ប្រើ​ជីវិត​យ៉ាង​សាមញ្ញ​ឧកញ៉ា ទៀ វិចិត្រ នាំ​គ្នា​ទៅ​ចាប់​សត្វ​ល្មូន​ព្រៃ​ម្យ៉ាង​បរិភោគ ហើយ​លាន់​មាត់​ថា​ឆ្ងាញ់

ឧកញ៉ា ទៀត វិចិត្រ ដែល​ប្រិយមិត្ត​ស្គាល់​តាម​រយៈ​សកម្មភាព​សប្បុរសធម៌​ជា​ញឹកញយ​នោះ នៅ​ថ្ងៃ​នេះ បាន​ចេញ​សកម្មភាព​ប្លែក​ទៀត បង្ហាញ​ពី​ជីវិត​ដ៏​សាមញ្ញ​របស់​លោក ដឹកនាំ​ក្រុម​ការងារ​ចូល​ទៅ​ក្នុង​ព្រៃកោងកាង​រក​សត្វ​ល្អិត​មួយ​ប្រភេទ​ដែល​មនុស្ស​ច្រើន​មិន​ស្គាល់ យក​មក​បរិភោគ​ឆៅ​ៗ​តែ​ម្ដង។ សត្វ​ល្អិត​ដែល​មើល​ទៅ​ដូច​ជន្លេន​នេះ បើ​តាម​លោក​ឧកញ៉ា បាន​ឲ្យ​ដឹង​ថា វា​មាន​ឈ្មោះ​ហៅ​ថា​សត្វ ជន្លេន​សមុទ្រ ឬ “ភៀង”។ មនុស្ស​ភាគ​ច្រើន​ដែល​នៅ​ឆ្ងាយ​ពី​តំបន់​សមុទ្រ ពិត​មិន​ដែល​លឺ មិន​ដែល​ឃើញ មិន​ដែល​ស្គាល់ ថែម​ទាំង​មិន​ដែល​ភ្លក្ស​រសជាតិ។ ប៉ុន្តែ​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាប់​មាត់​សមុទ្រ​ស្គាល់​ច្បាស់ ពិសេស​អ្នក​រស់​នៅ​ខេត្តកោះកង់​ផ្ទាល់​តែ​ម្ដង។ សត្វ​នេះ វា​រស់​នៅ​តំបន់​ព្រៃកោងកាង និង​នៅ​ក្នុង​ដើម​ឈើ​ងាប់ ពុក​ផុយ។ ដូច្នេះ​ការ​រុករក​គឺ​មិន​ជា​មាន​ការ​លំបាក​ឡើយ។ តាមលោក​ឧកញ៉ា ទៀ វិចិត្រ ដដែល​ប្រាប់​ថា បើ​ទោះ​មើល​ទៅ​ដូច​ជា​ជន្លេន​ក៏​ពិត​មែន ប៉ុន្តែ​ “ភៀង” គឺ​ម្ហូប​អាហារ​ដ៏​ពិសេស​សម្រាប់​អ្នក​ស្រុក​សមុទ្រ ពិសេស គឺ​វា​ជា​អាហារ​ប៉ូវមួយ​សម្រាប់​សុខភាព។ ឧកញ៉ា​ចិត្ត​ធម៌ បាន​ដឹកនាំ​ក្រុម​ការងារ​មួយ​ក្រុម​ជិះ​កាណូត​ទៅ​កន្លែង​រស់នៅ​របស់​សត្វ “ភៀង” ចេតនា​ធំ​បំផុត​របស់​លោក គឺ​ចង់​ណែនាំ​ឲ្យ​បង​ប្អូន​បាន​ស្គាល់ និង​បាន​ឃើញ​ពី​ទិដ្ឋភាព​ដ៏​ប្រណិត​នៃ​ព្រៃ​កោងកាង​របស់​ខេត្ត​កោះកង់ រួម​ទាំង​ជីវចម្រុះ​ជា​ច្រើន​ទៀត​របស់​កម្ពុជា​ដែល​មាន​នៅ​ក្នុង​ព្រៃ ហើយ​ទាំង​នោះ សុទ្ធ​ជា​របស់​ដែល​មនុស្ស​យើង​អាច​អាស្រ័យ​ផល​បាន៕ ទស្សនា​ការ​បង្ហាញ​របស់​ឧកញ៉ា ទៀ វិចិត្រ​ខាង​ក្រោម៖

ប្រើ​ជីវិត​យ៉ាង​សាមញ្ញ​ឧកញ៉ា ទៀ វិចិត្រ នាំ​គ្នា​ទៅ​ចាប់​សត្វ​ល្មូន​ព្រៃ​ម្យ៉ាង​បរិភោគ ហើយ​លាន់​មាត់​ថា​ឆ្ងាញ់ Continue Reading