បង្ហាញ​អត្តសញ្ញាណ​ស្ត្រី​ម្នាក់នៅ​ពីក្រោយ មុខ​ជំនួញ​ថ្មី លោក ព្រាប សុវត្ថិ​​

កម្សាន្ត

អ្នក​ដែល​តាម​ដាន​ពី​ព័ត៌មាន​សិល្បៈ ប្រហែល​ជា​បាន​ដឹង​ហើយ​ថា កំពូល​តារា​ចម្រៀង លោក ព្រាប សុវត្ថិ ទើប​តែ​បើក​អាហារដ្ឋាន​មួយ​កន្លែង នៅ​ទីតាំង​ផ្ទះ​របស់​លោក​តែ​​ម្ដង មុខ​ជំនាញ​នេះ បង​ថ្លៃ​ស្រី របស់​លោក​ជា​អ្នក​មើល​ការ​ខុសត្រូវ ដោយ​នាង​ធ្វើ​ការ​ឡាយ លក់​មុខ​ម្ហូប​នេះ​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​មាន​អ្នក​គាំទ្រ​ច្រឡំ​ថា ស្ត្រី​ម្នាក់​នោះ គឺ​ជា​ប្រពន្ធ​លោក​ព្រាប សុវត្ថិ​ថែម​ទៀត​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅ​ពី​កំពុង​ធ្វើ​រមណីយដ្ឋាន​មួយ​​នៅ ខេត្តមណ្ឌលគិរី និង សាងសង់ភោជនីយដ្ឋាន ផ្គួប​ហាង​កាហ្វេ​នៅ​ភ្នំពេញ​លើ​ទីតាំង​ផ្ទះ​របស់​ខ្លួន​ផ្ទាល់ ព្រាប សុវត្ថិ មិន​បាន​ឲ្យភរិយា និង​បង​ថ្លៃ​ស្រី​របស់​លោក​នៅ​ទំនេរ​ឡើយ​ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​បាន​​បង្កើត​មុខរបរ​ជា​ច្រើន ក្នុងរដូវកូវីដ-១៩នេះ មាន​ដូច​ជា លក់​បុក​ល្ហុង​តាម Online , ភេសជ្ជៈ, នំបញ្ចុក ជាដើម ដែល​អតិថិជន​ជា​អ្នក​គាំទ្រ​នៅ​ខាង​ក្រោយ​ពេញ​ទំហឹង​តែម្ដង។

សម្រាប់​ហាង​ថ្មី​ដែល​ទើប​នឹង​បើក​ដំណើរ​ការ​​មិន​ទាន់​បាន​១​ខែ​នោះ គេ​ឃើញ​ថា មាន​ការ​គាំទ្រ​ជា​ខ្លាំង។ ជា​រៀង​រាល់​ថ្ងៃ ហាង​​របស់​លោក​ដែល​មាន​ឈ្មោះ​ថា “​ផ្ទះ​ព្រាប​សុវត្ថិ”​តែងតែ​​ធ្វើ​ការ​ឡាយ​លក់​តាម Online ​លក់ មុខ​ម្ហូប​ឆ្ងាញ់​ៗ​ធូរ​ថ្លៃ ដោយ​មាន​ស្ត្រី​ម្នាក់​មុខ​មាត់​​ដៀង​នឹង ប្រពន្ធ​លោក​ព្រាប សុវត្ថិ​ជា អ្នក​ជួយ​ឡាយ រាំ​លេង រៀប​រាប់​ពី​សេវាកម្ម​មុខ​ម្ហូប​ក្នុង​ហាង​ដែល​មាន​លក់។ ដោយ​មុខ​មាត់​ស្រដៀង​គ្នា​​បែប​នេះ​អ្នក​គាំទ្រ​ច្រឡំ​ថា ស្ត្រី​ម្នាក់​នោះ គឺ​ជា​ប្រពន្ធ​លោក​ព្រាប សុវត្ថិ​ថែម​ទៀត​ផង ដែល​តាម​ពិត អ្នក​នាង គឺ​ជា​បង​បង្កើត របស់​ប្រពន្ធ លោក​ព្រាប សុវត្ថិ នេះ​បើ​តាម​ប្រភព​ច្បាស់​ការ​មួយ​បញ្ជាក់​ឲ្យ​ដឹង។

លោក ព្រាប សុវត្ថិ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា តារា​ច្រៀង មាន​​ទ្រព្យ​សម្បត្តិ​ច្រើន បើទោះ​បី​ជា​កន្លង​មក​កំពូល​តារា​ចម្រៀង​រូប​នេះ មិន​ដែល​អួត​​សំញែង ពី​ទ្រព្យ​របស់​លោក​ក្ដី ត្បិត​អី​តារា​ចម្រៀង​រូប​នេះ គឺ​ជា​កំពូល តារា​ចម្រៀង​ល្បី​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​លោក​បាន​​កើប​ប្រាក់​ពី​សិល្បៈ​ជា​មួយ​នឹង​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ក្រៅ​ពី​សិល្បៈ តារា​ចម្រៀង​រូប​នេះ មាន​មុខ​របប​ជា​ច្រើន ដូច​ជា ហាង​សំលៀក​បំពាក់ ភោជនដ្ឋាន នឹង អចលនទ្រព្យ​ជា​ដើម។

ដោយឡែក ផ្នែក​អចលនទ្រព្យ​វិញ មុខ​ជំនួញ​មួយ​នវ លោក ព្រាប សុវត្ថិ ហាក់​ស្ងប់​ស្ងាត់​បន្ដិច ពោល​ដូច​ទៅ​នឹង អ្នក​រកស៊ី ​ផ្នែក​អចលនទ្រព្យ​ ដោយសារតែ​រដូវកូវីដ-១៩។
ចំពោះ​​ចេញ​មុខ​តាម​ឆាកតន្ត្រីជាច្រើនកម្មវិធី​ផ្សេងៗ ក៏​ស្ងាត់​ដូច​នឹង​តារា​ល្បីៗ​ផ្សេង​ទៀត ដោយ​សារ​តែកូវីដ-១៩នេះ ប៉ុន្ដែ​បែប​នេះ​ក្ដី ក៏​កំពូលតារាចម្រៀងរូបនេះ មិន​បណ្ដោយ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ឡើយ លោក​បាន​ងាក មក​បើក​ហាង​នៅ​ផ្ទះ លក់​តាមOnline ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង៕