វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ស្រ្តីខ្លាំងក្នុងអាជីវកម្មផ្តល់​សេវា​​សុខា​ភិបា​​ល

សេដ្ឋី និងមុខជំនួញ

លោកស្រីវេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ជាប្រធានបច្ចេកទេសគ្លីនិក និងជាវេជ្ជបណ្ឌិតឯកទេសសម្ពពនិងរោគស្ត្រី នៅ​មន្ទី​រ​សម្ភព រ៉ូស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដ្បិតតែដំណើរទើបតែបានរយៈពេលជាង១ឆ្នាំកន្លះ ប៉ុន្តែសម្ភព រ៉ូស គឺទទួលបានការគាំទ្រច្រើន និងល្បី​ឈ្មោះលើ​ឯក​ទេស​សម្ភព រោគស្ត្រី ទារក និងកុមារ។

លោកស្រី រចនា ថាទម្រាំដើរមកដល់គោលដៅដូចថ្ងៃនេះ លោកស្រីក៏ធ្លាប់បានបើកគ្លីនិកខ្លួនឯងមួយដែរ មិនដំណើរ​ល្អដូចការ​មកសហការគ្នាជាក្រុម បើកសម្ភព រ៉ូសនេះទេ។