មន្រ្តីជាន់ខ្ពស់ក្រ​សួង​ឧស្សា​ហកម្ម បានឲ្យ​ដឹង​​ថា ក្នុង​ត្រី​មាស​ទី១ ឆ្នាំ​២០​២០ មាន​ការ​ស្នើសុំ​ប​ង្កើត​រោង​ចក្រថ្មី​ចំ​នួ​ន៧​៧ រោង​ចក្រ

សង្គម​និង​សេដ្ឋកិច្ច
25 Shares

លោក ហេង​ សុខ​ គង់​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍បានអះអាងថា​ ក្នុងរយៈពេលត្រី​មាសទីមួយ​ឆ្នាំ២០២០នេះ​ មានការ​​ស្នើសុំបង្កើត​រោងចក្រថ្មីចំនួន៧៧រោងចក្រ​ នៅកម្ពុជា​ ដែលនេះគឺជាការឆ្លុះបញ្ចាំងឱ្យ​ឃើញ​ពីការ​ជឿ​ជាក់របស់អ្នកវិនិយោគ​លើការដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា។ ​

លោក ហេង សុខគង់ បានគូសបញ្ជាក់នៅក្នុងសន្និសីទ កាលពីពេលថ្មីៗនេះថា​ នេះគឺជាមោទនភាពណាស់សម្រាប់កម្ពុជាក្នុងកាលៈទេសៈ​នៃ​វិបត្តិសកលនៃ​ជំងឺកូវី​ដ-១៩​ ដែលមានការស្នើសុំបង្កើតរោងចក្រថ្មីចំនួន៧៧​។ ទន្ទឹមនឹងនេះ ប្រទេស​មួយចំនួនបានបិទរោងចក្រដោយសារតែបញ្ហាខ្វះវត្ថុធាតុដើម ដើម្បីផលិតដែល​ធ្វើឱ្យប្រទេសទាំងនោះបង្ខំចិត្តបិទតែម្តង។ ដោយឡែកសម្រាប់កម្ពុជា​ក្រោមកិច្ចស​ហការយ៉ាង​ខ្លាំង​ក្លា​ពីសំណាក់មិត្តចិន​ កម្ពុជាបានទទួលនូវវត្ថុធាតុ​ដើមដើម្បីប​ម្រើដល់សង្វាក់ផលិត​កម្មនៅ​កម្ពុជា​ ជៀសវាងការខ្វះវត្ថុធាតុដើមសម្រាប់ផលិត។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា​ នៅពេលដែលកម្ពុជាខ្វះខាតវត្ថុធាតុដើម​ដើម្បី​​ផលិត​ ក្នុងកាលៈទេសៈនៃការកើត​ឡើងនូវជំងឺ​កូវីដ-១៩ ជាលក្ខណៈជាសកលនេះ ចិន​បានផ្តល់មកកម្ពុជានូវវត្ថុធាតុដើម​ ដល់កម្ពុជាសម្រាប់បំពេញសង្វាក់ផលិតកម្មនៅ​កម្ពុជាមុន​គេ​បំផុតលើពិភពលោកបើទោះបីជាវាមិនទាន់គ្រប់គ្រាន់ក៏ដោយ៕

មន្រ្តីជាន់ខ្ពស់ក្រ​សួង​ឧស្សា​ហកម្ម បានឲ្យ​ដឹង​​ថា ក្នុង​ត្រី​មាស​ទី១ ឆ្នាំ​២០​២០ មាន​ការ​ស្នើសុំ​ប​ង្កើត​រោង​ចក្រថ្មី​ចំ​នួ​ន៧​៧ រោង​ចក្រ
25 Shares