ឧកញ៉ា​បណ្ឌិត ឡាយ លន់ ទទួល​ការ​កោតសរសើរ​ពី សម្ដេច​តេជោ ជុំ​វិញ​ការ​បរិច្ចាគ​ថវិកា​ជូន​រាជរដ្ឋាភិបាល​ទប់​ទល់ Covid-19​

ជុំវិញ​ឧកញ៉ា

នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​លិខិត​តប​នឹង​ចិត្ត​សប្បុរស​របស់ ឧកញ៉ា​បណ្ឌិត ឡាយ លន់ បន្ទាប់​ពី​លោក​ឧកញ៉ា​​ល្បី​​ឈ្មោះ​​រូប​នេះ បាន​បរិច្ចាគ​ថវិកា​ ​​៥​លាន​រៀល​ជូន​រាជរដ្ឋាភិបាល​ទប់​ទល់ Covid-19។

នៅ​ក្នុង​លិខិត​ចុះ​ហត្ថលេខា​របស់​សម្ដេច​តេជោ រាជរដ្ឋាភិបាល​សូម​កោតសរសើរ​ដល់​ទឹក​ចិត្ត​សប្បុរស​របស់​លោក ឧកញ៉ា​បណ្ឌិត និង​សូម​ជូន​ពរ​ឲ្យ​តារា​ស្រី និង​ក្រុម​គ្រួសារ​ជួប​ប្រទះ​តែ​ពុទ្ធពរ​ទាំង៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ។

តាម​ផេក​ផ្លូវ​ការ​របស់ សម្ដេច​តេជោ ហ៊ុន សែន សម្រាប់​ការចូលរួម​ពី​សប្បុរស​ជន​ដែល​នាំ​មុខ​ដោយ​ព្រះមហាក្សត្រ​និង​សម្តេច​ម៉ែ​គិត​ត្រឹម​ថ្ងៃ​ទី២៤ ខែ មេសា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ ទទួល​បាន​នូវ​ជំនួយចំនួន13,998,698ដុល្លារ។ សម្រាប់វិភាគទានស្មគ្រ័ចិត្តតាមរយៈការ​បរិច្ចាគ​បៀវត្ស​​មាន​ចំនួន​២២០៦១​នាក់​ដែល​មាន​ទំហំទឹកប្រាក់​២៨ ៨១៤ ០២៥​ ០០០រៀល៕

Loading...