​​​ព្រឺ​សម្បុរ​គ្រប់​គ្នា! សាស្ត្រាចារ្យ​ផ្នែក​ល្ខោនខោល​ម្នាក់ ស្លាប់ វិញ្ញាណ​​ចូល​សណ្ឋិត​ចាំ​ប្រុស​រាំ​​មុខ​ម្ឈូស

កម្សាន្ត
65 Shares

លោកគ្រូ ទិត្យ សែម សាស្ត្រាចារ្យផ្នែកល្ខោនខោល​បាន​ទទួល​មរណភាព​ហើយ កាល​ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ ២០២០ នៅ​ថ្ងៃ​​បុណ្យ​សព្វ វិញ្ញាណ​របស់​លោក​បាន​​​ចូល​សណ្ឋិត​ចាំ​ប្រុស​ដែល​មិន​ដែល​ចេះ​រាំ​សោះ ទៅ​រាំ​​​នៅ​មុខ​មជ្ឈូស ធ្វើ​ឲ្យ​ម្នាក់ៗ​​​​ដែល​ចូល​រួម​ពិធី​បុណ្យ​​នោះ ព្រឺ​សម្បុរ​គ្រប់ៗ​​គ្នា។

Posted by អាចារ្យធំ នគររាជ on Sunday, May 24, 2020

មិន​មាន​ឯកសារ​ណា​មួយ បាន​​លំអិត ពី​ប្រវត្តិ លោកគ្រូ ទិត្យ សែម នោះ​ទេ ប៉ុន្តែ​លោក​ត្រូវ​បាន​មហាជន​ស្គាល់​ថា សាស្ត្រាចារ្យ​ផ្នែកល្ខោន​ខោល​ជំនាញតួយក្ស និង​ជា​អ្នក​ដំឡើង​រាល់​ស្នាដៃ​របស់​សិស្ស ដែល​សិក្សា​នៅ​សាលាមធ្យមវិចិត្រសិល្បៈផ្នែក​ល្ខោនខោល​ជាង​៤០​ឆ្នាំ​មក​ហើយ។ ជាង​៤០​ឆ្នាំ​ នៃ​ជីវិត​លើ​វិថី​សិល្បៈ​នេះ លោក ទិត្យ សែម បាន​សាង​ស្នាដៃ​ជា​ច្រើន​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ដែល​បាន​សិក្សា​ជា​មួយ​លោក គោរព​ស្រលាញ់​ជា​ខ្លាំង។ ក្នុង​នោះ​ដែរ ក្រៅ​ពី​សម្ដែង​ក្នុង​ស្រុក លោក​​ធ្លាប់​បាន​ចេញ​សម្ដែង ជំនាញ​សិល្បៈ​របស់​លោក​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ប្រទេស។ លោក បាន​ទទួលមរណភាព​កាល​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ ២០២០​ដោយ​​រោគាពាធ។

Posted by អាចារ្យធំ នគររាជ on Sunday, May 24, 2020

ក្រៅ​ពី​ការ​សោកស្ដាយ​អាឡោះអាល័យ នៅ​ការ​បាត់​បង់​ធនធាន​សិល្បៈ ដ៍​សំខាន់​មួយ​នេះ អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​​មាន​ការ​ចាប់​អារម្មណ៍​នោះ គឺ​​ធ្វើ​ពិធី​បុណ្យ​សព​តាម​ប្រពៃណី ដើម្បី​​ជា​កិច្ច​ជូន​ដំណើរ​លោក​ទៅកាន់ទីឋានដែលសុខសាន្ត​នោះ ស្រាប់​តែមានហេតុការណ៍មួយបានកើតឡើង​ ដែល​ធ្វើឲ្យ​មាន​ការភ្ញាក់​ផ្អើលយ៉ាងខ្លាំងនៅក្នុងរោងពិធីបុណ្យ។

បុរស​ម្នាក់​ដែល គេ​ស្គាល់​ថា ជា​ចៅ​បង្កើត​របស់ លោក បាន​ងើប​ឡើង​រាំ ក្បាច់​យក្ស​នឹង​ក្បាច់​ស្វា ស្រប​​ពេល​ដែល​ភ្លេងពិណពាទ្យ​កំពុង​តែ​លេង​កំដរ រោង ដោយ​​ចៅ​ប្រុស​ម្នាក់​នោះ​កន្លង​មក មិន​ធ្លាប់​ចេះ​រាំ សូម្បី​តែ​បន្តិច។ ដំណើរ​នៃ​ការ​រាំ​​របស់​ចៅ​ប្រុស​ម្នាក់​នោះ ​​អ្នក​ដែល​ចូល​ក្នុង​ពិធី និយាយ​ថា មាន​លក្ខណៈ​​ដូច​នឹង​​លោកគ្រូ ទិត្យ សែម តែ​ម្ដង ហើយ​ម្នាក់​គិត​ថា វិញ្ញាណ​​​របស់​លោក​បាន​ចូល​សណ្ឋិត ។ ពេល​ឃើញ​សកម្មភាព​រាំ​​របស់ ចៅ​ប្រុស​ម្នាក់​នោះ ម្នាក់ៗ​បាន​ទាញ​ទូសព្ទ​ថត ទាំង​ព្រឺ​សម្បុរ​គ្រប់ៗ​គ្នា៕

​​​ព្រឺ​សម្បុរ​គ្រប់​គ្នា! សាស្ត្រាចារ្យ​ផ្នែក​ល្ខោនខោល​ម្នាក់ ស្លាប់ វិញ្ញាណ​​ចូល​សណ្ឋិត​ចាំ​ប្រុស​រាំ​​មុខ​ម្ឈូស
65 Shares