ក្រសួងសា​ធារណការ ទទូចដល់​អ្នក​ទៅទទួល​សេ​វា​​បណ្ណបើកបរ​នៅ​​ទី​តាំង​ផ្សារ​ទំ​នើ​ប​អ៊ីអន ការពារ​កូ​វីដ១៩

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសារធាររណការ និងដឹកជញ្ជូន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ៣០​ខែ មេសានេះថា មានបងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួល និងប្រើប្រាស់សេវានៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត នៅផ្សារទំនើបអ៊ីអនទី១ និង២ យ៉ាងច្រើនកុះករក្នុងរយៈពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមគ្នានេះ ក្រសួង បានបាន​សំណូមពរ​យ៉ាង​ទទូច អ្នកទៅទទួល​សេវា​ប័ណ្ណ​បើកបរប្រុងប្រយ័ត្ន និងរួមគ្នាការពារការរីករាលដាលជំងឺកូវីដ១៩។

ក្រសួងសារធាររណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថា «សូមសំណួមពរយ៉ាង​ទទូចចំពោះ​ប្រជាពលរដ្ឋ​ដែល​នាំគ្នាសម្រុក​ទៅ​ធ្វើ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ីអន​ទី​១ និង​២ មេត្តា​រក្សា​គម្លាត និង​គោលការណ៍​អនាម័យ​តាម​ការ​ណែនាំ ដើម្បី​ការពារ​ការ​រីក​រាល​ដាល​ជំងឺ COVID-19 ទាំង​អស់​គ្នា»។

ក្នុង​នោះ​ដែរ ក្រសួងបាន​ស្នើ​សុំ​ការ​សហការ​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ធ្វើ​តាម​ការណែនាំ ដែល​មាន​ការ​សម្របសម្រួល​របស់​មន្ត្រី​ផ្ទាល់​ពេល​ទៅ​ទទួល​សេវា​ប័ណ្ណ​បើកបរ និង​បន្ត​រក្សា​ភ្ជាប់​គោល​ការណ៍​អនាម័យ​ពាក់​ម៉ាស នៅ​ឆ្ងាយ​ពី​គ្នា ១ ម៉ែត្រ​កន្លះ លាង​សម្អាត​ដៃ​ជា​មួយ​ទឹក​អាល់កុល ឬ​ជេល​ឲ្យ​បាន​ត្រឹម​ត្រូវ។

បញ្ជាក់ថា គិត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បាន​បន្តចេញ​ប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមាន​ករណីជាសះ​ស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នក​ឆ្លងសរុប១២២នាក់៕ អត្ថបទ៖ សិរីការ