បន្ទាប់មានការរិះគន់ជាបន្តបន្ទាប់លើបណ្ដាញសង្គម ទៅលើលោក ឧកញ៉ា ឡេង ណាវ៉ាត្រា យកប្រាក់ ប្រាក់៨០លានរៀល ជួយគន្ធបុប្ផា លើបណ្ដាញសង្គមជាមន្តបន្ទាប់ លោក ឡេង ប្រុស ដែលត្រូវជាបងបង្កើត របស់លោក ឧកញ៉ា ឡេង ណាវ៉ត្រា បានចេញមុខឆ្លើយបកទៅអ្នករិះគន់ទាំងនោះ ដោយលោក បានលើ ហេតុផលមួយចំនួនឲ្យមហាជនពិចារណា។ លោក ឡេង ប្រុស(Leng Bros) បានសរសេរលើកគណនីយFacebook ផ្ទាល់ខ្លួនលោកយ៉ាងដូចនេះថា” លុយនេះ ជាកំលាំងប្រាជ្ញា ជាញើសឈាមរបស់លោក ឧក ញ៉ា ឡេង ណាវ៉ាត្រា រកស៊ីដោយស្របច្បាប់ មិនបានទៅលួចទៅប្លន់ ប្រព្រឹត្តអំពើរ ពុករលួយ ជួញដូរខុសច្បាប់ទេ។ រឿងអវិជ្ជមានខ្លះ កើតឡើងក្នុងសង្គមហេតុអ្វីមិនរិះគុន ស្ថាបនា គ្រាន់តែគ្នាដូរលុយចង់អោយមើលទៅឃើញច្រើន បែជាតែស្ករ ចង់ជាន់ពន្លិចគ្នាដែលជាមនុស្ស ស្លូតត្រង់ គ្មានខ្សែគ្មានខ្នង កើតឡើងមកក្នុងត្រកូលកសិករក្រីក្រ ខំតស៊ូដោយខ្លួនឯងបានប៉ុណ្ណឹងគ្នាត្រេកអរណាស់ ហេតុអ្វីមិនជួយលើកទឹកចិត្តគ្នា នៅពេលគ្នាធ្វើទង្វើល្អដាក់សង្គម បងប្អូន?។តើខ្លាចឧក ញ៉ា ឡេង ណាវ៉ាត្រាទៅដណ្ដើមតំណែង […]
Continue Reading