លោក ស្រី សំណាង ជានាយកប្រតិបត្តិក្រុមហ៊ុន Gold Financial Global Investment Co., Ltd ហៅកាត់ថា (GFG INVESTMENT) លោកជាក្មេងដែលមានទីកំណើតនៅរាជធានីភ្នំពេញ ហើយខិតខំប្រឹងប្រែងរៀនសូត្រ ចប់បរិញ្ញាបត្រផ្នែកធនាគារនិងហិរញ្ញវត្ថុ នៅឆ្នាំ២០១០។
ក្រោយចប់បរិញ្ញាបត្រ លោក ស្រី សំណាង នូវពេលផ្ដល់បទសម្ភាសន៍ជាមួយ កម្មវិធី «សេដ្ឋី និងជំនួញ» បានឱ្យដឹងថា លោកបានចាប់ផ្ដើមប្រឡូកចូលធ្វើការ ដោយលោកបានដាក់ពាក្យធ្វើការ នៅតាមបណ្ដារក្រុមហ៊ុនជាច្រើន សម្ភាសន៍ជាច្រើនក្រុមហ៊ុន រហូតជាប់បានចូលធ្វើការនៅ GFG INVESTMENT។
លោក ស្រី សំណាង បានបញ្ជាក់ថា នៅពេលដែលបានចូលធ្វើការនៅក្នុងក្រុមហ៊ុន GFG INVESTMENT វារៀងឆ្ងាញពីជំនាញដែលលោករៀននៅសាកលវិទ្យាល័យបន្ដិច ប៉ុន្ដែការងារនេះ បានទាញចំណាប់អារម្មណ៍លោកទៅខាងរូបិយវត្ថុនេះ ហើយនៅពេលនោះ លោក ស្រី សំណាង មានតួនាទីជាអ្នកប្រឹក្សាយោបល់ ដោយលោកត្រូវស្វែងរកអតិថិជន ផ្ដល់ប្រឹក្សាសម្រាប់អតិថិជនដែលមានបំណងវិនិយោគលើវិស័យហិរញ្ញវត្ថុនេះ ។ សម្រាប់ GFG INVESTMENT កាលដំបូងគ្រាន់តែជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះ មិនទាន់ក្លាយជាក្រុមហ៊ុនដូចសព្វថ្ងៃនេះនោះទេ។
លោកបញ្ជាក់ថា មូលហេតុដែលលោកប្រែក្លាយពីបុគ្គលិក ជាអ្នកផ្ដល់ប្រឹក្សាមកជានាយកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុន គឺដោយសារតែ ការកំណត់គោលដៅ។ លោកពន្យល់ថា ការកំណត់គោលដៅជារឿងដែលសំខាន់ ពីព្រោះការកំណត់នៅគោលដៅ ប្រៀបដូចជាផែនទីអ៊ីចឹង វាបានបង្ហាញប្រាប់យើងថាត្រូវទៅណា ត្រូវធ្វើអី។ បន្ថែមពីការកំណត់គោលដៅ គឺតែងតែមានយុទ្ធសាស្រ្ដ បន្ទាប់ពីមានសកម្មភាព ឬយើងហៅថាយុទ្ធសាស្រ្ដ គឺត្រូវមានការវាយតម្លៃសម្រាប់ការធ្វើការរបស់យើង សួរខ្លួនឯងថា តើសកម្មភាព យុទ្ធសាស្រ្ដរបស់យើង បានឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនឬនៅ?
លោកពន្យល់បន្ថែមថា កត្ដាសំខាន់មួយទៀត ដែលជំរុញឱ្យលោកក្លាយជានាយកគ្រប់គ្រងទូទៅ គឹទី១ ចាប់ពីចូលមកធ្វើការនៅ GFG INVESTMENT បានចាត់ទុកក្រុមហ៊ុននេះជា ក្រុមហ៊ុនរបស់ខ្លួនឯង។ លោកថា «នៅពេលដែលខ្ញុំបានចាត់ទុកក្រុមហ៊ុននេះជាក្រុមហ៊ុនរបស់ខ្ញុំ គ្រប់យ៉ាងគឺខ្ញុំបានកំណត់សម្រាប់អតិថិជនតែម្ដង។ អ៊ីចឹងកាលណា អតិថិជនរីកចម្រើន ក្រុមហ៊ុនរីកចម្រើនដូចគ្នា។» លោកបញ្ជាក់ថា «ពេលធ្វើការជាបុគ្គលិក កុំគិតថា យើងធ្វើការឱ្យគេ ហើយលួចគិតថា ខ្ញុំធ្វើច្រើន ប្រាក់ខែបានតិចឱ្យសោះ។ តាមពិត ថៅកែ គេតាមមើលយើងណាស់ អ៊ីចឹងយើងត្រូវធ្វើការឱ្យកាន់តែខ្លាំង ចំណូលរបស់យើងក៏បានកាន់តែច្រើន ស្វែងរកអតិថិជនឱ្យបានកាន់តែច្រើន យើងអភវឌ្ឍន៍ខ្លួនបានកាន់តែច្រើន កាលណាយើងធ្វើការកាន់តែខ្លាំង នឹងទទួលបានបទពិសោធន៍ថ្មីកាន់តែច្រើន ត្រង់ចំណុចនេះហើយ ដែលធ្វើឱ្យលោកទទួលបានតួនាទីនេះដូចរាល់ថ្ងៃ។
សូមជម្រាបជូនថា GFG INVESTMENT គឺជាក្រុមហ៊ុនដែលឈរជើងនៅក្នុងវិស័យ FOREX យូរជាងគេ, ធំជាងគេនៅក្នុងប្រទេសកម្ពុជា និងមានបទពិសោធន៍ជាង២០ឆ្នាំ ជាអន្ដរជាតិ ក្នុងការប្រឹក្សាយោបល់លើការទិញលក់តម្លៃហាងឆេងរូបិយប័ណ្ណអន្ដរជាតិ, លោហៈធាតុមានតម្លៃ (មាស, ប្រាក់), ប្រេងឆៅ និងផលិតផលកសិកម្ម -ល- មកទល់ពេលបច្ចុប្បន្នក្រុមហ៊ុន GFG INVESTMENT ត្រូវបានបង្កើតឡើងរយៈ១៤ឆ្នាំមកហើយដោយគិតចាប់ពីឆ្នាំ ២០១០៕