ឧកញ៉ា ហ៊ួត ជា ផ្តល់​បរិក្ខា​ពេទ្យ និង​ជែល​លាង​ដៃ១១​កេះ ស្មើនឹង​ជាង ១ពាន់​លីត្រ ដល់​លោក ហែម ដារិទ្ធ អ​ភិបា​លខណ្ឌពោធិ៍​សែន​ជ័យ

Uncategorized ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី២២ខែមេសានេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយក​ក្រុមហ៊ុន​ ហ៊ួត ជា ផ្គត់ផ្គង់​សម្ភារៈសំណង់ ​​ ​បានយកជែលលាងដៃចំនួបន១១ កេសស្មើនឹង ១១០០ លីត្រ ម៉ាស់ និងបរិក្ខាមួយចំនួនទៀត យកជូនទៅសាលាខណ្ឌពោធិ៍សែនជ័យ តាមរយៈលោក ហែម ដារិទ្ធ អភិបាលខណ្ឌ ក្នុងគោលដៅដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺខូវីដ ១៩ ដែលកំពុងជះឥទ្ធិពលមក​លើ​ប្រជាជនកម្ពុជា។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​លោកឧកញ៉ា​បានមានប្រសាសន៍ថា យើង​​រួមគ្នាទប់ស្កាត់ជំងឺកូវិដ 19 ទាំងអស់គ្នា និង​សូម​​ជូនបុណ្យបងប្អូនផង ថ្ងៃនេះសប្បាយចិត្តបានយក ជែលលាងដៃចំនួបន 11 កេស 1100 លីត្រ ម៉ាស់ និងបរិក្ខា១ចំនួនទៀត យកជូនទៅសាលាខណ្ឌពោធិ៍សែនជ័យ។​

លោកឧកញ៉ា ហ៊ួត ជា បាន​ថ្លែងអំណរគុណដល់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាពិសេស​ សម្តេចតេជោនាយករដ្ឋមន្រ្តី ​ដែលបាន​​ប្រឹងប្រែងជួយ​ពលរដ្ឋកម្ពុជា និងបាន​ចាត់វិធាន​ការភ្លាម​​ៗ​​ការពារពលរដ្ឋ​​កុំឲ្យ​មានការរីករាលដាលនៃវីរុសខូវីដផ្លូវដង្ហើម​​​នេះបន្ថែម​ទៀត។

លោក​ឧកញ៉ា សូមឲ្យ​បងប្អូន​ប្រកាន់ភ្ជាប់នូវវិធានការអនាម័យ និងកុំមានការ​ធ្វេស​ប្រហែស​ឲ្យសោះ​​ពីជំងឺដ៏កាចសាហាវមួយ​នេះ ព្រោះ​​​អ្វីៗយើង​មិនអាចសន្និដ្ឋានបានទេ ហើយ​សូមគោរពតាមការណែនាំរបស់​ក្រសួងសុខាភិបាល​​ផងដែរ​​​៕​​​​