តារា​ចម្រៀង ចាន់ សម័យ ទទួល​បាន​ផ្ទះ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា ​របស់​សម្ដេច​តេជោ ​ហ៊ុន សែន ​និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន

ទី​បំផុត​តារា​ចម្រៀង ចាន់​ សម័យ មាន​ផ្ទះ​ស្បែង​​​សម្រាប់​ឲ្យ​ប្រពន្ធ​កូន​រស់​នៅ​នឹង​គេ ឈប់​នៅ​ផ្ទះ​ជួល​ទៀត​ហើយ បន្ទាប់​ពី​​សម្ដេច​តេជោ ​ហ៊ុន សែន ​និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន អាណិតអាសូរ ទិញ​ផ្ទះ​ឲ្យ​​លោក​ក្នុង​បុរី​ឡេងណាវ៉ាត្រា។ តារា​ចម្រៀង​រូប​នេះ​បាន​ចូល​ស្នាក់​នៅ​ជា​ផ្លូវ​ការ​កាល​ពី​ល្ងាច​ថ្ងៃ​ទី២១ ខែ ឧសភា ឆ្នាំ ២០១៩ ដោយ​មាន​ការ​ចូល​រួម​អបអរ ពី​សំណាក់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង លោក ហេង ឡុង និង អ្នក​នាង ចន ច័ន្ទលក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ។ ផ្ទះ​ដែល​សម្ដេច​តេជោ ​ហ៊ុន សែន ​និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន ទិញ​​ឲ្យ តារា​ចម្រៀង​ចាន់ សម័យ​នោះ គឺ​ជា​វីឡា​តឿ ​មាន​សល់​ដី​ជុំវិញ​ផ្ទះ ដែល​មើល​ទៅ​គួរឲ្យ​ចង់​របស់​នៅ​តែ​ម្ដង ស្ថិត​ក្នុង​បុរី​ឡេងណាវ៉ាត្រា​គម្រោង​ទី៦ ជិត​ផ្សារ​ទូល​ពង្រ។ ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ថ្លែង​ថា លោក​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ជំនួស​ តារា​ចម្រៀង​លោក […]

Continue Reading