រដ្ឋមន្ត្រីបរិស្ថាន បញ្ជាក់​ថា កម្ពុជា អាចលក់​​តួនាទីព្រៃ​ឈើ ដែល​ការ​ពារប្រ​ព័ន្ធអេកូឡូស៊ី បាន​ប្រមា​ណ ១១​លាន​​ដុល្លារអាមេរិក

មណ្ឌលគិរី ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ការការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស កម្ពុជាអាចលក់តួនាទីព្រៃឈើ ដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន បានប្រមាណ ១១លានដុល្លារអាមេរិក។ «យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិមានព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារ​ប្រព័ន្ធអេកូ​ឡូស៊ី និងភពផែនដីតាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពី​ពេលថ្មីៗនេះ នៅអំឡុងពេលឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងបរិស្ថាន អាជ្ញាធរ​ខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធនានា ជួបសំណេះសំណាល ជាមួយសហគមន៍ ដែលទទួលបានថវិកាអភិវឌ្ឍន៍ភូមិដំណាក់កាលទី២ នៃគម្រោង​រ៉េដបូកនៃដែនជម្រក​សត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្ត្រ នៃដែនជម្រកសត្វព្រៃភ្នំព្រេច និងស្រែពក។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុង​ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រក​សត្វព្រៃតាតៃក្នុងក្រប ខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការ ពារនិងអភិរក្ស ក៏ដូចជាជួយ​លើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោល​ការណ៍ហិរញ្ញប្បទាននិរន្តរភាព។ ជាមួយគ្នានេះ […]

រដ្ឋមន្ត្រីបរិស្ថាន បញ្ជាក់​ថា កម្ពុជា អាចលក់​​តួនាទីព្រៃ​ឈើ ដែល​ការ​ពារប្រ​ព័ន្ធអេកូឡូស៊ី បាន​ប្រមា​ណ ១១​លាន​​ដុល្លារអាមេរិក Continue Reading