ក្រសួង​ធន​ធាន​​ទឹក៖ ​កម្ពុជា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី ២០​-២​៦​ខែ​ឧ​ស​ភា

សង្គម​និង​សេដ្ឋកិច្ច
48 Shares

ភ្នំពេញ៖ កម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅតាមបណ្ដាខេត្តនានា ដោយសារ​ជ្រលងសម្ពាធទាបគួបផ្សំនឹងរបបខ្យល់មួសុងពីទិសនិរតី នឹងបក់មកលើកម្ពុជា ចាប់​ពីថ្ងៃទី២០-២៦ ខែឧសភានេះ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៩ឧសភា។

បើតាមសេចក្តីជូនដំណឹងដដែល សម្រាប់បណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាលសីតុ​ណ្ហភាពអប្បបរមា២៥អង្សា-២៨អង្សា និងអតិបរិមា៣៧អង្សា-៣៩អង្សា នឹងមាន​ភ្លៀង​ធ្លាក់រាយប៉ាយពីតិចទៅមធ្យម ហើយផ្នែកវាលទំនាបក្រោមអាចមានភ្លៀងធ្លាក់ច្រើន។ សម្រាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា ២៤អង្សា​-២៦​អង្សា និងអតិបរិមាន ៣៣អង្សា-៣៨អង្សា អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ចំណែក​នៅតំបន់មាត់សមុទ្រវិញ តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា ២៦អង្សា​-២៨អង្សា អតិបរិមមា ៣៣អង្សា-៣៥អង្សា ដែលមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពល​រដ្ឋបង្កើន​ការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្រ្តាក់ ជាពិសេស​នៅតំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្ដាល ផលប៉ះ ដែលនឹងអាចកើត​មាន​ឡើង​ជាយថាហេតុចាប់ពីថ្ងៃទី២១ ដល់២៦ខែឧសភា ឆ្នាំ ២០២០៕

48 Shares