មើល​សម្រស់​បង​ប្អូន​​ភ្លោះស្រី​ស្អាត ឃីង វិច្ឆិកា !

តាម​រយៈ​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​នាង តារា​ស្រី​វ័យ ១៩​ឆ្នាំ ឃីង វិច្ឆិកា បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​ពី​បាន​ហក់​មក​ប្រឡូក​ក្នុង​សិល្បៈ​ជា​ថ្មី ដោយ​សម្ដែង​ក្នុង​រឿង “កំហឹង​ខ្មោចCute” ទើប​បើក​សម្ពោធ​ដាក់​បញ្ចាំង​ថ្មី​ៗ វិច្ឆិកា ទទួល​បាន​តំណែង​តួឯក​ស្រី​ក្នុង​រឿង​ខាង​លើ ស្រប​ពេល​ដែល​គេ​ឃើញ​ថា តារា​វ័យ​ក្មេង​មាន​សម្ផស្ស​ស្រស់​ស្អាត​ខ្លាំង ទម្រង់​មុខ​ស្អាត​ស្រទន់​មាន​មន្ត​ស្នេហ៍។ ដែល​តាម​អំណោយ​ផល​នេះ ធ្លាប់​នាំ​ឲ្យ​នាង ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​សម្ដែង​ភាពយន្ត​លើក​ដំបូង​បំផុត​តាំង​ពី​នាង​មាន​វ័យ​ទើប​តែ ៧​ឆ្នាំ​ម្ល៉េះ ក្នុង​រឿង “ស្នេហ៍​ក្លាយ​កាយ”។ និយាយ​ដល់​ចំណុច​នេះ វិច្ឆិកា ប្រាប់​ថា កាល​ណោះ នាង​ត្រូវ​បាន​ជ្រើស​រើស​ជាមួយ​បង​ប្អូន​ភ្លោះ​របស់​នាង​ម្នាក់​ទៀត។ បង​ប្អូន​ភ្លោះ​របស់​ វិច្ឆិកា ត្រូវ​បាន​ឈ្មោះ​ថា ឃីង សូរិយា មាន​វ័យ​ស្របាល​គ្នា ក៏​ជា​តារា​សិល្បៈ​ដូច​គ្នា​ដែរ។ យ៉ាង​ណា​ពួក​គេ​ក៏​មាន​ការងារ​ខាង​ក្រៅ​ដូច​គ្នា ពិសេស​ការ​សិក្សា ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ មិន​អាច​ប្រឡូក​ការងារ​សិល្បៈ​ពេញ​ទំហឹង​បាន។ សូរិយា បាន​ប្រាប់​ថា នាង​ជា​តារា​សម្ដែង និង​ម៉ូដែល ឯ​បង​ប្អូន​ភ្លោះ​របស់​នាង ក៏​ដូច​គ្នា​ដែរ។ ពួក​គេ​ទាំង​ពីរ​បាន លេច​វត្តមាន​ទាំង​ព្រម​ក្នុង​ឱកាស​សម្ពោធ​រឿង​ខាង​លើ។ ប្រភព៖ sabay.com.kh

Continue Reading

តារា​ស្រី​ល្បី​ៗ​របស់​ខ្មែរ ហ៊ឺហា សុទ្ធ​តែ​រថយន្ត​ទំនើប Porsche!

បើ​និយាយ​ការ​ប្រើ​ប្រាស់​រថយន្ត​ក្នុង​ជួរ​សិល្បករ​ខ្មែរ ឃើញ​ថា ក៏​អស្ចារ្យ​មិន​ធម្មតា​ដែរ បើ​ទោះ​មិន​អាច​ប្រៀប​នឹង​ជីវិត​ហ៊ឺហា​របស់​សិល្បករ​ប្រទេស​ជិត​ខាង​បាន។ ជាក់​ស្ដែង សិល្បករ​ខ្មែរ​មាន​លទ្ធភាព​ប្រើ​ប្រាស់​រថយន្ត​ដល់​ទៅ​ជាង ១០ម៉ឺន ២០ម៉ឺន​ដុល្លារ និង​ឃើញ​មាន​គ្រប់​ស៊េរី​ថែម​ទៀត ពិសេស​ប្រភេទ ឡិចស៊ីស រ៉េងរូវែរ ជា​ដើម​ដែល​ឃើញ​មាន​ច្រើន​ក្នុង​សង្គម​សិល្បករ​ខ្មែរ។ ប៉ុន្តែ​នៅ​ចុង​ក្រោយ ឃើញ​ថា មាន​ការ​ផ្លាស់​ប្ដូរ​រស​និយម​ខ្លះ ស្រប​ពេល​រថយន្ត​ប្រណិត​មួយ​ប្រភេទ គឺ Porsche ក៏​មាន​ចំណែក​ក្នុង​ជីវិត​ហ៊ឺហា​របស់​សិល្បករ​ខ្មែរ​ល្បី​ៗ​ខ្លះ​ៗ​ដែរ​ហើយ។ ចំណុច​គួរ​កត់​សម្គាល់ គេ​ឃើញ​មាន​តារា​ស្រី​ល្បី​ៗ ពិសេស​សុទ្ធ​ជា​តារា​ចម្រៀង​ដូច​គ្នា​ទៀត មាន​ប្រើ​រថយន្ត​ប្រភេទ​នេះ។ ពួក​គេ​ទាំង​នោះ​មាន៖ ១. ពេជ្រ សោភា៖ តារា​ស្រី​ចាស់​វស្សា ហង្សមាស ទើប​នឹង​រំលេច​សមិទ្ធផល​ថ្មី ដោយ​ទិញ​ចូល​រថយន្ត​មួយ​បន្ថែម​ទៀត​ពី​លើ​រថយន្ត​ដែល​មាន​ស្រាប់​ម៉ាក Rank Rover របស់​នាង។ រថយន្ត​ថ្មី​របស់​នាង គឺ​ម៉ាក Porsche ពណ៌​ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ មាន​ន័យ​ថា សោភា កាក់​កប​ខ្លាំង​នៅ​រយៈ​កាល​ចុង​ក្រោយ ក្នុង​នោះ​គេ​ឃើញ​នាង​ក្ដោប​បាន​ការងារ​ស្ប៉ត​ពាណិជ្ជកម្ម និង​ធ្វើ​ជា​អ្នក​តំណាង​ផលិតផល(Brand Ambassador)ជា​ច្រើន ជា​បច្ច័យ​អាច​ឲ្យ​នាង​ប្រមូល​លុយ​បាន​ជា​ច្រើន​ម៉ឺន​ដុល្លារ។ ជា​ពិសេស​គេ​ដឹង​ថា ចុង​ក្រោយ​នេះ​នាង​ក៏​កាក់​កប​ក្នុង​មុខ​របរ​លក់​គ្រឿង​សម្អាង​ផង​ដែរ៕ ២.តេង លក្ខិណា៖ ត្បិត​ថា មិន​សូវ​ឃើញ​មាន​សកម្មភាព​សិល្បៈ​ច្រើន ដូច​រៀម​ច្បង​ខាង​លើ […]

Continue Reading

ភាពយន្ត​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ និយាយ​ពី​ប្រវត្តិ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រកាស​ចេញ​ថត

ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​ដែល​ជា​ប្រវត្តិ​ពិត​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មាន​ចំណង​ជើង​ថា “ជន​ដែល​ត្រូវ​គេ​បាញ់” បាន​ប្រកាស​បើក​ដំណើរ​ការ​ថត​ថ្មី​ៗ​នេះ​ ជាមួយ​កញ្ចប់​វិនិយោគ​ដែល​គេ​ប៉ាន់​ប្រមាណ​ថា ជា​ទំហំ​យ៉ាង​សម្បើម​មួយ។ សាច់​រឿង “ជន​ដែល​ត្រូវ​គេ​បាញ់” និយាយ​ពី​ហេតុការណ៍​ដែល​កើត​ឡើង​កាល​ពី​៥៤​ឆ្នាំ​មុន ពោល​គឺ​ក្នុង​អំឡុង​ឆ្នាំ ១៩៦៥ ស្ថិត​នៅ​ឃុំ​ទួល​គគីរ​នៃ​ខេត្ត​កោះកុង។ នៅ​ពេល​នោះ យុវជន ទៀ សង្វាន ដែល​ជា​អ្នក​មាន​កំណើត​កើត​ជា​នៅ​ទី​នោះ ​ត្រូវ​បាន​រដ្ឋ​អំណាច​ចាប់​ខ្លួន​យក​ទៅ​បាញ់​នៅ​ភ្នំ​កោះ​អណ្ដែត។ ក្រោយ​ហេតុការណ៍​បាញ់​មិន​ស្លាប់​នោះ សង្វាន បាន​ខំ​ព្យាយាម​រត់​ទៅ​មុខ គ្មាន​ឱកាស​សូម្បី​តែ​ងាក​ក្រោយ​មើល​ថា តើ​មាន​គេ​ដេញ​តាម​មក​ទៀត​ឬ​អត់? រត់​ផង ភ័យ​ផង កាត់​ព្រៃ កាត់​បន្លា មុត​របួស​សុស​សាច់ រត់​ឡើង​ភ្នំ​ចូល​ព្រៃ រហូត​ដល់​មេឃ​ងងឹត។ សង្វាន ព្យាយាម​ត្រដុស​ខ្លួន​នឹង​ដើម​ឈើ ដើម្បី​កាត់​ផ្ដាច់​ចំណង និង​លាក់​ខ្លួន​រស់​នៅ​ក្នុង​ព្រៃ​កោងកាង​តែ​ម្នាក់​ឯង អត់​អាហារ​ជា​ច្រើន​ថ្ងៃ​ច្រើន​យប់ គឺ​បរិភោគ​តែ​ផ្លែ “ដាវ​យិន” ដើម្បី​បន្ត​ជីវិត។ ប៉ុន្តែ​យមរាជ មិន​ទាន់​ត្រូវ​ការ​ជីវិត​មួយ​នេះ ទើប​អាច​រស់រាន​មក​ដល់​សព្វ​ថ្ងៃ ដែល ទៀ សង្វាន ត្រូវ​បាន​ប្ដូរ​មក​ជា ទៀ បាញ់ គឺ​សម្ដេច​ពិជ័យ​សេនា ជា​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នា​ពេល​បច្ចុប្បន្ន។ ខាង​លើ​នេះ គឺ​ជា​សង្ខេប​ខ្លី​ពី​សាច់​រឿង​ប្រវត្តិ​របស់​សម្ដេច ទៀ […]

Continue Reading

កុំ​មើល​ងាយ​មនុស្ស! ពី​​មុន​ជា​អ្នក​រាំ​អមគេ​ តែ​ឥឡូវ​ជា CEO ក្រុមហ៊ុន​តម្លៃ​ជាង​១០ម៉ឺន​ដុល្លារ

គំរូ​ពី​ការ​តស៊ូ​ដើម្បី​អនាគត​ត្រចះត្រចង់​មួយ​ទៀត​លេច​ឡើង​នៅ​ថ្ងៃ​នេះ ជាមួយ​អ្នក​រាំ​កំដរ​ឆាក​មួយ​រូប ដែល​បាន​តស៊ូ​រស់​ជាមួយ​អាជីព​ដែល…

Continue Reading

អប្បិយ​ជំនឿ ហ៊ុយ យ៉ាឡេង សម្រេច​ប្ដូរ​ឈ្មោះ​ផលិតកម្ម​ហើយ​ក្រោយ​ពី…

លោក ហ៊ុយ យ៉ាឡេង អ្នក​និពន្ធ និង​ដឹកនាំ​រឿង បាន​សម្រេច​ប្ដូរ​ឈ្មោះ​ផលិតកម្ម “មាតុចក្រ…

Continue Reading

ច្រើនសន្លឹកពីឧត្តមភរិយាអ្នកឧកញ៉ា ហុង ពីវ

ភរិយាដ៏ស្រស់សោភារបស់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី លោកជំទាវ លី យ៉ាណា បានបង្ហាញនៅភាពភ្ញាក់ផ្អើលនៅក្នុងកម្មវិធីសម្ពាធខ្សែរភាពយន្កថ្មីនៅក្នុងរឿង”ចន្ទ្រា”កាលពីថ្មីៗនេះ។ លោកជំទាវវ័យក្មេងម្នាក់នេះត្រូវបានគេទម្លាយថា គឺជាអតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតបង្ហាញម៉ូដមួយកាលពីប៉ុន្មានឆ្នាំមុន។

Continue Reading

ហ៊ឺ…នាយ ហុងដា ជួប​ទុក្ខទៀត​ហើយ ដល់​ថ្នាក់​ប្រកាស​លក់​ផ្ទះ​បន្ទាន់​!

ាយ ហុងដា បាន​ជួប​ទុក្ខ​ជា​ថ្មី ក្រោយ​ពី​ប្រពន្ធ​ត្រូវ​ឃាតក​សម្លាប់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​នៅ​ពេល​នេះ លោក​ឪពុក​តែ​ម្នាក់​របស់​លោក ឈឺ​ធ្ងន់​ខ្វះខាត​ប្រាក់​កាស ទើប​ប្រកាស​លក់​ផ្ទះ​បន្ទាន់​នៅ​ថ្ងៃ​នេះ។ នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន នាយ ហុងដា ថា “ផ្ទះ​លក់​បន្ទាន់​ផ្ទះ​កែង​ផ្លូវ​ធំ 100ម៉ែត្រ​ពី​ផ្សារ​ឈូក​មាស ខ្ញុំ​បាទ​នាយ ហុង​ដា ត្រូវ​កា​លុយ​ជា​ចាំ​បាច់​ដើម្បី​ព្យាបាល​លោក​ពុក​ដែល​កំពុង​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ”។ តាម​ការ​បញ្ជាក់​ផ្ទាល់​ជាមួយ Sabay ឪពុក​របស់​លោក មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ដែល​ជំងឺ​នេះ បាន​ធ្វើ​ទុក្ខ​អ្នក​មាន​គុណ​របស់​លោក​អស់​រយៈ ពេល​ជាង ៣ខែ​មក​ហើយ ហើយ​មក​ទល់​បច្ចុប្បន្ន ស្ថានភាព​ជំងឺ​កាន់​តែ​វិវត្ត​គួរ​ឲ្យ​បារម្ភ។ សមាជិក​ក្នុង​ក្រុម​កំប្លែង​នាយ កុយ បញ្ជាក់​ថា ក្នុង​រយៈ​កាល​កន្លង​មក​នេះ លោក​បាន​ចំណាយ​ប្រាក់​ព្យាបាល​លោក​ឪពុក​អស់​ជា​ច្រើន​មក​ហើយ។ ក្នុង​តួលេខ​ទឹក​ប្រាក់​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​លើ​ការ​ព្យាបាល​ជំងឺ​នេះ នាយ ហុងដា ប្រាប់​ថា មួយ​ចំនួន​ជា​ប្រាក់​ផ្ទាល់​ខ្លួន​ដែល​សល់​បន្តិច​បន្តួច​ពី​ការ​សម្ដែង។ ឯ​មួយ​ចំនួន​ទៀត គឺ​លោក​បាន​ខ្ចី​បុល​ពី​ធនាគារ។ ប៉ុន្តែ​ដោយ​សារ ការ​ជំពាក់​ធនាគារ​កាន់​តែ​ច្រើន ទើប​លោក​សម្រេច​ដាក់​លក់​ផ្ទះ​របស់​ស្នាក់​នៅ​រាល់​ថ្ងៃ​ខាង​លើ​នេះ​តែ​ម្ដង។ “ខ្ញុំ​មើល​គាត់​អស់​ច្រើន​ដែរ​អូន ខ្ចី​គេ​ខ្លះ ខ្ចី​ធនាគារ​ខ្លះ ព្រោះ​មាន​អី​រាល់​ថ្ងៃ មាន​សូវ​បាន​ធ្វើ​ការងារ​ឯណា រវល់​មើល​តែ​គាត់ អីចឹង​មាន​តែ​លក់​ផ្ទះ​នេះ យក​លុយ​សង​គេ​ខ្លះ សល់​ខ្លះ​ទុក្ខ​មើល​គាត់​ត​ទោ​មុខ​ទៀត!”។ ផ្ទះ​ដែល​ដាក់​លក់​ខាង​លើ​នេះ នាយ ហុងដា បញ្ជាក់​ថា ស្ថិត​នៅ​កែង […]

Continue Reading

ការច្រើនខែហើយ កុលដាវី ទើប នឹកឃើញ ទៅក្រេបទេកឃ្មុំ

កុលដាវី និង សុខ រក្សា ត្រូវបានគេដឹងថា បានរៀបការយូខែណាស់មកហើយ ប៉ុន្តែអ្នកទាំងពីរមិនទាន់បានចេញទៅ ក្រេបទឹកឃ្មុំនៅក្រៅប្រទេសដូច តារាផ្សេងទៀតឡើយ។ ថ្មីៗនេះ គូស្នេហ៍សិល្បៈ១គូរនេះ បានបញ្ចេញរូបជាច្រើនសន្លឹកលើបណ្ដាញសង្គមFacebook ផ្ទាល់ខ្លួននាងយ៉ាងដូចនេះថា”ក្រេបទឹកឃ្មុំទៀតហើយ នាក់អត់គូរហាមច្រណែន ណា🤪អរគុណប្តីសំលាញ់ ដែលស្រលាញ់ និង មើលថែអូនយ៉ាងល្អ 7ឆ្នាំពិតជាលឿនណាស់ អ្វីក៏ប្រួលប្រែច្រើនតែស្នេហារឹតតែស្រលាញ់គ្នាលើសដើម សូមអោយពួកយើងអាចដឹកដៃគ្នាបែបនេអដល់ចាស់កោងខ្នងរៀងខ្លួន🙏🏻🙏🏻🙏🏻អនស្រលាញ់បងណាស់ប្តីសំលាញ់💏”។

Continue Reading

ចុម​យក្ស​! ណូម័រ ​លេង​ផ្លូវ​កាត់​​មុន​ថ្ងៃ​រៀប​​ការ

គូរស្នេហ៍​សិល្បៈ​១គូរ​​នេះ ​​ខុស​ពី​​គូស្នេហ៍​សិល្ប​ផ្សេង​ទៀត គឺ ពួក​គេ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​មុន​ថ្ងៃ​រៀប​​ការ។ មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ រត់​ទៅ​បំពេញ​ឯក​សារ​ច្បាប់​…

Continue Reading

នាយ ព្រហ្ម ម៉ាញ ចោរចូលគាស់ផ្ទះយប់មិញ អស់៥ម៉ឺនដុល្លារ

នាយព្រែកបានសរសេរបែបនេះថា ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន5មុឺនដុល្លារ

Continue Reading