ក្រសួង​ការ​បរ​​ទេស ទទួល​ជំនួ​យ​ពី​ក្រុម​ហ៊ុន​ប៊ីចេង​​ជាង​ ១៥​​ម៉ឺន​ដុល្លារ ដើម្បី​រួមចំណែ​ក​កា​រពា​រ​ជំ​ងឺ​កូ​វីដ​១​៩

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួយប្រមាណជាង ១៥ដុល្លារពីក្រុមហ៊ុនប៊ីចេងរូបវែក ក្នុងការរួមចំណែកការពារការរីករាលដាល​ជំងឺកូវី​ដ១៩ នៅព្រឹកថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំណាងក្រុមហ៊ុនប៊ីចេងសញ្ញារូបវែកប្រចាំកម្ពុជា លោកឧកញ៉ា ថៃ ទីណូ បាននាំយក​ថវិកា​ចំនួន ១៥៥០០០ដុល្លារមេរិក ជូនក្រសួងការបរទេស ដើម្បីរួមចំណែកទប់​ស្កាត់កា​ររីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា។ លោកឧកញ៉ា ថៃ ទីណា មានប្រសាសន៍ថា លោក​មានអារម្មណ៍សប្បាយរីករាយ ខណៈបានជួបផ្ទាល់ជាមួយឯកឧត្តមរដ្ឋមន្រ្តី និងនាំយកថវិការចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាលនេះ។

ជាកិច្ចស្វាគមន៍ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហ​ប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងក្តីរំភើប និងថ្លែងអំណរគុណ​ដល់ក្រុមហ៊ុន​ប៊ីចេងសញ្ញារូបវែករបស់ប្រទេសថៃ ដែលបាននាំយកថវិកាមួយចំនួននេះ ជួយដល់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ទល់ទៅនឹងជំងឺកូវីដ១៩។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា សកម្មភាពនេះ គឺជារូបភាពមួយនៃកិច្ចសហប្រតិ​បត្តិការល្អរវាង​វិស័យសាធារណៈ ជាមួយនឹងវិស័យឯកជន ហើយក៏ជាការផ្សាភ្ជាប់រវាងមិត្តភាពកម្ពុជា និងប្រទេសថៃផងដែរ។

ឯកឧត្តម គូសបញ្ជាក់ថា ក្នុងគ្រាបច្ចុប្បន្ន ដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំង និងជំ​ងឺកូវី​ដ១៩ កាយវិការនេះ សមស្របបំផុត និងបង្ហាញភាពចាំបាច់ក្នុងការ​រួមចំណែក​ដល់ការប្រយុទ្ធនឹងកូវីដទាំងអស់គ្នា។

ឯកឧត្តម ប្រាក់ សុខុន បានឲ្យដឹងទៀតថា តាមរយៈក្រសួងការបរទេស នឹងនាំយក​ថវិកាទាំងអស់នេះ ជូនទៅរដ្ឋាភិបាល ដើម្បីទុកសម្រាប់ប្រើប្រាស់ប្រយុ​ទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕