្ម ផ្តល់ថវិកា ជាង ១លាន ដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា តាមរយៈអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមូលមតិគ្នា ផ្តល់ថវិកាផ្ទាល់ខ្លួន ជាអំណោយសប្បុរសធម៌ជូនកាក​បាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ដែលមានចំនួន ១លាន ៩ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ក៏បានប្រកាសឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជាផងដែរ៕

ប្រភព៖ clicknews.com.kh