ប្រុសស្អាត អេ​ដ​វីន កំពុងជាប់ជំពាក់នឹងរឿងរ៉ាវអាស្រូវទាំង ២នេះ ដោះមិនទាន់ចេញ

តារា​សម្តែង​ប្រុស​រូប​សង្ហា​លោក អេ​ដ​វីដ ពេល​នេះ​បាន​និងកំពុង​ផ្ទុះ​នូវ​រឿងរ៉ាវ​អាស្រូវ​ស្នេហា​២ ផ្ទួនៗ…

ប្រុសស្អាត អេ​ដ​វីន កំពុងជាប់ជំពាក់នឹងរឿងរ៉ាវអាស្រូវទាំង ២នេះ ដោះមិនទាន់ចេញ Continue Reading

តារា​ស្រី​ មាន​មុខ​ស្រ​ដៀង​ជំទាវ ស្រីតូច ចំណាន រៀបការ​ជា​មួយ​ឯកឧត្ដម​​វ័យ​ក្មេង​ម្នាក់​​ ដែល​សមាជិក​​ក្រុម​លេខា​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កញ្ញាឯក​ធម្មជាតិ ទេព ម៉ាយ៉ារ៉ែត ដែល​ល្បី មាន​មុខ​ស្រដៀងជំទាវ ស្រី​តូច ចំណាន បាន​សម្រេច​ចិត្ត​រៀបការ​ហើយ កាល​ពី​ម្សិល​មិញ​នេះ ដោយ​ស្វាមី របស់​អ្នក​នាង​ត្រូវ​​បាន​គេ​ដឹង​ថា មាន​ឋានៈ​​ជា​ឯកឧត្ដម​ថែម​ទៀត​ផង..

តារា​ស្រី​ មាន​មុខ​ស្រ​ដៀង​ជំទាវ ស្រីតូច ចំណាន រៀបការ​ជា​មួយ​ឯកឧត្ដម​​វ័យ​ក្មេង​ម្នាក់​​ ដែល​សមាជិក​​ក្រុម​លេខា​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន Continue Reading

ប្រពន្ធ ជិត​សម្រាល​កូន នី រតនា ដាក់​​​ផែន​ការ​បន្ត មិន​ដឹង​ប្រពន្ធ​ធ្វើ​បាន​ឬ​អត់?

នៅ​សល់​តែ​ត្រឹម​២ខែ​​​ទៀត តារា​ចម្រៀង នី រតនា នឹង​បាន​​​ឃើញ​មុខ​កូន​​​​​ដំបូង​របស់​ខ្លួន​ បន្ទាប់​ពី​ពួក​គេ​ទាំង​ពី​រៀបការ​ជាង​១ឆ្នាំ​មក​នេះ ទន្ទឹម​គ្នា​​នោះ​ដែរ​ការ​មាន​កូន​មួយ នៅ​មិន​ទាន់​គ្រប់​គ្រាន់ សម្រាប់​គូស្នេហ៍​សិល្បៈ​វ័យ​ក្មេង​​​​នោះ​ឡើយ លោក​បាន​បង្ហើប​ថា ចង់​បាន​ច្រើន​ជាង​នេះ​ថែម​ទៀត ប៉ុន្តែ​មិន​ដឹង​ថា ប្រពន្ធ​របស់​ខ្លួន​អាច​បំពេញ​បំណង​លោក​បាន​ឡើយ។..

ប្រពន្ធ ជិត​សម្រាល​កូន នី រតនា ដាក់​​​ផែន​ការ​បន្ត មិន​ដឹង​ប្រពន្ធ​ធ្វើ​បាន​ឬ​អត់? Continue Reading

ចេញ​លទ្ធផល​​ហើយ​កូន​ក្នុង​ផ្ទៃ ឱក សុគន្ធកញ្ញា គឺ​ជា​កូនប្រុស

តារា​ចម្រៀង​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​ ឱក សុគន្ធកញ្ញា បាន​ទៅ​ថត​អូខេ ដើម្បី​ដឹង​ពី​ភេទ​កូន​កំពុង​ពរពោះ​ក្នុង​ផ្ទៃ​របស់​នាង​ហើយ លទ្ធផល​ដែល​ចេញ​មក នាង ទទួល​បាន​កូន​ប្រុស..

ចេញ​លទ្ធផល​​ហើយ​កូន​ក្នុង​ផ្ទៃ ឱក សុគន្ធកញ្ញា  គឺ​ជា​កូនប្រុស Continue Reading

តារា​ស្រីខ្មែរ​ល្បី​ៗ មាន​កូន​មិន​ទាន់​បាន​រៀប​ការ​ជា​សាធារណៈ

កន្លង​មកSabay ធ្លាប់​តែ​លើក​បង្ហាញ​ពី​អាពាហ៍ពិពាហ៍​របស់​អ្នក​សិល្បៈ​នេះ អ្នក​សិល្បៈ​នោះ​ជា​រឿយៗ​ចែក​ជូន​​ប្រិយមិត្ត​​ទស្សនា ប៉ុន្តែ​ថ្ងៃ​នេះ​យើង​លើក​យក​តារា​ស្រី​ចំនួន៧រូប ​​មាន​កូន​ដោយ មិន​បាន​ប្រកាស​ជា​សាធារណៈ​នៃ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ឲ្យ​អ្នក​គាំទ្រ​​បាន​ដឹង។ តារា​ស្រី​ទាំង៦រូប​នោះ​មាន​ឈ្មោះ​ដូច​ខាង​ក្រោម៖​ ១/ អ្នក​នាង នៅ សុនិតា តារា​សម្ដែង​ស្រី នៅ សុជាតា ទើប​តែ​សម្រាល​កូន​​ស្រី​ម្នាក់​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​កូន​នោះ គឺ​ជា ដំណក់​ឈាម​របស់​លោក ទិត្យ ថារិទ្ធ អគ្គនាយក​រង​វិទ្យុ និង​ទូរទស្សន៍​បាយ័ន បច្ចុប្បន្ន​មាន​តួនាទី​បន្ថែម​ក្នុង​ជួរ​រដ្ឋាភិបាល​ជា អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង វិចិត្រ​សិល្បៈ។ ការ​រួមរស​ជា​មួយ​គ្នា​របស់​នាង​អ្នក​នាង នៅ សុនិតា និង លោក ទិត្យ ថារិទ្ធ រហូត​ដល់​មាន​កូន​នេះ ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា មិន​ទាន់​បាន​រៀប​ការ​ជា​សាធារណៈ​ឡើយ។ ២/ អ្នក​នាង ឈិត សុជាតា ពិធី​ការិនី​និង តារា​សម្ដែង​អ្នកនាង ឈិត សុជាតា បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង កាល​ពេល​កន្លង​ទៅ ​ក្រោយ​ពី​តារា​ស្រី​រូប​នេះ​បង្ហាញ​មុខ​មាត់​កូន​ប្រុស​ស្រី​ភ្លោះ​ពីរ​នាក់​គួរ​ឲ្យ​ស្រលាញ់។ ប៉ុន្តែ​នាង​ភ្លាម​ៗ នាង​បាន​ព្យាយាម​មិន​បង្ហាញ​អត្តសញ្ញាណ​ស្វាមី​​នាង។ ប៉ុន្តែ​ទើប​ថ្មី​ៗ​នេះ ទើប​នាង​ដាច់​ចិត្ត​បង្ហាញ​មុខ​មាត់​ស្វាមី​នាង​ជា​សាធារណៈ។ ដូច​នឹង​តារា​ស្រី​ទាំង​៣​នាក់​ខាង​លើ​ដែរ អ្នក​ទាំង​ពីរ​មិន​ទាន់​បាន​ចូល​រោង​ការ​ជា​ចំហ​នៅ​ឡើយ។ ៣/ អ្នក​នាង ហង្ស […]

តារា​ស្រីខ្មែរ​ល្បី​ៗ មាន​កូន​មិន​ទាន់​បាន​រៀប​ការ​ជា​សាធារណៈ Continue Reading

ម៉ាក សែនសូនីតា បំភ្លឺ​រឿង​ល្បី​ដើរ​ចែក​ធៀបការ​ម្សិលមិញ ជាមួយ​ថៅកែ​ផលិតកម្ម​សម្បូរស្នេហ៍

មាន​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​មួយ​​នា​ពេល​ថ្មីៗ​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ​ស្រី​ស្អាត ម៉ាក​សែន សូនីតា កំពុង​តែ​ដើរ​ចែក​ធៀប​ការ​​យ៉ាង​តក់ក្រហល់ ទាំង​​កណ្ដាល វស្សា ជា​មួយ​គូ​ស្នេហ៍ គឺ​លោក ប៉ុល វិបូ ហៅ​នីត ថៅកែ​ពោះ​ម៉ាយ ហើយ​នៅ​ថ្ងៃ​នេះ នាង​ចេញ​មក​មុខ​បញ្ជាក់​ច្បាស់​ៗ​តែ​ម្ដង។ ជុំ​វិញ​ការ​លើក​ឡើង​នេះ តូតា បាន​បញ្ជាក់​ច្បាស់​ជា​មួយ Sabay ថា ខ្លួន​មិន​ទាន់​ចូល​រោង​ការ​ឡើយ រឿង​រ៉ាវ​ទាំង​នេះ គ្រាន់​តែ​ពាក្យចចាមអារ៉ាម ដើម្បី​ទាម​​ទារ​ការ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ។ តូតា បាន​បន្ត​ឲ្យ​ដឹង​ថា ប្រសិន​បើ​នាង​ពិត​ជា​​សម្រេច​ចិត្ត​ចូល​រោង​ការ​ពិត​មែន​នោះ ខ្លួន​​មិន​ធ្វើ​​ឡើង​ស្ងាត់​ៗ​​អីចឹង​ឡើយ គឺ​នឹង​ប្រកាស​ជា​សាធារណៈ​ឲ្យ​មហាជន​បាន​ដឹង​តែ​ម្ដង ត្បិត​អី​ស្នេហា របស់​អ្នក​ទាំង​ពីរ​ចាប់​តាំង​ពី​​កកើត​មក មិន​បាន​លាក់លៀម​​ពី ក្រសែ​ភ្នែក​មហាជន​ឡើយ។ តួឯក​ស្រី​ក្នុង​រឿង​””កូន​ពស់​កេង​កង” រូប​នេះ​បាន​លើក​ឡើង​ថា ពួក​គេ​មិន​​ទាន់​គិត​រឿង​រៀបការ​ជា​ធំ​ឡើយ អ្វី​ដែល​ត្រូវ​ធ្វើ​ចំពោះ​​មុខ​ត្រូវ​ពង្រឹង​មុខ​របរ​ឲ្យ​បាន​រឹង​មាំ​សិន។ តូតា និង​​គូរ​ស្នេហ៍ លោក ប៉ុល វិបូ ហៅ​នីត ថៅកែ​ផលិតកម្ម​ “អង្គរ​ Picture ” ដែល​ជា​បុរស​​​មាន​ឥទ្ធិពល​ម្នាក់ ត្រូវ​គេ​ដឹង​ថា ក្រៅ​ផលិតកម្ម​ពួក​គេ បាន​បើក​ជំនួញ​ជា​ច្រើន​រួម​គ្នា ក្នុង​នោះ មាន​ភោជនីយដ្ឋាន​ជា​ច្រើន​កន្លែង និង​ជំនួញ​ដី​ធ្លី​ជា​ច្រើន​កន្លែង​ថែម​ទៀត ។ […]

ម៉ាក សែនសូនីតា បំភ្លឺ​រឿង​ល្បី​ដើរ​ចែក​ធៀបការ​ម្សិលមិញ ជាមួយ​ថៅកែ​ផលិតកម្ម​សម្បូរស្នេហ៍ Continue Reading

ឧកញ៉ា ឃ្លោក ជា​អ្នក​កំដរ កូន​​កំលោះ អាពាហ៍ពិពាហ៍​ខ្ញុង និង នាយ​កៃដ

ទី​បំផុត​តារា​កំប្លែង​ក្នុង​ក្រុម​នាយ ពែកមី អ្នក​នាង ស្រេង សុកាន់ដា ហៅ ខ្ញុង បាន​សម្រេច​ចូល​រោងការ​មួយ​នៅ​ថ្ងៃ​​នេះ ហើយ ជាមួយ​កូន​កំលោះ នាយ កៃដ ដែល​មាន​ឈ្មោះ​ពិត​ថា អ៊ុំ ក្សត្រា អតីត​តារា​កំប្លែង..

ឧកញ៉ា ឃ្លោក ជា​អ្នក​កំដរ កូន​​កំលោះ អាពាហ៍ពិពាហ៍​ខ្ញុង និង នាយ​កៃដ Continue Reading

ឆាប់​មែន ឱក សុគន្ធ​កញ្ មាន​កូនហើយ

ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​រូប​មួយ​សន្លឹក​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្លួវ​ការ​របស់​គាត់​ទាំងពីរ​គឺ Facebook និង Instagram ជាមួយ​រូបថត​មួយសន្លឹក ​ដែល​មាន​បុរស​ថើប​ក្បាល​ពោះ​ស្ត្រី​ម្នាក់ ដែលមានន័យថា កញ្ញានិងស្វាមីកំពុងតែត្រៀមខ្លួនទទួលនូវសមាជិកថ្មីចូលមកគ្រួសារ។​…

ឆាប់​មែន ឱក សុគន្ធ​កញ្ មាន​កូនហើយ Continue Reading

ចុម​យក្ស​! ណូម័រ ​លេង​ផ្លូវ​កាត់​​មុន​ថ្ងៃ​រៀប​​ការ

គូរស្នេហ៍​សិល្បៈ​១គូរ​​នេះ ​​ខុស​ពី​​គូស្នេហ៍​សិល្ប​ផ្សេង​ទៀត គឺ ពួក​គេ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​មុន​ថ្ងៃ​រៀប​​ការ។ មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ រត់​ទៅ​បំពេញ​ឯក​សារ​ច្បាប់​…

ចុម​យក្ស​! ណូម័រ ​លេង​ផ្លូវ​កាត់​​មុន​ថ្ងៃ​រៀប​​ការ Continue Reading