អ្នក​ជំ​នា​ញ៖ ​៥​ចំណុច​សំខាន់ៗ ដែល​កម្ពុជា ​អាច​​ស្រូប​ទា​ញ​​លំហូ​រ​វិ​និ​​យោ​គ​ប​រ​​ទេស

សង្គម​និង​សេដ្ឋកិច្ច
24 Shares

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីសុទិដ្ឋិនិយមចំពោះវិស័យ​អចលនទ្រព្យ​កម្ពុជា​ ហើយវិស័យនេះនឹង​នៅតែបន្តភាពរីកចម្រើន​ទៅមុខ​។ ទន្ទឹម​គ្នានេះ យោងតាមអ្នកជំនាញផ្នែកវិនិយោគ​កម្ពុជាមានសក្ដានុពល​៥ចំណុច​សំខាន់ៗ​ដែលអាចទាក់ទាញ​វិនិ យោគគិនបរទេសឲ្យមកធ្វើការ​វិនិយោគបន្ថែមនៅ​កម្ពុជា។ សក្ដានុពលទាំងនោះរួមមាន៖

១. គោលនយោបាយរាជរដ្ឋាភិបាល៖​រាជរដ្ឋាភិបាលកម្ពុជាបង្កើតគោលនយោបាយ​ដែលគាំទ្រទាំងស្រុងដល់ដំណើរការរបស់ក្រុមហ៊ុន ឯកជនដែលមកវិនិយោគនៅ​ក្នុងប្រទេស​កម្ពុជា។ នេះមានន័យថារដ្ឋាភិបាលកម្ពុជា​បានផ្តល់សិទ្ធិឲ្យមានការ​គ្រប់គ្រងក្រុមហ៊ុន​១០០% តែម្តង  ដោយមិនមានការចែកចំណែកភាគហ៊ុន [៤៩% និង ៥១%] ដូចមុនទៀតឡើយ។ 

២. ស្ថេរភាពនយោបាយ៖ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗនៅក្នុងតំបន់ គោលនយោបាយរបស់កម្ពុជាមានស្ថេរភាពជាងគេ។ 

៣. ចំនួនប្រជាជន៖ កម្ពុជាមានយុវជនប្រមាណ ៧០% ដែលជាកម្លាំងពលកម្មដ៏​មានសក្តានុពល ច្រើនសម្រាប់ការធ្វើការងារ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ ចំណែកតម្លៃពលកម្មវិញ​ក៏នៅមានកម្រិតទាបផងដែរ បើប្រៀបធៀបទៅនឹង​ប្រទេសផ្សេងៗក្នុងតំបន់។ ដូច្នេះកត្តាទាំងអស់នេះបានរួម​ចំណែកក្នុងការធ្វើឲ្យវិ​និយោគិនពិចារណាពីកម្ពុជា។ 

៤. តម្លៃអចលនទ្រព្យ៖ចំពោះតម្លៃអចលនទ្រព្យវិញ បើទោះបីជាតម្លៃមានការកើន​ឡើងក៏ដោយ ប៉ុន្តែបើប្រៀធៀបនឹងប្រទេសជិត​ខាងតម្លៃអចលនទ្រព្យនៅ​កម្ពុជានៅ​មានកម្រិតទាបនៅឡើយ។ នៅកម្ពុជា គម្រោងខុនដូមួយចំនួន​មានត​ម្លៃក្រោម ២,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយមែត្រការ៉េ។

៥. អតិផរណា៖ បើប្រៀបធៀបកម្រិតអតិផរណា កម្ពុជាស្ថិតក្នុងកម្រិត ២.៨% ទាបជាង​ប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី និងវៀតណាម ដែលកើតឡើងរហូតដល់ ៦.៨%។ ដូច្នេះសម្រាប់អ្នកវិនិយោគ គេអាចពិចារណាលើចំណុចទាំងនេះ ដែលជាឳកាស​ល្អសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា។ 

ពាក់ព័ន្ធ នឹងការលើកឡើងខាងលើ លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​ ​ក៏បង្ហាញការមើលឃើញដែរថា ស្ថានភាពវិស័យអចល​នទ្រព្យនៅតែមានភាពវិជ្ជមាន និងមានស្ថេរភាពបើប្រៀបធៀបទៅនឹងប្រទេស​មួយចំនួននៅតំបន់អាស៊ាន។ លោកថា ភាពវិជ្ជមាននេះគឺដោយសារតែកម្ពុជាមាន គោល នយោបាយច្បាស់លាស់ និងកត្តាសន្តិ ភាព ដែលអាចឱ្យកម្ពុជាងាយនឹង​ទាក់ទាញ វិនិ យោគិន៕ អត្ថបទ៖ សិរីកា

អ្នក​ជំ​នា​ញ៖ ​៥​ចំណុច​សំខាន់ៗ ដែល​កម្ពុជា ​អាច​​ស្រូប​ទា​ញ​​លំហូ​រ​វិ​និ​​យោ​គ​ប​រ​​ទេស
24 Shares