ឥណ្ឌូនេស៊ី ទំនងជាបរាជ័យចំពោះគោលដៅ ក្នុងការផលិតធ្យូងថ្មទ្រង់ទ្រាយធំរបស់ខ្លួន

រដ្ឋមន្ត្រីក្រសួងថាមពល បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌូនេស៊ី ទំនងជាបរាជ័យចំពោះគោលដៅ

ឥណ្ឌូនេស៊ី ទំនងជាបរាជ័យចំពោះគោលដៅ ក្នុងការផលិតធ្យូងថ្មទ្រង់ទ្រាយធំរបស់ខ្លួន Continue Reading

តម្លៃផ្ទះនៅសិង្ហបុរីកើនឡើងខ្ពស់ជាងការប៉ាន់ស្មាន សម្រាប់ត្រីមាសទី ៣ ឆ្នាំនេះ

តម្លៃផ្ទះឯកជន នៅប្រទេសសិង្ហបុរី បានកើនឡើង ១,១% នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ជាចំនួនខ្ពស់ជាងការប៉ាន់ស្មាន ដែលបានចេញផ្សាយកាលពីដើមខែតុលា។

តម្លៃផ្ទះនៅសិង្ហបុរីកើនឡើងខ្ពស់ជាងការប៉ាន់ស្មាន សម្រាប់ត្រីមាសទី ៣ ឆ្នាំនេះ Continue Reading

ក្រុមហ៊ុន PTT របស់ថៃ ត្រៀមបោះទុនវិនិយោគទឹកប្រាក់ជាង ២២ ពាន់លានដុលារ ទៅលើគម្រោងជួយការពារបរិស្ថានមួយ

ក្រុមហ៊ុន PTT Global Chemical Pcl របស់ថៃ បាននិយាយកាលពីថ្ងៃព្រស្បតិ៍ថាខ្លួនមានគម្រោងវិនិយោគទឹកប្រាក់ជាង ២២ ពាន់លានដុល្លារ ក្នុងរយ:ពេល ៣ ទសវត្សរ៍ខាងមុខ ដើម្បីសម្រេចបាននូវគោលដៅ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ឲ្យសល់ត្រឹមកម្រិតសូន្យ នៅត្រឹមឆ្នាំ ២០៥០ ។ ជាក់ស្តែង នាយកប្រតិបត្តិ លោក Kongkrapan Intarajang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖ ” យើងនឹងធ្វើការវិនិយោគ ៥ ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយផ្ទាល់ និងវិនិយោគ ១៧ ពាន់លានដុល្លារផ្សេងទៀត ក្នុងការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ” ។ មិនតែប៉ុណ្ណោះ គម្រោងនេះផងដែរ នឹងរួមបញ្ចូលទាំងការបង្កើនប្រសិទ្ធភាពក្នុងការរក្សាទុកថាមពល និងបច្ចេកវិទ្យាក្នុងការចាប់យកឧស្ម័នការបូន។ លើសពីនេះ​លោក  Kongkrapan បានមានប្រសាសន៍ទៀតថា អាជីវកម្មថ្មីៗរបស់ក្រុមហ៊ុនលោក នឹងក្លាយជាអាជីវកម្ម ដែលមានការបញ្ចេញឧស្ម័នការបូនក្នុងកម្រិតទាបបំផុត ស្របពេលលោកបានគូសបញ្ជាក់បន្ថែមទៀតថាក្រុមហ៊ុននេះ នឹងទទួលបានកំណើនប្រហែល ៤% នៅក្នុងរយ:ពេល ៥ ទៅ ៦ ឆ្នាំខាងមុខ ។ […]

ក្រុមហ៊ុន PTT របស់ថៃ ត្រៀមបោះទុនវិនិយោគទឹកប្រាក់ជាង ២២ ពាន់លានដុលារ ទៅលើគម្រោងជួយការពារបរិស្ថានមួយ Continue Reading

មហាអំណាចចិន បញ្ជាឲ្យអណ្តូងរ៉ែធ្យូងថ្ម បង្កើនការផលិតឲ្យច្រើនតាមដែលអាចធ្វើបាន ដើម្បីទប់ទល់កង្វះអគ្គិសនី

រដ្ឋាភិបាលចិន បានបញ្ជាឲ្យក្រុមហ៊ុនអណ្តូងរ៉ែធ្យូងថ្មនៅក្នុងប្រទេស ផលិតធ្យូងថ្មឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ស្របពេលខ្លួនកំពុងព្យាយាមបង្កើនផលិតកម្ម នៅពេលរដូវរងាខិតជិតមកដល់ និងដើម្បីបន្ធូរបបន្ថយការខ្វះខាតថាមពលអគ្គិសនី ដែលកំពុងជាបញ្ហាប្រឈមនៅក្នុងប្រទេសផងដែរ ។ ជាក់ស្តែងសេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើងដោយគណ:កម្មការកំណែទម្រង់ និងអភិវឌ្ឍជាតិ របស់ប្រទេសចិន បន្ទាប់ពីខេត្តជាច្រើន បានទទួលរងនូវការខ្វះខាតថាមពលអគ្គិសនីអស់រយ:ពេលជាច្រើនសប្តាហ៍មកហើយ ដែលបង្ខំឲ្យរដ្ឋាភិបាល ត្រូវតម្លើងការប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាងមុន នៅក្នុងម៉ោងធ្វើការ ស្របពេលរោងចក្រមួយចំនួន ត្រូវផ្អាកផលិតកម្មរបស់ខ្លួន ។ ហើយបញ្ហានេះផងដែរ បានស្តែងបញ្ជាក់ពីឱនភាពនៃកំណើនសេដ្ឋកិច្ច ដោយសារតែទិន្នផលឧស្សាហកម្មធ្លាក់ចុះ ។ គួររំលឹកផងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានជំរុញឲ្យអណ្តូងរ៉ែធ្យូងថ្ម កាត់បន្ថយការផលិតរបស់ខ្លួន នៅដើមឆ្នាំនេះ ដោយសារតែប្រទេសមួយនេះ បានបន្តគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ដើម្បីកាត់បន្ថយការបញ្ចេញនូវសារធាតុកាបូន ដែលជាឧស្ម័នពុល ។ ប៉ុន្តែទោះជាយ៉ាងណា វិធានការដ៏តឹងរ៉ឹងនេះ បានធ្វើឲ្យតម្រូវការធ្យូងថ្មនៅក្នុងប្រទេសបានកើនឡើងខ្លាំង ដោយសារតែថាមពលដែលទាញចេញពីឥន្ធន:ហ្វូស៊ីលមួយនេះ មិនមានភាពគ្រប់គ្រាន់តាមតម្រូវការនោះឡើយ ។ ហើយមិនតែប៉ុណ្ណោះ ដើម្បីអាចដោះស្រាយបញ្ហានេះបាន ប្រទេសចិនបានចាប់ផ្តើម បញ្ជាឲ្យអណ្តូងរ៉ែធ្យូងថ្មនៅក្នុងប្រទេសទាំងអស់ បង្កើនការផលិតរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានឃើញអាជ្ញាធរនៅក្នុងប្រទេសម៉ុងហ្គោលី ដែលត្រូវគេស្គាល់ថាជាទីតាំងផលិតធ្យូងថ្មធំជាងគេទី ២ ក៏បានបញ្ជាឱ្យអណ្តូងរ៉ែធ្យូងថ្មរាប់សិបកន្លែងរបស់ខ្លួន បង្កើនទិន្នផលនៃការផលិត កាលពីដើមខែនេះផងដែរ ៕ ប្រភព: CNN

មហាអំណាចចិន បញ្ជាឲ្យអណ្តូងរ៉ែធ្យូងថ្ម បង្កើនការផលិតឲ្យច្រើនតាមដែលអាចធ្វើបាន ដើម្បីទប់ទល់កង្វះអគ្គិសនី Continue Reading

ឥណ្ឌា គ្រោងធ្វើកិច្ចព្រមព្រៀងរួមគ្នា រវាងក្រុមហ៊ុនប្រេងរដ្ឋ និងឯកជន ដើម្បីកាត់បន្ថយថ្លៃចំណាយនាំចូល

រដ្ឋលេខាធិការប្រេង លោក Tarun Kapoor បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌា កំពុងរៀបចំបង្កើតជាក្រុមមួយ ដែលប្រមូលផ្តុំដោយរោងចក្រចម្រាញ់ប្រេសរដ្ឋ និងឯកជន

ឥណ្ឌា គ្រោងធ្វើកិច្ចព្រមព្រៀងរួមគ្នា រវាងក្រុមហ៊ុនប្រេងរដ្ឋ និងឯកជន ដើម្បីកាត់បន្ថយថ្លៃចំណាយនាំចូល Continue Reading

ធ្លាប់តែផលិតទូរស័ព្ទ ពេលនេះ Xiaomi ត្រៀមបោះទុនប្រមាណ ១០ ពាន់លានដុល្លារ ដើម្បីប្រឡូកចូលវិស័យផលិតរថយន្តអគ្គិសនីលើកដំបូង

នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានធ្វើការប្រកាសថាក្រុមហ៊ុនរបស់លោក គ្រោងនឹងផលិតរថយន្តអគ្គិសនីជាលើកដំបូងរបស់ខ្លួន នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ។ យ៉ាងណានេះបើតាមរបាយការណ៍ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។ ជាក់ស្តែងនេះ​ហាក់មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយសារតែក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ ធ្លាប់បានប្រកាសរួចមកហើយ អំពីការចង់ចូលប្រឡូកនៅក្នុងអាជីវកម្មរថយន្តអគ្គិសនី កាលពីខែមីនាមកម្លេះ ។ ហើយទើបតែពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបញ្ជាក់សារជាថ្មីម្តងទៀតថាខ្លួននឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយ ដើម្បីដំណើរការលើការផលិតរថយន្តអគ្គិសនី និងអាជីវកម្មដែលពាក់ព័ន្ធ ខណ:ទំហំនៅក្នុងការវិនិយោគនេះវិញ ត្រូវបានគេបញ្ជាក់ថានឹងមានចំនួនប្រមាណ ១០ ពាន់លានដុល្លារឯណោះ ។ យ៉ាងណា បើទោះបីជាទីផ្សាររថយន្តអគ្គិសនីនៅប្រទេសចិន ឥឡូវនេះមានការកើនឡើងខ្លាំងក៏ដោយ ប៉ុន្តែការឈានជើងចូលរបស់ Xiaomi នេះ អាចនឹងប្រឈមមុខនឹងគូប្រជែងធំៗរបស់ខ្លួនជាច្រើន ដូចជាក្រុមហ៊ុន Nio , ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Mask និងក្រុមធំៗផ្សេងទៀត ។ គួរបញ្ជាក់ផងដែរថា ការចាប់ផ្តើមចូលប្រឡូកនៅក្នុងវិស័យនេះ គឺបានបង្ហាញពីគោលដៅដ៏ធំ សម្រាប់ផ្នែករថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុន […]

ធ្លាប់តែផលិតទូរស័ព្ទ ពេលនេះ Xiaomi ត្រៀមបោះទុនប្រមាណ ១០ ពាន់លានដុល្លារ ដើម្បីប្រឡូកចូលវិស័យផលិតរថយន្តអគ្គិសនីលើកដំបូង Continue Reading

ក្នុងខែកញ្ញា សិង្ហបុរីនាំចេញទំនិញទៅកាន់ទីផ្សារកំពូលៗរបស់ខ្លួន កើនឡើង ១២,៣%

ការនាំចេញទំនិញ មិនមែនជាប្រេងរបស់សិង្ហបុរី (NODX) បានកើនឡើងដល់ ១២,៣% នៅក្នុងខែកញ្ញា

ក្នុងខែកញ្ញា សិង្ហបុរីនាំចេញទំនិញទៅកាន់ទីផ្សារកំពូលៗរបស់ខ្លួន កើនឡើង ១២,៣% Continue Reading

ជំពាក់បំណុលធនាគារចំនួន ២ រដ្ឋាភិបាលស្រីលង្កាគ្រោងកម្ចីលុយ ៥០០ លានដុល្លារពីឥណ្ឌា ដើម្បីទិញប្រេងឆៅបន្ថែម

យោងតាមការចុះផ្សាយចុងក្រោយមួយ បានបង្ហាញថាប្រទេសស្រីលង្កា កំពុងតែស្វះស្វែងធ្វើកម្ចីឥណទាន ចំនួន ៥០០ លានដុល្លារពីឥណ្ឌា ដើម្បីទូទាត់ថ្លៃទិញប្រេងឆៅរបស់ខ្លួន

ជំពាក់បំណុលធនាគារចំនួន ២  រដ្ឋាភិបាលស្រីលង្កាគ្រោងកម្ចីលុយ ៥០០ លានដុល្លារពីឥណ្ឌា ដើម្បីទិញប្រេងឆៅបន្ថែម Continue Reading

ក្រុមហ៊ុនយក្សជប៉ុន Toyota នឹងកាត់បន្ថយផែនការផលិតរថយន្តនៅទូទាំងពិភពលោកសម្រាប់ខែវិច្ឆិកា រហូតដល់ ១៥%

ក្រុមហ៊ុន Toyota Motor Corp បានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួននឹងកាត់បន្ថយការផលិតរថយន្តនៅទូទាំងពិភពលោក ដែលបានគ្រោងទុកនៅក្នុងខែវិច្ឆិកា រហូតដល់ទៅ ១៥% ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ដែលធ្វើឲ្យការផលិតបន្ទះឈីបរថយន្តមានការធ្លាក់ចុះខ្លាំង ។ ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសជប៉ុនមួយនេះ ក៏បាននិយាយផងដែរថាខ្លួននឹងផលិតរថយន្តចន្លោះពី ១០ម៉ឺនគ្រឿង ទៅ ១៥ម៉ឺនគ្រឿងប៉ុណ្ណោះ ដែលជាចំនួនតិចជាងការគ្រោងទុកពីមុន ។ យ៉ាងណា ចំពោះការកាត់បន្ថយនេះផងដែរ គឺកើតឡើងបន្ទាប់ពីការផ្គត់ផ្គង់គ្រឿងបន្លាស់ ពីរោងចក្រនៅប្រទេសម៉ាឡេស៊ី និងវៀតណាម មានការយឺតយ៉ាវ ដោយសារមានការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩ នៅទីនោះ នៅក្នុងខែកញ្ញា និងខែតុលាកន្លងមកនេះ ដែលបានបង្ខំឲ្យ Toyota ត្រូវកាត់បន្ថយគោលដៅផលិតកម្មរបស់ខ្លួន សម្រាប់ឆ្នាំនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំក្រោយ ហើយរំពឹងថាការផលិតរថយន្តរបស់ខ្លួន នឹងអាចងើបឡើងវិញ នៅក្នុងចំនួន ៣០ ម៉ឺនគ្រឿង ទៅ ៩ លានគ្រឿង ។ សូមបញ្ជាក់ផងដែរថា ការលក់រថយន្តនៅក្នុងប្រទេសចិន នៅក្នុងខែកញ្ញា បានធ្លាក់ចុះ ៥ ដងបើធៀបនឹងឆ្នាំមុន ដោយសារតែគ្មានរថយន្តគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជន  […]

ក្រុមហ៊ុនយក្សជប៉ុន Toyota នឹងកាត់បន្ថយផែនការផលិតរថយន្តនៅទូទាំងពិភពលោកសម្រាប់ខែវិច្ឆិកា រហូតដល់ ១៥% Continue Reading

ឥណ្ឌូនេស៊ី បើកឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ មកលេងនៅកោះបាលីឡើងវិញ ក្រោយបិទអស់រយ:ពេលជាងមួយឆ្នាំ

កោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី បានបើកដំណើរការ សម្រាប់ភ្ញៀវទេសចរអន្តរជាតិចូលមកលេងកម្សាន្តឡើងវិញកាលពីថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីកោះដ៏ល្បីល្បាញមួយនេះ បិទលែងទទួលភ្ញៀវទេសចរ អស់រយ:ពេលជាងមួយឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ ។ តែទោះជាយ៉ាងណាភ្ញៀវទេសចរបរទេស ដែលចូលមកលេងកម្សាន្តហាក់មានកម្រិតទាបបំផុតមួយ ព្រោះថាគ្មានជើងហោះហើរអន្តរជាតិត្រូវបានកក់ មកកាន់កោះបាលីនោះទេ សម្រាប់ថ្ងៃដំបូងដែលរដ្ឋាភិបាល បានប្រកាសបើកដំណើរការឡើងវិញ ស្របពេលមន្ត្រីទេសចរណ៍ បានធ្វើការព្យាករណ៍ថានឹងមានការធ្វើដំណើរមកលេងកម្សាន្តច្រើន នៅខែវិច្ឆកាខាងមុខ ។ យ៉ាងណាលោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីរបស់រដ្ឋាបាលប្រទេសនេះ បាននិយាយថាអាកាសយានដ្ឋានកោះបាលី នឹងស្វាគមន៍ការមកដល់របស់ភ្ញៀវទេសចរបរទេស ពីប្រទេសអនុញ្ញាតទាំង ១៩ ប៉ុណ្ណោះ ដែលបានបំពេញតាមលក្ខណ:វិនិច្ឆ័យរបស់អង្គការសុខភាពពិភពលោក ដូចជាករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសរបស់ពួកគេ គឺអាចស្ថិតនៅក្រោមការគ្រប់គ្រងបាន ។ មិនតែប៉ុណ្ណោះ លោក Luhut  បានបន្ថែមទៀតថា អ្នកដំណើរតាមជើងហោះហើរអន្តរជាតិទាំងអស់ ត្រូវតែមានភស្តុង បញ្ជាក់ថាពួកគេបានចាក់វ៉ាក់សាំងចំនួន ២ លើករួចហើយ ខណ:តម្រូវឲ្យធ្វើតេស្តបន្ថែមទៀត ដើម្បីប្រាកដថាអវិជ្ជមានកូវីដ ១៩ នៅពេលមកដល់ទឹកដីកោះបាលី ហើយត្រូវធ្វើចត្តាឡីស័កចំនួន ៥ ថ្ងៃ នៅឯសណ្ឋាគារ ដែលបានកំណត់ ដោយត្រូវធ្វើការចំណាយខ្លួនឯង […]

ឥណ្ឌូនេស៊ី បើកឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ មកលេងនៅកោះបាលីឡើងវិញ ក្រោយបិទអស់រយ:ពេលជាងមួយឆ្នាំ Continue Reading