ឧកញ៉ា ម៉ុង ឫទ្ធី ប្រតិសកម្ម​ហាង ខារ៉ាអូខេ​មួយ​កន្លែង សាងសង់​របង​រំលោភ​យក​ស្រះ​ទឹក​លោក

ជុំវិញ​ឧកញ៉ា
203 Shares

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាន​ប្រតិសកម្ម​ហាង ខារ៉ាអូខេ​មួយ​កន្លង​ក្នុង​ខេត្ត តាកែវ ដែល​ថ្លើម​ធំ​ហ៊ាន សាងសង់​របង​រំលោភ​យក​ស្រះ​ទឹក​របស់​លោក ដែល​បាន​សាង​សង់ ជួន​ប្រជាពលរដ្ឋ​ទុក​ជា​សម្បត្តិ​រួម ។​នេះ​បើ​តាម​ការ​លើក​ឡើង​​លើ​ផេក​ផ្លូវ​ការ​របស់​លោក​ឧកញ៉ា​បណ្ឌិត។​​

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាន​សរសេរ​រៀប​រាប់​លើ​ផេក​ផ្លូវ​ការ​របស់​លោក​ឧកញ៉ា​បណ្ឌិត​បែប​នេះ​ថា( ថ្ងៃ​ចន្ទ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ខ្ញុំ​បានឃើញ​សារព័ត៌មាន​មួយបាន​ចុះផ្សាយ​ថា​ខារ៉ាអូខេ​( រិត​តែ​ស្រស់​ )ហ៊ាន​ដល់សាងសង់​របងរំលោភ​យកស្រះ​ទឹក​លោក​ម៉ុង​ ឫទ្ធី​ទៀត​ ឈ្លៀតក្នុង​ឱកាស​នេះ​ខ្ញុំ​សូម​ជំរាប​ជូន​សាធារណជន​មេត្តា​ជ្រាបថា​កាល​ទសវត្សរ៍​ឆ្នាំ​៩០​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចាត់តាំងអោយ​រូប​ខ្ញុំ​ចុះទៅជួយ​អភិវឌ្ឍន៍​ នៅលេីទឹកដី​ឃុំរវៀង​ ស្រុកសំរោង​ ខេត្ត​តាកែវ​ ដេីម្បី​ជា​ស្នូលនៃ​ការអភិវឌ្ឍន៍នេះ​សម្តេច​តេជោ​លោកបាន​ ប្រសិទ្ធិនាម​ហៅថា​តំបន់​អភិវឌ្ឍន៍​កសិទេចរណ៍​ហ៊ុន​ សែន​ភ្នំជីសូរ​ពេលនោះ​ខ្ញុំ​បាន​ចាប់ផ្តេីម​សាងសង់​ទំនប់ទឹក​ធ្នួសតាគង់​ ទំនប់ទឹក​ទួលលលក​ និង​ទំនប់ទឹក​សែនពារាម​ប្រវែង​សរុប​១៦គីឡូម៉ែត្រ​ រួមជាមួយ​ផ្លូវ​ស្ពាន​ សាលា​រៀន​ វត្ត​អារាម​ សាលាតំណាក់​ ស្រះទឹក​ជាច្រើន​កន្លែង​ទៀត​ផង​ ក្នុង​នោះក៏មាន​ស្រះទឹក​អ្នកតា​ក្រាំងលាវដែល​កំពង់តែ​មាន​ទំនាស់​នេះផងដែ​ ។

ជាចុងក្រោយ​ខ្ញុំ​សូម​បញ្ជាក់​ថា​ស្រះទឹក​នេះ​ខ្ញុំ​បាន​ជិកស្តារ​អោយ​ប្រជាជន​ប្រេីប្រាស់​ជារួម​ មិនមែន​ជា​ទ្រព្យ​សម្បត្តិ​របស់ខ្ញុំ​ឬ​បុគ្គល​ណាមួយ​នោះទេ​ ហេីយករណី​នេះខ្ញុំ​នៅតែ​តាម​ដាន​មេីល​ជាប្រចាំ​ថាតេី​ អាជ្ញាធរ​ដែលមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​លេី​ករណី​នេះ​នឹង​​ផ្តល់​យុត្តិធម៌​អោយមកខាងណានោះទេ​ ហេីយខ្ញុំ​ក៏មិន​ហ៊ាន​ថាខាងណា​ខុសខាងណា​ត្រូវ​នោះដែ​មកពីរូប​ខ្ញុំ​មិនមែន​ជា​តុលាការ​ ។)

ឧកញ៉ា ម៉ុង ឫទ្ធី ប្រតិសកម្ម​ហាង ខារ៉ាអូខេ​មួយ​កន្លែង សាងសង់​របង​រំលោភ​យក​ស្រះ​ទឹក​លោក
203 Shares