តារា​ល្បី​ៗ១ក្រុម ចូល​រួម​ដាំ​កូន​ឈើ ២ ៥០០ដើម នៅ​ស្រុក​មេសាង

កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច

ព្រឹក​ថ្ងៃ​ទី ១៦ មិថុនា ២០១៩​នេះ តារា​១​ក្រុម​បាន​ចូលរួមដឹកនាំដាំកូនឈើ ចំនួន ២ ៥០០ដើម នៅវាលទួលឬស្សីរំដេង ស្ថិតក្នុងភូមិថ្មី ឃុំ ស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ត្រូវ​ដាំ ក្រោម​វត្ត​មាន​ឯកឧត្ដម ស សុខា ។




អ្នក​សិល្បៈ​ដែល​បាន​ទៅ​ចូល​រួម​សកម្មភាព​ខាង​លើ​មាន​ដូច​ជា នាយ​ពែក​មី លោក តាំង គីម​សួ អ្នក​ចន ច័ន្ទលក្ខិណា លោក ហេង ឡុង លោក សាយ សៀរ៉ា លោក ហម ឆរ៉ា កញ្ញា ហ្វីយ៉ា ជា​ដើម ដែល​ពួក​គេ​កន្លង​មក​​​តែងតែ​ចូល​រួម​ជា​​មួយ​កិច្ច​ការ​សង្គម​ស្ទើរ​គ្រប់​សកម្មភាព​ទាំង​អស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្ដម ស សុខា បាន​ចាត់​ទុក​ថា សកម្មភាពដាំកូនឈើនាពេលនេះ គឺជាការចូលរួមចំណែក​ក្នុងការការពារ ថែរក្សា និងអភិរក្សសម្បត្តិធម្មជាតិព្រៃឈើ នៃព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាចូលរួមបង្កើននូវបរិស្ថានល្អបរិសុទ្ធ សំរាប់ជីវិតមនុស្ស សត្វ នៅលើផែនដីទាំងមូល ។

ជា​មួយ​នឹង​សកម្មភាព​នេះ ឯកឧត្ដម ស សុខា សូមអរគុណក្រុមការងារសម្របសម្រួល គាំទ្រ ឧបត្ថម្ភសកម្មភាពយុវជនខេត្តព្រៃវែង អាជ្ញាធរស្រុកមេសាង បងប្អូនប្រជាពលរដ្ឋ យុវជន ស.ស.យ.ក. ស្រុក យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ សិស្សានុសិស្ស ជាពិសេសបងប្អូនក្រុមតារាៗ ដែលបានរៀបចំ និងចូលរួមកម្មវិធីដាំកូនឈើនាព្រឹកនេះ ។