រាជ​ដំណាក់ ដែលកូរ៉េខាងជើងរក្សាថ្វាយព្រះមហាវីរក្សត្រខ្មែរ ត្រូវ​​​​បាន​រក្សា យ៉ាង​ល្អ​បំផុត

សង្គម​និង​សេដ្ឋកិច្ច
108 Shares

សូម​ជូន​នូវ​កម្រង​រូបភាព​ជា​ប្រវត្តិសាស្ត្រ​ នៃ​ព្រះ​រាជ​ដំណាក់​ ឆាង​ ស៊ូអ៊ុន​ ( Changsuwon Palace ) នៃ​ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងសាធារណរដ្ឋ​ប្រជាមានិត​ប្រជា​ធិបតេយ្យ​កូរ៉េ

ក្រោម​តម្រិះ​ផ្តួចផ្តើម​ដ៏ខ្ពង់ខ្ពស់បំផុត​របស់​ ឯកឧត្ដម​មហាសេនា​ប្រមុខ​ គីម​ អុីល​សុង​ មហាអគ្គមគ្គុទ្ទេសក៍​ដ៏​ឆ្នេីម​នៃប្រជាជាតិ​កូរ៉េ​ បាន​បញ្ជាឲ្យឈូស​ឆាយ​តំបន់កូន​ភ្នំ​មួយ​ ហេីយចាត់ចែង​កសាង​ព្រះ​រាជ​តំណាក់​ ឆាង​ ស៊ូអ៊ុន​ នៅក្នុង​ទសវត្ស​ទី​៨០​ ថ្វាយជាមហាកត្តិយស​ដ៏ធំធេងចំពោះ ​ព្រះ​ករុណា​ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី​ ឯកភាព​ជាតិ​ខ្មែរ​ ព្រះបរមរតនកោដ្ឋ និងសម្តច​ព្រះ​មហា​ក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេច​គង់ប្រថាប់ ។ ទោះបី​ជាពេល ព្រះអង្គ មិន​គង់ប្រថាប់​នៅ​ប្រទេស​កូរ៉េ​ក៏​ដោយ ​ក៏​ថ្នាក់​ដឹកនាំ​កំពូលកូរ៉េ​មិន​អនុញ្ញាត​ជូន​ដល់​ថ្នាក់​ដឹកនាំ​ជាតិ​ ឬអន្តរជាតិ​ឯទៀត​ស្នាក់នៅក្នុងព្រះរាជដំណាក់នេះ​ដែរ​ ព្រមទាំង​មាន​ការថែទាំយ៉ា​ងហ្មត់ចត់​រហូត​មកដល់ពេល​បច្ចុប្បន្ន​នេះ​ ។

នៅខាងមុខ​ព្រះ​រាជ​ដំណាក់​ មាន​បឹងដ៏ធំ​មួយ​ឈ្មោះ​ថា​ បឹង​សុភមង្គល​ សម្រាប់​ទុក​ទឹក​ប្រើប្រាស់​បព្ចូាន​ទៅ​ស្រែ​របស់​ប្រជាជន​ដែល​នៅ​ជុំវិញ​តំបន់​នោះ ចំណែកឯនៅបរិវេណខាងក្នុងព្រះរាជដំណាក់ មានការរចនាដ៏ស្រស់វិចិត្រ រួមជាមួយទេសភាពដ៏ស្រស់ត្រកាល។

ព្រះ​រាជ​ដំណាក់​ ឆាង​ស៊ូអ៊ុន​ ជាទីកន្លែងប្រវត្តិសាស្រ្ត ដែលបានទទួលការប្រជុំ និងជំនួបសំខាន់ៗ​ជាច្រើន ដូចជា នៅក្នុង​ឆ្នាំ​១៩៩១ បានទទួលការប្រជុំ​ត្រី​ភាគី​ រួមមាន​ សម្តេច​ឪ​ សម្តេច​ ហ៊ុន​សែន​ និង​សម្តេច​ សឺន​ សាន​ ដេីម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​បង្រួបបង្រួម​ជាតិ​ ជូនដល់ប្រជាជាតិកម្ពុជា។


ប្រភព៖ Royal du Cambodge
ប្រភពរូបភាពផ្នែកខ្លះនៃព្រះរាជដំណាក់ ៖ លោកជំទាវ តាន់ ម៉េងហួយ

រាជ​ដំណាក់ ដែលកូរ៉េខាងជើងរក្សាថ្វាយព្រះមហាវីរក្សត្រខ្មែរ ត្រូវ​​​​បាន​រក្សា យ៉ាង​ល្អ​បំផុត
108 Shares