អស្ចារ្យ​ណាស់ កង់បី​អគ្គិសនី​ដំបូង​ផលិត​ចេញពី​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា បង្ហាញខ្លួនជាផ្លូវការ

ត្រីចក្រយានយន្ត​ប្រើ​ថាមពល​អគ្គិសនី Onion T1 បាន​បង្ហាញរូបរាងជាផ្លូវការ​ ដែល​ផលិត​ចេញពី​រោងចក្រ​​នៅ​កម្ពុជា​ ហើយ​គ្រោង​បញ្ចេញ​លក់​លើទីផ្សារ​នាចុងឆ្នាំ​​ឆ្នាំ​ ២០២១ នេះ​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ Onion Mobility Co.,Ltd ឱ្យដឹងថា Onion T1 ​គឺជា​ត្រីចក្រ​យានយន្ត​អគ្គិសនី​ដ៏ទំនើប និង​មាន​ផាសុកភាព ដែល​អាច​បើក​បាន​ចម្ងាយ ១០០ ​គីឡូម៉ែត្រ​នៅពេល​សាក​អាគុយ​ពេញ ឬ​ជា​មធ្យម​ចំណាយ​ប្រហែល ២ ​ដុល្លារ​សម្រាប់​ការធ្វើដំណើរ ១០០ ​គីឡូម៉ែត្រ​។ ការចំណាយ​នេះ​គឺ​ទាប​ជាង ២០ ​ភាគរយ​ បើ​ធៀប​នឹង​ត្រីចក្រយានយន្ត​ប្រើប្រាស់​ឧស្ម័ន LPN ដែល​កំពុង​ចរាចរ​ច្រើន​នៅ​កម្ពុជា​។ សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹង​ទៀត​ថា ក្រៅពី​មាន​រូបរាង​ស្អាត​ទូលាយ មិនមាន​សំឡេង​រំខាន និង​សន្សំសំចៃ Onion T1 ​ក៏បាន​ចូលរួមចំណែក​ក្នុង​ការការពារ​បរិស្ថាន​ផងដែរ​។ គួរ​បញ្ជាក់​ថា កាលពី​ដើម​ខែកុម្ភៈ ឆ្នាំ​ ២០២១ ក្រុមហ៊ុន Onion Mobility Co.,Ltd បានទទួល​ការអនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​សង់រោង​ចក្រ​ផ្គុំ​ដំឡើង​ទោចក្រ​យានយន្ត និង​ត្រីចក្រយានយន្ត​ប្រើ​ថាមពល​អគ្គិសនី​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សុវណ្ណភូមិ ខេត្តកណ្តាល ក្រោម​ទុន​វិនិយោគ ២០ ​លាន​ដុល្លារ​។

Continue Reading

នៅប្រទេស​ជប៉ុន​ឯណោះ កំពុង​ដេញថ្លៃគម្រោង​សាងសង់ប្រព័ន្ធទឹក​កខ្វក់នៅរាជធានីភ្នំពេញ

កំពុង​រៀបចំ​ពិធី​ដេញថ្លៃលើការអភិវឌ្ឍ​គម្រោងអភិវឌ្ឍ​ប្រព័ន្ធ​​ទឹកកខ្វក់…

Continue Reading

មិន​បាច់​សួរ​គ្នា​ទេ! មក​ដឹង​តម្លៃ​​ជិះសាឡាង​ពី​កោះនរា​ទៅ​កោះពេជ្រ បើ​មិន​ចង់ធុញស្ទះលើស្ពាន​មុនីវង្ស

សាឡាងចម្លងយានយន្ត ពីកោះនរាទៅកោះពេជ្រ និងពីកោះពេជ្រមកកោះនរា…

Continue Reading

ច្បាស់​ហើយ​គម្រោង​ស្ថាបនា​ផ្លូវច្រាំង​ទន្លេ ​ចាប់​ពី​ស្ពាន​មុនីវង្ស​ទៅ​តំបន់​អភិវឌ្ឍ​កោះនរា

រដ្ឋបាល​រាជធានីភ្នំពេញ បាន​បង្ហាញ​គម្រោង​ប្លង់​ពីការ​ស្ថាបនា​ផ្លូវ….

Continue Reading

ខ្មែរ​ជួយ​ខ្មែរ​ក្នុង​គ្រាលំបាក!!​ ទិញ​ទឹកដោះខ្មែរ​សុទ្ធ គិរីសួគ៌ ទិញ​មួយ​ថែម​មួយ ជួយ​ជាតិ​​សម័យ​កូវីដ

ផលិតផល​ទឹកដោះគោ​សុទ្ធ ១០០ ភាគរយ​របស់​កសិដ្ឋាន​គិរី​សួគ៌….

Continue Reading