បរិបទកូវីដ ឧកញ៉ា ទៀ វិចិត្រ បិទទ្វារធ្វើខួបកំណើតឱ្យឧត្តមភរិយាស្ងាត់ៗក្នុងផ្ទះ

ឧកញ៉ា ទៀត វិចិត្រ បែរជាងាកមករៀបចំកម្មវិធីខួបកំណើតក្នុងទ្រង់ទ្រាយតូចបំផុតជាលក្ខណៈគ្រួសារ ដោយទិញតែនំខេកតូចមួយ ជៀសវាងមានការជួបជុំគ្នាច្រើន

Continue Reading

ឧកញ៉ាល្បីឈ្មោះពីររូប ទទួលបានការវ៉ាក់សាំងកូវីដ១៩

គិត​ចាប់ពី​ថ្ងៃ​ទី​១០​រហូតមកដល់​ថ្ងៃ​ទី​១៦ ​ខែ​កុម្ភៈ​ ​មាន​ប្រជាពលរដ្ឋ​ជា​ជន​ស៊ីវិល​និង​កងកម្លាំងប្រដាប់អាវុធ​ចំនួន​១១៥០៥​នាក់​ ហើយ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ស៊ី​ណូ​ហ្វា​ម​ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ធំៗ​ចំនួន​៥​ នៅ​រាជធានី​ភ្នំពេញ​។

Continue Reading

ឧកញ៉ា ទៀ វិចិត្រ ផ្តល់​ទឹកប្រាក់ ៩៩ ៩៩៩ ដុល្លារដល់​រដ្ឋាភិបាល ទិញ​វ៉ាក់សាំងកូវីដ

ឧកញ៉ា ទៀ វិចិត្រ បាន​ចូលរួមចំណែកទឹកប្រាក់ចំនួន $ 99,999 ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទិញវ៉ាក់សាំងកូវីដ-១៩ ដេីម្បីជួយបង្ការការពារប្រជាជនកម្ពុជាយើង ឲ្យជៀសផុតពីការឆ្លងមេរោគកូវីដ-19។

Continue Reading

សារខ្លីអត្ថន័យចាក់ដោតបេះដូងអ្នកគាំទ្រអមដោយរូបភាព ពីលោកឧកញ៉ា ទៀ វិចិត្រ

រូបភាពមួយសន្លឹកទិដ្ឋភាពទូកនេសាទលិចក្បែរច្រាំងនៃឆ្នេរសមុទ្រ អមដោយរូបលោកឧកញ៉ាចិត្តធម៌សប្បុរស ទៀ វិចិត្រ ដែលមនុស្សគ្រប់ស្គាល់លោក តាមរយៈការធ្វើមនុស្សធម៌ចែកទានដល់ជនក្រីក្រ និងតែងតែឃើញលោក ទិញសត្វពីអ្នកនេសាទ និងក្រុមបបាញ់សត្វ លោកឧកញ៉ាឃើញដឹងលឺតែង ទិញយកទៅប្រលែង សត្វព្រៃ និងអភិរក្សសត្វសមុទ្រកម្ពុជាជាច្រើនកន្លងមក។   លើបណ្តាញសង្គមហ្វេសបុកផេកលោកផ្ទាល់បានបង្ហាញសារខ្លីអត្ថន័យចាក់ដោនបេះអ្នកគាំទ្រថា៖“ទូកមិនមែននៅសុខៗលិចព្រោះតែទឹកនៅជុំវិញវានោះទេ តែវាលិចដោយសារតែ ទឹកហូរចូលតាមចន្លោះប្រហោងរបស់បាតទូក ទើបធ្វើឲ្យទូកលិចកុំឲ្យបញ្ហាស្មុគស្មាញដែលនៅជុំវិញខ្លួនអ្នក ឈានចូលមកក្នុងជីវិតរបស់អ្នក ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែលិចលង់បាន…”។ គ្មានសមុទ្រណាដែលគ្មានរលកបោកបក់ទេ ហើយក៏គ្មានជីវិតណាដែលរស់នៅគ្មានឧបសគ្គនោះដែរ អ្វីដែលសំខាន់នៅពេលនេះគឺ យើងត្រូវក្រោកឈរដើរទៅមុខកុំឈប់…៚សារបង្ហាញកន្លងមករបស់លោកឧកញ៉ា។ សូមបញ្ជាក់ថា៖ ថ្មីៗ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានបរិច្ចាគថវិកា ៥ម៉ុឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងពេលជួបបញ្ហាប្រឈមដោយសារជំនន់ទឹកភ្លៀងនៅកម្ពុជា។ លោកក៏បានចុះចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់ជាច្រើនតំបន់ទៀតផង។

Continue Reading

ឧកញ៉ា ទៀ វិចិត្រ បរិច្ចាគថវិកាចំនួន២ពាន់ដុល្លារ ជូនដល់ សាយ តារា​ចម្រៀង​ Original song រត់ម៉ារ៉ាតុងស្វែករកជំនួយមនុស្ស​ធម៍​ជួយ​ដល់​មន្ទីរពេទ្យកុមារអង្គរ

លោកឧកញ៉ា ទៀ វិចិត្រ បានបរិច្ចាគថវិកាចំនួន២ពាន់ដុល្លារ ជូនដល់ សាយ និងក្រុមការងារ ដែលរត់ម៉ារ៉ាតុងមកដល់ទឹកដីខេត្តព្រះសីហនុ ដើម្បីស្វែករកជំនួយមនុស្សធម៍ជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប

Continue Reading

ឧកញ៉ា ទៀ វិចិត្រ ៖ ដរាបណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​នៅតែ​ធ្វើ​ទាន​និង​អភិរក្ស​សត្វ​កម្រ

លោក​ឧកញ៉ា ទៀ វិចិត្រ បាន បង្ហាញ​អារម្មណ៍​ពិត​ផ្ទាល់ខ្លួន​ថា ការងារ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ការងារ​អភិរក្ស​ធនធានធម្មជាតិ​សត្វ​កម្រ ទាំង​សត្វព្រៃ និង​សត្វ​ក្នុង​សមុទ្រ​គ្រប់​ប្រភេទ ដែល​ជិត​ផុត​ពូជ រូបលោក​នឹង​នៅតែ​បន្ត​ធ្វើ​ការងារ​មនុស្សធម៌ និង​បន្ត​ការងារ​អភិរក្ស​ដែល​លោក​ធ្លាប់​បាន​អនុវត្ត​ជា​បន្តបន្ទាប់​មក​នេះ ជា​រៀងរហូត ដរាបណា​រូបលោក នៅ​មាន​ជីវិត​លើ​ភពផែនដី​យើង​នេះ​។..

Continue Reading

ឧកញ៉ា ទៀ វិចិត្រ យកសត្វអាញី មួយសំបុក ទៅព្រលែង​នៅ​តំបន់​ធម្មជាតិ

ថ្មីៗនេះលោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអាញី មួយសំបុកមានមេនិងកូន ចំនួន៦ក្បាលទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីសតឆ្នេរឋានសួគ៏កោះរ៉ុង …

Continue Reading

ឧកញ៉ា ទៀ វិចិត្រ បញ្ជូន​អូប័រ ជួយ​សង្គ្រោះ​​​បាន​ភ្លាម ទូក​នេសាទ​​ឆេះ…

ខេត្តព្រះសីហនុ-នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី រសៀល លោកឧកញ៉ា ទៀ វិចិត្របា នអោយកម្លាំងនិងអូបរ័ ចុះជួយជនរងគ្រោះ ករណីឆេះទូកនេសាទ មួយគ្រឿង នៅ​ចំណុច​មុខផែធំចន្លោះកោះពស់ ក្បែរកោះត្រងោលស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ…

Continue Reading

ជួយ​ទៀត​ហើយ!ឧកញ៉ា ទៀ វិចិត្រ ជូន​ម៉ូតូ១​គ្រឿង​ព្រម​ថវិកា​ដល់​​​សិស្ស​ក្រីក្រ​ម្នាក់​​​ជាប់​និទ្ទេសA នៅ​​ខេត្ត​តាកែវ

តោះបងៗ ទៅ​លើក​ទឹក​ចិត្ត​ដល់​សិស្សក្រីក្រថ្នាក់ទី12 ឈ្មោះ ស៊ាង វ៉ាន់ថង ជាប់និទ្ទេសA តែម្នាក់គត់ ក្នុងចំណោមសិស្ស 2051 នាក់​ពីសាលាវិទ្យាល័យ សុខ អាន ទន្លាប់ ខេត្តតាកែវ សម័យប្រលងថ្ងៃទី19 សីហា ឆ្នាំ2019 ជាមួយខ្ញុំបាទ…

Continue Reading

ប្រើ​ជីវិត​យ៉ាង​សាមញ្ញ​ឧកញ៉ា ទៀ វិចិត្រ នាំ​គ្នា​ទៅ​ចាប់​សត្វ​ល្មូន​ព្រៃ​ម្យ៉ាង​បរិភោគ ហើយ​លាន់​មាត់​ថា​ឆ្ងាញ់

ឧកញ៉ា ទៀត វិចិត្រ ដែល​ប្រិយមិត្ត​ស្គាល់​តាម​រយៈ​សកម្មភាព​សប្បុរសធម៌​ជា​ញឹកញយ​នោះ នៅ​ថ្ងៃ​នេះ បាន​ចេញ​សកម្មភាព​ប្លែក​ទៀត បង្ហាញ​ពី​ជីវិត​ដ៏​សាមញ្ញ​របស់​លោក ដឹកនាំ​ក្រុម​ការងារ​ចូល​ទៅ​ក្នុង​ព្រៃកោងកាង​រក​សត្វ​ល្អិត​មួយ​ប្រភេទ​ដែល​មនុស្ស​ច្រើន​មិន​ស្គាល់ យក​មក​បរិភោគ​ឆៅ​ៗ​តែ​ម្ដង។ សត្វ​ល្អិត​ដែល​មើល​ទៅ​ដូច​ជន្លេន​នេះ បើ​តាម​លោក​ឧកញ៉ា បាន​ឲ្យ​ដឹង​ថា វា​មាន​ឈ្មោះ​ហៅ​ថា​សត្វ ជន្លេន​សមុទ្រ ឬ “ភៀង”។ មនុស្ស​ភាគ​ច្រើន​ដែល​នៅ​ឆ្ងាយ​ពី​តំបន់​សមុទ្រ ពិត​មិន​ដែល​លឺ មិន​ដែល​ឃើញ មិន​ដែល​ស្គាល់ ថែម​ទាំង​មិន​ដែល​ភ្លក្ស​រសជាតិ។ ប៉ុន្តែ​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាប់​មាត់​សមុទ្រ​ស្គាល់​ច្បាស់ ពិសេស​អ្នក​រស់​នៅ​ខេត្តកោះកង់​ផ្ទាល់​តែ​ម្ដង។ សត្វ​នេះ វា​រស់​នៅ​តំបន់​ព្រៃកោងកាង និង​នៅ​ក្នុង​ដើម​ឈើ​ងាប់ ពុក​ផុយ។ ដូច្នេះ​ការ​រុករក​គឺ​មិន​ជា​មាន​ការ​លំបាក​ឡើយ។ តាមលោក​ឧកញ៉ា ទៀ វិចិត្រ ដដែល​ប្រាប់​ថា បើ​ទោះ​មើល​ទៅ​ដូច​ជា​ជន្លេន​ក៏​ពិត​មែន ប៉ុន្តែ​ “ភៀង” គឺ​ម្ហូប​អាហារ​ដ៏​ពិសេស​សម្រាប់​អ្នក​ស្រុក​សមុទ្រ ពិសេស គឺ​វា​ជា​អាហារ​ប៉ូវមួយ​សម្រាប់​សុខភាព។ ឧកញ៉ា​ចិត្ត​ធម៌ បាន​ដឹកនាំ​ក្រុម​ការងារ​មួយ​ក្រុម​ជិះ​កាណូត​ទៅ​កន្លែង​រស់នៅ​របស់​សត្វ “ភៀង” ចេតនា​ធំ​បំផុត​របស់​លោក គឺ​ចង់​ណែនាំ​ឲ្យ​បង​ប្អូន​បាន​ស្គាល់ និង​បាន​ឃើញ​ពី​ទិដ្ឋភាព​ដ៏​ប្រណិត​នៃ​ព្រៃ​កោងកាង​របស់​ខេត្ត​កោះកង់ រួម​ទាំង​ជីវចម្រុះ​ជា​ច្រើន​ទៀត​របស់​កម្ពុជា​ដែល​មាន​នៅ​ក្នុង​ព្រៃ ហើយ​ទាំង​នោះ សុទ្ធ​ជា​របស់​ដែល​មនុស្ស​យើង​អាច​អាស្រ័យ​ផល​បាន៕ ទស្សនា​ការ​បង្ហាញ​របស់​ឧកញ៉ា ទៀ វិចិត្រ​ខាង​ក្រោម៖

Continue Reading