ស្ត្រី​ម្នាក់​ជំពាក់​បំណុល​គេ​១០ម៉ឺន​ដុល្លារ ប្រើ​ពេល​​ត្រឹម ៦ខែ អាច​សង​គេ​រួច មាន​លទ្ធភាព​បើក​ក្រុមហ៊ុន​ធំ​មួយ​ទៀត

សង្គម​និង​សេដ្ឋកិច្ច
390 Shares

ឆាកជីវិតរស់ នៅរបស់មនុស្សលើលោកនេះរមែងជួបប្រទះនូវរឿងរ៉ាវដែលនឹកស្មានមិនដល់ ទៅតាម​បែបផែននីមួយៗ។ បុគ្គលមួយចំនួនជួបរឿងកម្សត់ទុក្ខព្រួយ ហើយបាន​ព្យា​យាម​​តស៊ូរើរំដោះខ្លួន ដើម្បីចាកចេញពីរបាំងដ៏ សែនសោកសៅមួយ ឆ្ពោះទៅរកពន្លឺរស្មីមួយប្រសើរ។យ៉ាងណាមិញ​យើង​សូមណែនាំ លោកអ្នកអោយស្គាល់ពី ជីវិតស្ត្រីម្នាក់ ដែលមានប្រវត្តិតស៊ូ ដើម្បីចារទុកជាគំរូដល់​អ្នក​ជំនាន់ក្រោយ។

អ្នកគ្រូរួយជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង​ Rouy Infinity Co.,ltd ដែលមានរហ័សនាមថា មែរួយ​ MaeRouy បានផ្លាស់ប្តូរជិវិតយ៉ាងឆាប់រហ័សរយៈពេលត្រឹមតែមួយឆ្នាំ​ អាច​កសាង​ជិវិត​ថ្មី​បាន​ដោយ​មិន​គួរអោយជឿ​។ មកទល់ពេលនេះ មែរួយ មានក្រុមហ៊ុនមួយដ៏ល្បីល្បាញ​ មានលុយ​ ឡាន​ វីឡា​ដ៏​ស្គឹមស្កៃ​ មានកេរ្តិ៍​ឈ្មោះដ៏ល្បីល្បាញ​ មានអ្នកគាំទ្រនិង​ហ្វេនស្រលាញ់ មែរួយ រាប់សែននាក់​។ មែរួយ ​មាន​ឈ្មោះល្បីយ៉ាងខ្លាំងទៅលើ​ការបង្រៀនច្បាប់ស្រូបទាញ​ ពង្រឹង​ផ្លូវ​ចិត្ត​មនុស្ស​ លុបបំបាត់ភាព​បាក់​ទឹកចិត្ត​ ជួយអោយមនុស្សរឹងមាំ​ ក្លាហានជំនះរាល់​ឧបសគ្គ​ ដែលកើត​ឡើងចំពោះមុខ អោយ​ឈា​នទៅរកគោលដៅដ៏ធំបំផុតរបស់ខ្លួន​ ។ មែរួយ ​ជាមនុស្ស​ដំបូងគេដែលជាអ្នកចែក​រំលែកច្បាប់​ស្រូប​ទាញ​នៅក្នុង​ប្រទេសកម្ពុជា​ អាចនិយាយបានថាជាគ្រូដើមនៃច្បាប់ស្រូបទាញ​ Law Of Attraction នៅកម្ពុជា។


ជីវិតរបស់មែរួយមុនពេលប្រើ​ប្រាស់ច្បាប់ស្រូបទាញ​គឺលំបាកវេទនាណាស់​ ខ្លួនជាក្មេង​ស្រី​តូច​ម្នាក់​អាយុ​ត្រឹម17ឆ្នាំ​បានបោះបង់ចោលការសិក្សារទៅសុីឈ្នួលគេនៅប្រទេសថៃ​រយះពេល​5ឆ្នាំ​ យក​លុយ​មកចិញ្ចឹមគ្រួសារ។ មែរួយ កេីតចេញពីត្រកូលអ្នកក្រីក្រនៅតាមខេត្ត​ កំព្រាឱពុក​ ថែមទាំង​មាន​បងប្អូនច្រើន ​​និងជំពាក់បំណុលគេ 100000$ ។ ជីវិត​បានដើរ​ដល់ផ្លូវទ័ល​ មែរួយ ក៏​សម្រេច​ចិត្ត​រៀន​ច្បាប់ស្រូបទាញដោយឃើញថាវាជាច្បាប់លំដាប់ពិភពលោកដែលសេដ្ឋីគ្រប់គ្នាប្រើ​ប្រាស់​អាច​អោយ​មែរួយផ្លាស់ប្តូរជិវិតបាន។

អភិនិហា​មានពិតចំពោះការប្រើ​ប្រាស់ច្បាប់ស្រូបទាញ​ Law of Attraction ធ្វើ​អោយ​មែរួយអាចផ្លាដ់​ប្តូរជិវិត​បា​នយ៉ាងលឿនបែបផ្លូវកាត់នៃជិវិត​ រយះពេលត្រឹម6ខែមែរួយមានលទ្ធភាពដោះបំណុល 100000$​បាន​ សាងក្រុមហ៊ុនបាន​ ថែមទាំងមាន​កេរ្តិ៍ឈ្មោះ​ក្នុង​សង្គម​ហើយ​ក៏​ក្លាយ​ជា​គ្រូ​ច្បាប់​ស្រូប​ទាញ​តាំ​ងពីពេលនោះមក។



អ្នកគ្រូរួយមកទល់ពេលនេះបានបង្រៀនច្បាប់ស្រូបទាញរយះពេល2ឆ្នាំ​មកហើយ​កូនសិស្ស​រាប់ម៉ឺន​នាក់​ដែលបានផ្លាស់ប្តូរជិវិតដោយសារមេរៀនច្បាបស្រូបទាញរបស់មែរួយ។ មែរួយបានអះអាងថា ជិវិតរបស់គាត់មកដល់ចំនុចនេះដោយសារច្បាប់ស្រូបទាញ​ ហើយ​យមែរួយក៏បានបោះពុម្ភសៀវភៅ មួយក្បាលដែលហៅថា​ “ សៀវភៅ​14ថ្ងៃផ្លាស់ប្តូរជីវិតជារៀងរហូត​”​ ដែលជាមេរៀន​ដកស្រង់​ពី​ជិវិត​ពិត​ក្នុងការប្រេីប្រាស់ច្បាប់ស្រូបទាញបានជោគជ័យ។ ប្រសិនបើ​បងប្អូនចង់ជោគជ័យពិត​ប្រាកដ​ ផ្លាស់​ប្តូរ​ជិវិត​លឿនបែនផ្លូវកាត់ លែងបាក់ទឹកចិត្ត​ អាចទៅរៀនពីមែរួយបាន​ដោយចូលទៅកាន់​ Facebook Page: Maerouy Queen of Univers រឺ​ Channel Youtube: Maerouy Queen of Univers

ស្ត្រី​ម្នាក់​ជំពាក់​បំណុល​គេ​១០ម៉ឺន​ដុល្លារ ប្រើ​ពេល​​ត្រឹម ៦ខែ អាច​សង​គេ​រួច មាន​លទ្ធភាព​បើក​ក្រុមហ៊ុន​ធំ​មួយ​ទៀត
390 Shares