សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចែកអំណោយមនុស្សធម៌ជូនអ្នករងគ្រោះទឹកជំនន់ ខណ្ឌពោធិ៍សែនជ័យ

ខណ្ឌពោធិ៍សែនជ័យមានសង្កាត់ចំនួន៦​ ដែលទទួលរងគ្រោះដោយទឹកជំនន់​ ដែលមានផ្ទះចំនួន​ ៤.០៥២ខ្នង​ រងផលប៉ះពាល់​ និងមានប្រជាពលរដ្ឋរងគ្រោះសរុប​ ១.៣៨២គ្រួសារ​ មេីនឹង​ ១៨.៤២២នាក់៕ ព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន  ១.៣៨២គ្រួសាររស់នៅក្នុងភូមិចំនួន៤៦​ ក្នុងសង្កាត់ចំនួន៦ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ សូមបញ្ជាក់ថាគ្រួសាររងគ្រោះនីមួយៗទទួលបាន​ ៖អង្ករ៣០គីឡូក្រាមមី១កេសត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ៦ដប​ ទឹកសុទ្ធអរុណា​ ១កេស​ និងឃីត​ ១កញ្ចប់​ (មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត២)​ ។បន្ថែមពីនេះគ្រួសាររងគ្រោះទាំងអស់នៅបានទទួល​ នំប៉័ងបាក់យ៉ុង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប​ ដែលឧបត្ថម្ភដោយសាលា​រាជធានីភ្នំពេញ​។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចែកអំណោយមនុស្សធម៌ជូនអ្នករងគ្រោះទឹកជំនន់ ខណ្ឌពោធិ៍សែនជ័យ Continue Reading

ឧកញ៉ា ឌួង ឆាយ ៖ បើ​មាន​អ្នក​ជួយ​កូនប្រុសបានជាសះស្បើយ សុខចិត្ត​លះបង់​ទ្រព្យសម្បត្តិ​ទាំងអស់ ថែម​ទាំងកាត់បន្ថយអាយុ​ខ្លួនឯងទៀត

ឧកញ៉ា ឌួង ឆាយ ដែល​​មហាជនមួយចំនួន​​ធំ ចាត់ទុកជាឧកញ៉ា ចិត្តធម៌ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ នេះ លោកបានធ្វើឲ្យ​មហាជន​មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោកបានបង្ហោះ​សារ​ដ៏គួរ​ឲ្យអាណិតខ្លោចចិត្តមួយក្នុងហ្វេសប៊ុករបស់ខ្លួន។..

ឧកញ៉ា ឌួង ឆាយ ៖ បើ​មាន​អ្នក​ជួយ​កូនប្រុសបានជាសះស្បើយ សុខចិត្ត​លះបង់​ទ្រព្យសម្បត្តិ​ទាំងអស់ ថែម​ទាំងកាត់បន្ថយអាយុ​ខ្លួនឯងទៀត Continue Reading