ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ យកបទពិសោធន៍របស់ខ្លួន១២ឆ្នាំ មកសរសេរសៀវភៅសម្រាប់ជាផែនទីផ្នត់គំនិតជួយដល់ ជា តុងហ៊ួរ ជា Co-Founder & Chief Marketing Officer ក្រុមហ៊ុន Khmer Express Realty Co., Ltd ។ ទន្ទឹមគ្នានឹងភាពមមាញឹកលើវិថីជំនួញ ឧកញ៉ាវ័យក្មេងរូបនេះ ក៏បានចំណាយអស់រយៈពេល១២ឆ្នាំ ដើម្បីនិពន្ធសៀវភៅមួយក្បាល ក្រោមចំណងជើងថា “ផែនទីផ្នត់គំនិត” ដែលមានកម្រាស់ ជាង៥០០ទំព័រ បានសរសេរពីបទពិសោធន៍ពិត ពីជីវិតក្នុងការឆ្លងកាត់ការធ្វើជំនួញ ចាប់ពីកម្រិតទាបដល់កម្រិតខ្ពស់ ។ ក្រៅពីចែករំលែកបទពិសោធន៍របស់ខ្លួនតាមរយៈសៀវភៅ ឧកញ៉ា ជា តុងហ៊ួរ ក៏បានចូលរួម ក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាល ជាមួយគ្រូជំនាញៗពីគំនិតក្នុងការរកស៊ីផងដែរ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សូមទស្សនាវីដេអូលម្អិតពីប្រវត្តិជីវិតតស៊ូរបស់ឧកញ៉ា ជា តុងហ៊ួរ ៖