UN បង្ហាញ​​ជំហរសហ​ការ​ជាមួយ​រដ្ឋា​ភិបាលដោះ​ស្រាយ​​វិបិត្តជំងឺ​កូវី​ដ ១៩ នៅ​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច
45 Shares

មន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិនៅកម្ពុជា បានលើកឡើងពីការ​ងារដែល​អង្គការសហប្រជាជាតិនៅកម្ពុជាកំពុងធ្វើរួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈមនៃវិបិត្តជំងឺកូវីដ ១៩។ នេះយោងតាមបណ្តាញ​សង្គម​ហ្វេសប៊ុកផ្លូវការរបស់អង្គការសហប្រជាជាតិនៅកម្ពុជា នៅថ្ងៃទី២៤ ខែ មេសានេះ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុកខាងលើ បានដកស្រង់សម្តីរបស់លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា គ្រាដែលលោកស្រីថ្លែងបើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុង​ការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុង​ស្ថានភាពរីករាលដាល នៃជំងឺកូវីដ ១៩។

ក្នុងនោះ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការ​សហប្រជា​ជាតិប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិ​នៅកម្ពុជាកំពុង​ធ្វើរួម​គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈម។ យ៉ាងណា លោកស្រីក៏បានបន្តថា ខណៈពេលដែលជំងឺកូវីដ១៩ នេះជា វិបត្តិសេដ្ឋកិ​ច្ចដ៏សា​ហាវ ប្រទេសកម្ពុជា អាចប្រែក្លាយបញ្ហាប្រឈមទាំងនេះទៅជាឱកាស សម្រាប់ពង្រឹង និងផ្លាស់ប្តូរប្រព័ន្ធ សុខាភិបាលរបស់ប្រទេស ក៏ដូចជា​សង្គមដែល​មានភាពធនជាងមុន។

អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជារូបនេះ បានបញ្ជាក់​បន្ថែម​ទៀតថា​«យើង​ត្រូវតែធ្វើការរួមគ្នា ដោយប្រើប្រាស់ធនធាន និងសមត្ថភាព​ទាំងអស់របស់យើង ដើម្បីការពារ​ប្រជាជនកម្ពុជា។ហើយយើងមិនអាច​ទទួលជោគជ័យ​ដោយធ្វើការតែម្នាក់ឯងបានឡើយ បុន្តែរួមគ្នា​យើងនឹងអាចទទួលបានជោគជ័យ»៕ អត្ថបទ៖ សិរីការ

45 Shares