តារា​ចម្រៀង អ៊ុក សុវណ្ណារី ស្ម័គ្រចិត្ដធ្វើជាតារាឯកទី៥ ក្នុង​សកម្មភាពជួយ​លើក​កម្ពស់​បន្លែ​ធម្មជាតិ

កម្សាន្ត
200 Shares

ក្រៅ​ពី​តារា​ចម្រៀង​ខេមរៈ សិរីមន្ដ ខេម តន់ ច័ន្ទសីម៉ា ធឿន បុរី ឥឡូវ​នេះ​លេច​មុខ​តារា​ចម្រៀង​ល្បី​ឈ្មោះ​វ័យ​ក្មេង​ម្នាក់​ទៀតហើយ គឺ​កញ្ញា អ៊ុក សុវណ្ណារី បាន​ស្ម័គ្រចិត្ត​ជួយ​ផ្សព្វផ្សាយ​ពី​កសិផល​នៅផ្សារកសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា។

គិត​ត្រឹម​ដើម​សប្ដាហ៍​ទី៤ នៃ​ខែ​មេសា នេះ កញ្ញា អ៊ុក សុវណ្ណារី ម្ចាស់​បទ​បទ”ខ្ញុំ​ក្លាយ​ជា​អ្នក​ជំងឺ​ស្នេហា” គឺ​ជា​តារា​ចម្រៀង​ទី៥ ដែល​បាន​ចូល​រួម​គាំទ្រ​កសិផល​ធម្មជាតិ និង​លើក​កម្ពស់​ជីវភាព​កសិករ តាម​រយៈ​ចុះ​ទៅ​ដល់​មូលដ្ឋាន ឬ​កន្លែង​ដាំ​ដុះ​ផ្ទាល់​របស់​កសិករ ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​ទាំង​នោះ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន និង​អ្នក​និយម​ទទួល​កសិផល​សរីរាង្គ។

ក្រៅ​ពី​ជា តារា​ដែល​​ជួយ​ផ្សព្វផ្សាយ​​លើក​កម្ពស់​បន្លែ​ធម្មជាតិ កញ្ញា អ៊ុក សុវណ្ណារី ក៏​នឹង មាន​ផែន​ការ​ចុះ​ស្វែង​យល់​ក៏​ដូច​ជា លើក​​ទឹក​ចិត្ត តារា​ទីតាំង ចម្ការ​បន្លែ ​របស់​កសិករ​តាម​បណ្ដា​ខេត្ត​ផង​​ផង​ដែរ។

វត្តមាន​របស់ កញ្ញា អ៊ុក សុវណ្ណារី ក៏​ដូច​ជា តារា​រៀម​ច្បង​ផ្សេង​ទៀត ត្រូវ​បាន​អ្នក​គ្រប់​គ្រង​ផ្សារ បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​ស្ម័គ្រចិត្ត​ចូល​រួម​ផ្សព្វផ្សាយ​ពី​សកម្មភាព​ផ្សារ​មួយ​នេះ​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ន័យ​លើក​កម្ពស់​សុខុមាលភាព និង​កសិផល​ធម្មជាតិ។

តាម​ប្រភព​ច្បាស់​​ការ ផ្សារ​កសិផល​ធម្មជាតិ ដែល​លក់​តែ​បន្លែង​ផ្លែ​ឈើ​ធម្មជាតិ របស់​កសិករ​ខ្មែរ​នេះ មិន​មែន ខេមរៈ សិរីមន្ដ ខេម តន់ ច័ន្ទសីម៉ា ធឿន បុរី នឹង កញ្ញា អ៊ុក សុវណ្ណារី ប៉ុណ្ណោះ​ទេ ដែល​បាន​ស្ម័គ្រចិត្ត​ចូល​រួម​ផ្សព្វផ្សាយ​ពី​សកម្មភាព​ផ្សារ​មួយ​នេះ​ដោយ​ឥត​គិត​ថ្លៃ ឳក សុគន្ធ កញ្ញា ពេជ្រ សោភា លោក ព្រាវ សុវត្ថិ ក៏​នឹង ​ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយ​ដោយ​ឥត​គិត​ថ្លៃ​ដូច​គ្នា ហើយ​ពួក​គេ​មួយ​ចំនួន កន្លង​មក​គេ​ឃើញ​មាន​ការ​ផុស លើ​Facebook របស់​ខ្លួន បង្ហាញ​ពី​កាត​គាំទ្រ​នេះ​ដូច​គ្នា ។

ហេតុ​ដែល​នាំ​ឲ្យ​តារា​ល្បី​ៗ​ទាំង​នេះ ​ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយ​ដោយ​ឥត​គិត​ថ្លៃ ក៏​ព្រោះ​តែ​ពួក​គេ មាន​ទំនាក់ទំនង​ល្អ​ជា​មួយ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នឹង​ម្យ៉ាង​ទៀត​ពួក​គេ​ គិត​ថា ផ្សារ​​មួយ​នេះ ​នឹង​ជួយ ច្រើន​ដល់ កសិផល​ដែល​ដាំ​ដោយ កសិករ​ខ្មែរ កាន់​តែ​មាន​ទីផ្សារ ខណៈ​ដែល​បច្ចុប្បន្ន​ក៏​ដូច​ជា ពេល​កន្លង​ទៅ ធ្លាប់​តែ​ឃើញ​កសិករ​ខ្មែរ ត្អូញត្អែរ ពី​​​ផល កសិកម្ម​របស់​ពួក​គាត់ មិន​មាន​ឈ្មួញ​មក​ជួយ​ទិញ ហើយ​បើ​​ទិញ​វិញ តម្លៃ​ក្រោម​ទីផ្សារ មិន​រួច​ទាំង​ថ្លៃ ដើម​ផលិត​ផង​នោះ៕

តារា​ចម្រៀង អ៊ុក សុវណ្ណារី ស្ម័គ្រចិត្ដធ្វើជាតារាឯកទី៥ ក្នុង​សកម្មភាពជួយ​លើក​កម្ពស់​បន្លែ​ធម្មជាតិ
200 Shares