មាស សុខ​សោភា នឹង​ស្វាមី ពាក់​ម៉ាស ចារ សុទ្ធតែ​យ័ន្តការពារ​កូវីដ-១៩

កម្សាន្ត
36 Shares

តារា​ចម្រៀង​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្ម​ថោន អ្នក​នាង មាស សុខសោភា នឹង ស្វាមី បាន​បង្ហាញ​​រូប​ភាព​​ស្និទ្ធស្នាល​គ្នា​​ជា​ច្រើន​លើ​​​គណនីយ​Facebook ផ្ទាល់​ខ្លួន​របស់​នាង​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ពួក​គេ​បាន​ពាក់​ម៉ាស ចារ សុទ្ធតែ​យ័ន្ត ដើម្បី​ការពារកូវីដ-១៩ ដែល​កំពុង​តែ​យាយី​​មនុស្ស ពេញ​ពិភពលោក ធ្វើ​ឲ្យ​ភ័យ​ក្លាយ​គ្រប់​គ្នា​នេះ។

រូប​ភាព​កៀក​កើយជាមួយស្វាមី របស់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ខាង​លើ គឺ​នាង​​បាន​ថត​នៅ​ប្រទេស​ថៃ គ្រា​ដែល​នាង​នាំ​ស្វាមី​របស់​ខ្លួន​ទៅ ពិនិត្យ​នឹង​ព្យាបាល​ជំងឺ​នៅ​ទី​នោះ។ តារា​ស្រី​រូប​នេះ មិន​ប្រាប់​ថា លោក​អ៊ឹត រ៉ាដា ដែល​ជា ស្វាមី​នោះ មាន​​ជំងឺ​​អ្វី​ឡើយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង ចាប់​អារម្មណ៍​នោះ ការ​ពាក់​ម៉ាស់ របស់​ពួក​គេ​ដែល​មាន​ចារយ័ន ហាក់​បង្កប់​នៅ អប្បិយជំនឿ​មួយ ស្រប​ពេល ដែល​បច្ចុប្បន្ន វីរុស រកូវីដ-១៩ កំពុង​តែ​យាយី​​មនុស្ស ពេញ​ពិភពលោក ធ្វើ​ឲ្យ​ភ័យ​ក្លាយ​គ្រប់​គ្នា​នេះ។ ក្រុម​អ្នកគាំទ្រ​របស់​នាងលាន់ មាត់​ថា ចារយ័ន​ប៉ុណ្ណឹង​ហើយ តើ​ឲ្យ​កូវីដ-១៩ ឯណាមក​ហ៊ាន​ចូល​ជិត​ទៅ?



មាស សុខសោភា បាន​សរសេរ​លើ​​​គណនី​Facebook ​មាន​ខ្លឹមសារ​បែប​នេះ​ថា​”ជូនអ្នកជំងឺមកស្រូប​ខ្យល់​អាកាស សូម​ឲ្យ​បងមានសុខភាពប្រសើរឡើង”។ ជាមួយនេះដែរ មាស សុខសោភា បាន​បញ្ចេញ​សារ​បង្ហាញ​អារម្មណ៍​យក​ព្រះធម៌មកដាក់នៅក្នុងខ្លួន ដើម្បីការពារជំងឺកូវីដ-១៩ ក្នុង​នោះ​នាង​បានថ្លែងសារថា សម័យកូវីដ គ្មានអ្វីក្រៅពីយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មកបិទ​បាំង​ជាប់​ខ្លួន​យើង​ទេ។ នាងបន្ថែមថា ជីវិតមនុស្សយើងមានតែ៣ថ្ងៃប៉ុណ្ណោះ គឺម្សិលមិញ ,ថ្ងៃនេះ នឹងថ្ងៃស្អែក។

ជា​មួយ​ខ្លឹម​សារ​នេះដែរ សោភា ក៏បានដាស់តឿនឲ្យបងប្អូនទាំងឡាយ កុំធ្វេសប្រហែសឲ្យសោះ ពី​ការពារ​ជំងឺកូវីដ-១៩នេះ តាមរយៈការពាក់ម៉ាសក៍ ក៏ដូចជាលាងដៃជាមួយសាប៊ូ​ ឬអាល់កុល ជាប្រចាំផងដែរ។ ចំណែក​អ្នក​គាំទ្រ​មាស សុខសោភា ​​ក៏​បាន​ជូន​ពរ​ឲ្យ​ស្វាមី​របស់​នាង​​សូម​ឲ្យ​ឆាប់​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ឡើង​វិញ​ផង​ដែរ៕

36 Shares