គាំទ្រ​ផលិតផល​ជាតិ កុំ​ភ្លេច​ទៅ​ផ្សារ​អ៊ីអន មាន​រៀបចំ​ពិព័រណ៍ផលិតផល​ខ្មែរ​រាប់រយ​មុខ

សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះរបស់ក្រសួងសេដ្ឋកិច្ច….

គាំទ្រ​ផលិតផល​ជាតិ កុំ​ភ្លេច​ទៅ​ផ្សារ​អ៊ីអន មាន​រៀបចំ​ពិព័រណ៍ផលិតផល​ខ្មែរ​រាប់រយ​មុខ Continue Reading

អស្ចារ្យ​ណាស់ កង់បី​អគ្គិសនី​ដំបូង​ផលិត​ចេញពី​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា បង្ហាញខ្លួនជាផ្លូវការ

ត្រីចក្រយានយន្ត​ប្រើ​ថាមពល​អគ្គិសនី Onion T1 បាន​បង្ហាញរូបរាងជាផ្លូវការ​ ដែល​ផលិត​ចេញពី​រោងចក្រ​​នៅ​កម្ពុជា​ ហើយ​គ្រោង​បញ្ចេញ​លក់​លើទីផ្សារ​នាចុងឆ្នាំ​​ឆ្នាំ​ ២០២១ នេះ​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ Onion Mobility Co.,Ltd ឱ្យដឹងថា Onion T1 ​គឺជា​ត្រីចក្រ​យានយន្ត​អគ្គិសនី​ដ៏ទំនើប និង​មាន​ផាសុកភាព ដែល​អាច​បើក​បាន​ចម្ងាយ ១០០ ​គីឡូម៉ែត្រ​នៅពេល​សាក​អាគុយ​ពេញ ឬ​ជា​មធ្យម​ចំណាយ​ប្រហែល ២ ​ដុល្លារ​សម្រាប់​ការធ្វើដំណើរ ១០០ ​គីឡូម៉ែត្រ​។ ការចំណាយ​នេះ​គឺ​ទាប​ជាង ២០ ​ភាគរយ​ បើ​ធៀប​នឹង​ត្រីចក្រយានយន្ត​ប្រើប្រាស់​ឧស្ម័ន LPN ដែល​កំពុង​ចរាចរ​ច្រើន​នៅ​កម្ពុជា​។ សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹង​ទៀត​ថា ក្រៅពី​មាន​រូបរាង​ស្អាត​ទូលាយ មិនមាន​សំឡេង​រំខាន និង​សន្សំសំចៃ Onion T1 ​ក៏បាន​ចូលរួមចំណែក​ក្នុង​ការការពារ​បរិស្ថាន​ផងដែរ​។ គួរ​បញ្ជាក់​ថា កាលពី​ដើម​ខែកុម្ភៈ ឆ្នាំ​ ២០២១ ក្រុមហ៊ុន Onion Mobility Co.,Ltd បានទទួល​ការអនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​សង់រោង​ចក្រ​ផ្គុំ​ដំឡើង​ទោចក្រ​យានយន្ត និង​ត្រីចក្រយានយន្ត​ប្រើ​ថាមពល​អគ្គិសនី​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សុវណ្ណភូមិ ខេត្តកណ្តាល ក្រោម​ទុន​វិនិយោគ ២០ ​លាន​ដុល្លារ​។

អស្ចារ្យ​ណាស់ កង់បី​អគ្គិសនី​ដំបូង​ផលិត​ចេញពី​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា បង្ហាញខ្លួនជាផ្លូវការ Continue Reading