ក្រសួងសុខាភិបាល​ប្រកា​សថា ថ្ងៃ​នេះ ពុំ​មាន​អ្នក​ឆ្លង​ថ្មី និ​ង​ជាសះ​ស្បើយ​ពីជំងឺ​កូ​វីដ១៩​ឡើយ

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជា ពុំមានអ្នកឆ្លងថ្មី និងជា​សះ​ស្បើយពីជំងឺកូវីដ១៩ឡើយ នៅថ្ងៃទី២៤ខែមេសា ឆ្នាំ២០២០នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះអ្នកឆ្លងជំងឺនេះសរុបមានចំនួន១២២នាក់ ក្នុងនោះ ស្រី៣៨នាក់ និងបុរ​ស៨៤​នាក់ រីឯអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន ១២នាក់ ស្រី​ ៧នាក់ និងបុរស ៥នាក់។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល រកពុំឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេស​កម្ពុជានោះទេ រយៈពេល១១ថ្ងៃមកនេះ។ ចំណែកអ្នកជា​សះស្បើយគិត​ជាមធ្យម​ភាគស្មើនឹង ៩០,១៦% បើធៀបនឹងចំនួន​អ្នកមានវីរុសកូវីដ១៩ទាំងអស់ ដែលក្នុង​នោះមានស្រ្តីចំនួន ៣១នាក់ និងបុរស ៧៩នាក់។ រហូតមកដល់ពេលនេះ អ្នកបានជាសះស្បើយ​សរុបមានចំនួន​១១០នាក់៕