លោក ហាក់ គីមថុង គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ លោក ហាក់ គីមថុងមានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រោយត្រឡប់ពីសិក្សានៅប្រទេសចិន មកដល់កម្ពុជា ការងារដំបូងគឺលោកធ្វើការនៅក្នុងក្រុមហ៊ុនគ្រឿងសំអាងរបស់កូរ៉េមួយកន្លែង។ បន្ទាប់មកនៅឆ្នាំ២០១៥ លោក ក៏បានបន្តការងារនៅក្នុងវិស័យអចលនវត្ថុ ។ ក្រោយពីធ្វើការងារឲ្យគេនៅក្នុងវិស័យអចលនវត្ថុ បានរយៈពេល៦ឆ្នាំ ពោលគឺនៅដើមឆ្នាំ២០២១ លោកក៏បានសម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួន ក្នុងវិស័យអចលនវត្ថុ។
សូមទស្សនាវីដេអូពិស្តារខាងក្រោម៖