ភ្ញៀវពិសេស ក្នុងកម្មវិធី “សេដ្ឋី និងជំនួញ”ប្រចាំសប្តាហ៍នេះ គឺលោក មុិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី អិនធើណេសិនណល ។
លោក មុិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី អិនធើណេសិនណល, ជាអនុប្រធានសហគមន៍គ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន ព្រមទាំងមានតួនាទីជា អគ្គលេខាធិការងនៃសហព័ន្ធវ៉ូវីណាមកម្ពុជាផងដែរ។
ក្នុងនាមជាបញ្ញាវ័ន ដែលតែងតែចូលរួមបណ្ដុះបណ្ដាល និងចែករំលែកចំណេះ ជំនាញ លើវិស័យអប់រំ លោក មុិច សីហា ត្រូវបានមជ្ឍដ្ឋានអ្នកនិយមតាមដាន ស្គាល់លោកតាមរយៈ ការបង្រៀនមុខវិជ្ជា វិទ្យាសាស្ត្រនយោបាយពាណិជ្ជកម្ម វិទ្យាសាស្ត្រនយោបាយផែនការអាជីវកម្ម និងវិទ្យាសាស្ត្រធ្វើទីផ្សារ និងការលក់ជាដើម។
តើលោក មុិច សីហា ជានរណា?តើទុនគំនិតអាជីវកម្ម ការរៀបចំផែនការមុនបើកអាជីវកម្ម និងដំណោះស្រាយក្នុងអាជីវកម្មពេលជួបបញ្ហាប្រឈមអ្វីខ្លះ ដែលលោកនឹងចែករំលែក? ទាំងអស់នេះ នឹងមានផ្សាយជូនប្រិយមិត្តអ្នកតាមដានលម្អិត ក្នុងកិច្ចសម្ភាសន៍កម្មវិធី “សេដ្ឋី និងជំនួញ” ឆាប់ៗនេះ…