មកស្គាល់ បរទេសពីររូប សុខចិត្តលះបង់គ្រប់យ៉ាង រួមទាំងបានបូជាជីវិត ដើម្បីជួយពលរដ្ឋខ្មែរ

តាំងពីបង្កើតមន្ទីរពេទ្យគន្ធបុប្ផាឡើង បានជួយពលរដ្ឋខ្មែរទូទាំងប្រទេសរាប់លាននាក់ ដោយមិនរើសអើសជាតិសាសន៍ ពណ៌សម្បុរ ឋានៈអ្វីឡើយ។ បើទោះបីជាមន្ទីរពេទ្យនេះ បានជួយជ្រោមជ្រែងពលរដ្ឋខ្មែរទូទៅ យើងប្រាកដជាបានស្គាល់ស្ថាបនិកសាងសង់មន្ទីរពេទ្យមួយនេះជាក់ជាមិនខាន។ នៅពេលយើងបានស្គាល់គាត់ យើងនឹងគិតថា កម្រមានបរទេសណាដែលសុខចិត្តលះបង់គ្រប់យ៉ាង និងហ៊ានបូជាជីវិតខ្លួនឯង ដើម្បីស្រោចស្រង់ពលរដ្ឋខ្មែរ។ សូមបញ្ជាក់ផងដែរថា វីរជនបរទេសទាំងពីររូបនេះ បានទទួលមរណភាពហើយ តែពលរដ្ឋខ្មែរនៅចងចាំ និងកោតសរសើរមិនដាច់ពីមាត់ពីភាពលះបង់គ្រប់យ៉ាងរបស់ពួកគាត់។ តោះមកដឹងពីបុគ្គលពីររូបដូចខាងក្រោម៖ ១) ប្រវត្តិសង្ខេបវីរបុរស Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner កើតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ១៩៤៧ នៅក្នុងទីក្រុងដ៏ធំបំផុតឈ្មោះ Zurich នៃប្រទេសស្វីស។ លោកទទួលបានសញ្ញាបត្រពេទ្យនៅឆ្នាំ១៩៧៣ ជំនាញផ្នែកថែទាំកុមារនៅមន្ទីរពេទ្យកុមារទីក្រុង Zurich។ បន្ទាប់មកទៀត លោកវេជ្ជបណ្ឌិតបានធ្វើការនៅកាកបាទក្រហមស្វីស ក្រោយមកលោកត្រូវបានគេបញ្ជូនមកកម្ពុជា ដើម្បីធ្វើការនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានៅឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។ កាលដើមឡើយមន្ទីរពេទ្យនេះមានឈ្មោះថា មន្ទីរពេទ្យសម្តេចនរោត្ដមគន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាឈ្មោះបុត្រីរបស់ព្រះមហាក្សត្រនរោត្តមសីហនុ ដែលបានស្លាប់ទាំងវ័យក្មេង។ នៅពេលរបបប៉ុលពតចូលមកដល់ លោកវេជ្ជបណ្ឌិតបានត្រឡប់ទៅប្រទេសស្វីសវិញ ដើម្បីបន្តការងារនៅក្នុងមន្ទីរពេទ្យដដែលរបស់លោកទៀត។ ក្រៅតែពីជំនាញខាងពេទ្យ លោកវេជ្ជបណ្ឌិតក៏ចាប់អារម្មណ៍លើតន្ត្រីផងដែរ ដូចនេះ លោកវេជ្ជបណ្ឌិតបានហាត់លេងតន្ត្រីផ្នែកវីយូឡុង។ លោកវេជ្ជបណ្ឌិតក៏បាននិពន្ធ និងបោះពុម្ភសៀវភៅតន្រ្តីសម្រាប់កុមារផងដែរដែលមានឈ្មោះថា “Beatocello”។ គួរបញ្ជាក់ផងដែរថា […]

មកស្គាល់ បរទេសពីររូប សុខចិត្តលះបង់គ្រប់យ៉ាង រួមទាំងបានបូជាជីវិត ដើម្បីជួយពលរដ្ឋខ្មែរ Continue Reading