ឧកញ៉ា ភូ ចាន់ដារិទ្ធ បច្ចុប្បន្នអគ្គនាយកក្រុមហ៊ុន PCDR Co., Ltd ជាក្រុមហ៊ុននាំចូលបរិក្ខាសុខាភិបាល និងលក់ផលិតផលឱសថ ហេនខ្យួរ (HENP Cure)។ លោក ធ្លាប់រកស៊ីសាងសង់ផ្ទះល្វែងលក់នៅឆ្នាំ២០១៦ និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
ផ្តើមពីបុគ្គលម្នាក់ដែលមានបញ្ហាគៀបសរសៃឆ្អឹងខ្នងរហូតដល់ឆ្លងកាត់ការវះកាត់ និងទទួលបានអាការៈធូរស្បើយដោយសារការប្រើប្រាស់ឱសថហេនខ្យួរ លោកឧកញ៉ា ភូ ចាន់ដារិទ្ធ ក៏បានសម្រេចចិត្តនាំចូលផលិតផលដែលគុណភាពនេះ មកលក់ជូនដល់ប្រជាពលរដ្ឋខ្មែរដែលបញ្ហាសន្លាក់ សរសៃ ឆ្អឹង និងសាច់ដុំ។
ដ្បិតតែមិនទាន់ស្គាល់ពាក្យបរាជ័យចំពោះអាជីវកម្មក៏ពិតមែន ប៉ុន្តែឧកញ៉ា ភូ ចាន់ដារិទ្ធ ក៏ធ្លាប់ជួបបញ្ហានៅក្នុងអាជីវកម្មច្រើនមិនអស់ផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖